leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធានរដ្ឋសភាលោកស្រី Pany Yathotou ឡាវ

ចូលរួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាពដ៏អស្ចារ្យរវាងប្រទេសទាំងពីរ

នៅក្នុងជំនួបប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមានសារសំខាន់ពិសេសនៅពេលដែលប្រធានរដ្ឋសភាឡាវបានតំណាងឱ្យបក្ស  រដ្ឋរបស់ឡាវ  បំពាក់គ្រឿងឥស្សរិយយសជូនចំពោះបុគ្គល និងអង្គភាពនៃរដ្ឋសភាវៀតណាម។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា ក្នុងរយៈពេល កន្លងមកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាឡាវមានលក្ខណៈកាន់តែជាក់លាក់ ជាក់ស្តែង មានប្រសិទ្ធិភាព រួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃរាល់កិច្ចប្រជុំដែលត្រូវបានរៀបចំឡើងដោយភាគីទាំងពីរនាពេលកន្លងមក។ ប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou បានថ្លែងអំណរគុណចំពោះពាក្យសម្តីដ៏ថ្លៃថ្លារបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ដោយសម្តែងនូវការឯកភាពខ្ពស់ចំពោះការវាយតំលៃរបស់លោកស្រី Nguyen Thi Kim Ngan ដែលបានរួមវិភាគទានដ៏ធំធេងចំពោះរដ្ឋសភានីមួយៗក្នុងការរៀបចំការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់នានារវាងប្រទេសទាំងពីរ។ ដោយសំដៅទៅលើការសម្របសម្រួលរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងការត្រួតពិនិត្យ ការដោះស្រាយបញ្ហាជនចំណាកស្រុកដោយសេរីនៅតាមព្រំដែននៃប្រទេសទាំងពីរ ប្រធានរដ្ឋសភាឡាវបានមានប្រសាសន៍ថា វាត្រូវបានបង្កើតលក្ខខណ្ឌអំណោយផល និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou បានអបអរសាទរចំពោះរដ្ឋាភិបាល និងរដ្ឋសភា វៀតណាមដែលបានធ្វើជាប្រទេសម្ចាស់ផ្ទះសម្រាប់មហាសន្និបាតក្រុមប្រឹក្សាអន្តរសភាអាស៊ានលើកទី ៤១ (AIPA ៤១) ហើយបានបញ្ជាក់ថា ប្រទេសឡាវតែងតែគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីរដ្ឋាភិបាល និងរដ្ឋសភាវៀតណាមបំពេញនូវទំនួលខុសត្រូវជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាប្រធាន AIPA។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់រដ្ឋសភាទាំងពីរដើម្បីស្នើឱ្យមានការសរសើរដល់បុគ្គល និងអង្គភាពដែលមានសមិទ្ធិផលលេចធ្លោក្នុងការជំរុញ ការពូនជ្រំទំនាក់ទំនងដ៏អស្ចារ្យ និងសាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តផ្លាស់ប្តូរបទពិសោធន៍ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀត។

ប្រធានរដ្ឋសភាឡាវលោក Pany Yathotou បានលើកឡើងថា  បន្ថែមលើការបន្តកោតសរសើរដល់បុគ្គល និងអង្គភាពនៃប្រទេសទាំងពីរក៏ដូចជារដ្ឋសភានៃប្រទេសទាំងពីរ ភាគីទាំងពីរគួរតែជំរុញឲ្យក្រុមប្រឹក្សាប្រជាជននៅមូលដ្ឋាននានាផ្តល់រង្វាន់ឲ្យគ្នាទៅវិញទៅមក។ ជាការពិតណាស់ ប្រទេសទាំងពីរក៏មានការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពដែលរួមចំណែកដល់ការថែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដូច្នេះសមនឹងទទួលបានរង្វាន់ណាស់។ ប្រទេសឡាវកំពុងផ្តោតលើការស្រាវជ្រាវលើការធ្វើវិសោធនកម្មនិងបំពេញបន្ថែមលើច្បាប់គយដូច្នេះឡាវរំពឹងថាភាគីវៀតណាមនឹងចែករំលែកបទពិសោធន៍ក្នុងវិស័យគយនេះ។ មហាអយ្យកាប្រជាជននៃប្រទេសវៀតណាម និងមហាអយ្យកាប្រជាជននៃប្រទេសឡាវទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយគ្នាទៅវិញទៅមកផ្នែកច្បាប់ចំពោះឧក្រិដ្ឋកម្មព្រហ្មទណ្ឌ។ ដូច្នេះរដ្ឋសភាជាតិទាំងពីរគួរតែសម្របសម្រួល និងធ្វើការត្រួតពិនិត្យលើវិស័យនេះ។

លោកស្រី Nguyen Thi Kim Ngan បានយល់ព្រមជាមួយសំណើទាំង៣ របស់ប្រធានរដ្ឋសភាឡាវ និងបញ្ជាក់ថាលោកស្រីនឹងដឹកនាំរាល់ស្ថាប័នចំណុះរដ្ឋសភាវៀតណាមឆាប់ៗពិភាក្សាជាមួយនាយករដ្ឋមន្រ្តីដើម្បីចង្អុលឲ្យក្រសួងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយវៀតណាមដើម្បីបញ្ជូនប្រតិភូអ្នកជំនាញទៅប្រទេសឡាវដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យគយ។

ក្នុងឱកាសនេះដែរប្រធានរដ្ឋសភាទាំងពីរក៏បានជម្រាបជូនដោយសង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗក្នុងឆ្នាំ ២០១៩ ផងដែរ។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou អញ្ជើញចូលរួមពិធីបំពាក់គ្រឿងឥស្សរិយយសនៃសាធារណរដ្ឋប្រជាមានិតឡាវជូនចំពោះបុគ្គល និងអង្គភាពនៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម

 

រង្វាន់ដ៏ថ្លៃថ្នូរបស់បក្ស រដ្ឋឡាវ

នាព្រឹកថ្ងៃទី៩ មករា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou បានអញ្ជើញចូលរួមពិធីបំពាក់គ្រឿងឥស្សរិយយសនៃសាធារណរដ្ឋប្រជាមានិតឡាវជូនចំពោះបុគ្គល និងអង្គភាពនៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយម វៀតណាម។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពដែលមានអត្ថន័យយ៉ាងខ្លាំងនៅដើមឆ្នាំថ្មីដោយបើកឱកាសថ្មីក្នុងការជំរុញចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរវៀតណាម - ឡាវ , ឡាវ - វៀតណាម ឲ្យកាន់តែខ្លាំងឡើង។

ក្នុងបរិបទដែលវៀតណាមនិងឡាវកំពុងពន្លឿនការធ្វើសមាហរណកម្មអន្តរជាតិ ការកសាង ការអភិវឌ្ឍប្រទេសជាតិនោះ រដ្ឋសភានៃប្រទេសទាំងពីរវៀតណាម និងឡាវ បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការជាក់ស្តែងទាំងអស់ ហើយបំពេញបានមុខងាររបស់រដ្ឋសភាក៏ដូចជាការចែករំលែកបទពិសោធន៍ក្នុងការកសាង និងការលើកកម្ពស់តួនាទីរបស់ក្រុមប្រឹក្សាប្រជាជន។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអះអាងថា រង្វាន់ដ៏ថ្លៃថ្នូដែលបានប្រគល់ជូនដោយបក្សនិងរដ្ឋនៃប្រទេសទាំងពីរជូនចំពោះគ្នាពិតជាមានសារសំខាន់យ៉ាងធំធេង មិនត្រឹមតែទទួលស្គាល់ ពីបក្សរដ្ឋនិងប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ  ថែមទាំងបានចូលរួមចំណែកធ្វើឲ្យស៊ីជម្រៅ នូវចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាង បក្សទាំងពីរ និងផ្ទះទាំងពីរ។

នៅក្នុងពិធីនេះបុគ្គលចំនួន ៥២ នាក់ និងអង្គភាពចំនួន ១២ ដែលកំពុងបម្រើការងារនៅ ស្ថាប័ននានានៃរដ្ឋសភាវៀតណាមដែលទទួលបានគ្រឿងឥស្សរិយយសនៃសាធារណរដ្ឋប្រជាមានិតឡាវដោយមានស្នាដៃដ៏ឆ្នើមរួមចំណែកទាំងបញ្ញា ទាំងកម្លាំងកាយចិត្តក្នុងការជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតឡាវ និងរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

បកប្រែដោយ Minh Trung