leftcenterrightdel
រូបថតឧទាហរណ៍

យើងទាំងអស់គ្នាមានសេចក្តីត្រេកអរចំពោះសមិទ្ធិផលដ៏ធំធេង ដែលបក្សរដ្ឋ និងប្រជាជនឡាវសម្រេចបានក្នុងដំណើរការបដិវត្តដ៏រុងរឿងរបស់ខ្លួន។ ក្នុងរយៈពេល ៤៤ ឆ្នាំកន្លងមក ក្នុងបរិបទនៃការលំបាក និងបញ្ហាប្រឈមជាច្រើន ប្រជាជន ឡាវក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាធិបតេយ្យប្រជាជនឡាវ បានពង្រីកប្រពៃណីបដិវត្តនៃការតស៊ូ និងការខិតខំប្រឹងប្រែង និងសម្រេចបានសមិទ្ធិផលដ៏អស្ចារ្យគួរអោយកោតសរសើរជាច្រើនក្នុងបុព្វហេតុកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាការការពារជាតិ សន្តិសុខ ការកែលំអជីវភាពរស់នៅរបស់ប្រជាជន និងការពង្រីកទំនាក់ទំនងកិច្ចការបរទេស។

បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរក្សាទំនាក់ទំនងសាមគ្គីភាពដ៏ស្មោះត្រង់ រវាងវៀតណាមនិងឡាវ ហើយពង្រឹង និងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់មានការប្រែប្រួលយ៉ាងស្មុគស្មាញនាពេលបច្ចុប្បន្ននេះ ប្រទេសទាំងពីរមានកាលានុវត្តន៍ភាពអភិវឌ្ឍជាច្រើន ប៉ុន្តែក៏ប្រឈមនឹងបញ្ហាថ្មីៗជាច្រើនទៀតផង។ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ យើងជឿជាក់ថា ទំនាក់ទំនងសាមគ្គីភាពពិសេស វៀតណាម-ឡាវនឹងទទួលបានផ្លែផ្កាដោយឥតឈប់ឈរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang