ក្នុងឆ្នាំ២០០៧ ដោយមានការជឿទុកចិត្តពីសំណាក់មិត្តភក្តិអន្តរជាតិ  វៀតណាមត្រូវបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(ក្រុមប្រឹក្សាសន្តិសុខ) សម្រាប់អាណត្តិឆ្នាំ ២០០៨ -២០០៩។ ដោយមិនធ្វើឲ្យខកចិត្តចំពោះការរំពឹងទុក ការជឿជាក់ពីសំណាក់សហគមន៍អន្តរជាតិឡើយ វៀតណាមបានប្រកាន់យកតួនាទីនេះយ៉ាងល្អប្រសើរហើយតាមរយៈនោះបានលើកកំពស់កិត្យានុភាពរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ។

leftcenterrightdel
កិច្ចប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលវៀតណាមបានចូលរួមនៅឆ្នាំ២០០៩

 

វគ្គទី១៖ តម្រុយគួរឲ្យចាប់អារម្មណ៍អំពីវៀតណាមនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ក្រោយពីបានចូលរួមអង្គការសហប្រជាជាតិ វៀតណាមបានចូលរួម និងរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពអន្តរជាតិ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។ នៅមហាសន្និបាតលើកទី៦២ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅខែតុលាឆ្នាំ ២០០៧  ប្រទេសវៀតណាមត្រូវបានជ្រើសរើសជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០០៨-២០០៩ ដោយទទួលបានសម្លេងឆ្នោតគាំទ្រដ៏ខ្ពស់។ ព្រឹត្តិការណ៍នេះគឺជាការកត់សម្គាល់លើកទីមួយហើយដែលប្រទេសមានរាងអក្សរ S មួយនេះបានចូលរួមជាមួយស្ថាប័នសំខាន់បំផុតនៃអង្គការសហប្រជាជាតិក្នុងភារកិច្ចរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

អនុវត្តតាមគោលនយោបាយការបរទេសតាមទិសដៅឯករាជ្យភាព ស្វ័យភាព សន្តិភាព សហប្រតិបត្តិការ ការអភិវឌ្ឍ ការធ្វើពហុភាគីនីយកម្ម ការធ្វើពិពិធកម្មនៃទំនាក់ទំនងការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិដោយបុរេសកម្ម។ វៀតណាមត្រៀមខ្លួនជានិច្ចធ្វើជាមិត្តភក្តិ ជាដៃគូគួរឲ្យ ជំនឿទុកចិត្ត និងជាសមាជិកដ៏មានទំនួលខុសត្រូវមួយក្នុងសហគមន៍អន្តរជាតិ។ ប្រទេសវៀតណាមក៏បានបំពេញតួនាទីរបស់ខ្លួនជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០០៨-២០០៩ ប្រកបដោយផ្លែផ្កាដែរ។

ក្រុមប្រឹក្សាសន្តិសុខមានសមាជិកចំនួន ១៥ ប្រទេស ដែលក្នុងនោះមានសមាជិកអចិន្រ្តៃយ៍ចំនួន ៥  (សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ហៅកាត់ថា P-5) និងសមាជិកមិនអចិន្រ្តៃយ៍ចំនួន១០ ដែលហៅកាត់ថា E-10) ដែលត្រូវបានជ្រើសតាំងដោយមហាសន្និបាតអង្គការសហប្រជាជាតិដោយមានអាណត្តិពីរឆ្នាំឆ្លាស់គ្នា។ នៅឯក្រុមប្រឹក្សាសន្តិសុខ ទាំងសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍នីមួយៗសុទ្ធតែមានសំឡេងរៀងៗខ្លួន។ ក៏ប៉ុន្តែ មានតែសមាជិកអចិន្រ្តៃយ៍ទាំង ៥ ប៉ុណ្ណោះទើបតែមានសិទ្ធវ៉េតូ។  ថ្វីត្បិតតែគ្មានសិទ្ធិវ៉េតូក៏ដោយ ប៉ុន្តែតួនាទីរបស់រាល់ប្រទេសជាសមាជិកមិនអចិន្ត្រៃយ៍ក៏មានសារៈសំខាន់ដែរដោយអនុវត្តតាមបទបញ្ញត្តិនៅក្រុមប្រឹក្សាសន្តិសុខ រាល់ការសម្រេចចិត្តលើបញ្ហាដែលពាក់ព័ន្ធនឹងនីតិវិធីត្រូវតែទទួលបានសំឡែងគាំទ្រយ៉ាងហោចណាស់ ៩/១៥។ រីឯរាល់ការសម្រេចចិត្តលើបញ្ហាដែលពាក់ព័ន្ធនឹងបញ្ហាជាក់ស្តែងត្រូវតែទទួលបានសំឡេងគាំទ្រយ៉ាងហោចណាស់ ៩ ថែមទាំងគ្មានសមាជិកអចិន្ត្រៃយ៍ណាជំទាស់ទេទើបយកជាការបាន។

ក្នុងអំឡុងពេលឆ្នាំ២០០៨-២០០៩ នៅក្រុមប្រឹក្សាសន្តិសុខវៀតណាមបានអនុវត្តគោលនយោបាយការបរទេសសន្តិភាពប្រកបដោយប្រសិទ្ធភាពរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះ និងវិបត្តិនៅជុំវិញពិភពលោក ការគាំទ្រដំណោះស្រាយតាមរយៈការចរចាដោយសន្តិវិធី ការទប់ស្កាត់រាល់បទទណ្ឌកម្មដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងគោលការណ៍នានានៃធម្មនុញ្ញ អង្គការសហប្រជាជាតិ និងធានានូវសិទ្ធិជាមូលដ្ឋានរបស់ជាតិ។ នៅឯក្រុមប្រឹក្សាសន្តិសុខវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពដែលបង្ហាញពីជំហរឯករាជ្យ និងការរកដំណោះស្រាយដោយសន្តិវិធីយ៉ាងប៉ិនប្រសប់ចំពោះរាល់ការខ្វែងគំនិតគ្នារវាងរាល់សមាជិក ជាពិសេសរវាងប្រទេសធំៗ។ ក្រៅពីនោះវៀតណាមក៏បានអនុវត្តតាមរាល់គោលដៅដែលបានកំណត់ដោយបក្ស រដ្ឋ និងរដ្ឋាភិបាលដោយមានគំនិតផ្តួចផ្តើមជាច្រើន និងរួមចំណែកដល់ដំណើរការនៃក្រុមប្រឹក្សាសន្តិសុខហើយទទួលបានការវាយតំលៃខ្ពស់ពីសំណាក់ប្រទេសជាច្រៀន។ មិនត្រឹមតែបានចូលរួមក្នុងគ្រប់ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង ១,៥០០ ប៉ុណ្ណោះទេ ថែមទាំង វៀតណាមបានរួមចំណែកយ៉ាងសកម្មលើគ្រប់បញ្ហា និងគ្រប់ដំណាក់កាលពីការថ្លែងមតិ ការចូលរួមក្នុងការចរចា ការរួមចំណែកក្នុងការ កសាងសេចក្តីសម្រេចចិត្ត និងឯកសារ។ វៀតណាម បានធ្វើជាប្រធាន និងអនុប្រធាននៃអនុគណៈកម្មការ មួយចំនួននៃក្រុមប្រឹក្សាសន្តិសុខ។

ការដែលក្លាយទៅជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺជាគោលដៅ និងឱកាសដ៏ពិសេសមួយដែលត្រូវបានភាគច្រើនសមាជិកអង្គការសហប្រជាជាតិយកចិត្តទុកដាក់យ៉ាងខ្លាំងសំដៅការពារ និងលើកកម្ពស់ផលប្រយោជន៍ជាតិ លើកកំពស់តួនាទី និងកិត្យានុភាពអន្ដរជាតិ បង្កលក្ខណៈដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេស ជាពិសេសគឺបណ្តាប្រទេសធំៗ។ តាមរយៈការពិភាក្សា ការរួមចំណែក និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗដែលទាក់ទងនឹងសន្តិភាព សន្តិសុខក្នុងតំបន់ និងនៅលើពិភពលោក។

ហេតុដូច្នេះសកម្មភាពរបស់វៀតណាមនៅក្នុងយន្តការសហប្រតិបត្តិការពហុភាគីដ៏សំខាន់នេះរួមចំណែកដល់ការលើកកំពស់រូបភាព និងកិត្យានុភាពរបស់វៀតណាម ជួយពង្រឹងទំនាក់ទំនងរវាងវៀតណាម និងបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក។ នេះក៏ជាសក្ខីភាពយ៉ាងច្បាស់លាស់ និងជាក់ស្តែងដែលឆ្លុះបញ្ចាំងអំពីប្រទេសវៀតណាមមួយដ៏សកម្ម និងជឿជាក់លើខ្លួនឯងក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាច្រើនជាពិសេសបណ្ដាប្រទេសធំៗ ប្រទេសជាដៃគូសំខាន់ និងក្នុងតំបន់បានកោតសរសើរចំពោះការរួមចំណែករបស់វៀតណាមនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងរំពឹងថាប្រទេសរបស់យើងនឹងដើរតួនាទីសំខាន់ជាងលើរាល់បញ្ហាអន្តរជាតិ។ ក្នុងដំណាក់កាលឆ្នាំ ២០០៨ -២០០៩ ប្រទេសជាច្រើនបានម្ចាស់ការក្នុងការលើកបំណងចង់មកបំពេញទស្សនកិច្ចនៅវៀតណាម ក៏ដូចជាឆ្លើយតបយ៉ាងឆាប់រហ័ស និងចាត់តាំងឲ្យបានងាយស្រួលដល់រាល់ដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសវៀតណាម ថែមទាំងបង្ហាញពីបំណងចង់ជួបជាមួយបណ្តាប្រធាន គណៈប្រតិភូវៀតណាមនៅរាល់សន្និសីទអន្តរជាតិ។ ជាពិសេសបណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធនិងកំពុងអភិវឌ្ឍបានវាយតម្លៃវៀតណាមមានការរួមវិភាគទានជាច្រើនដើម្បីលើកកម្ពស់តួនាទី និងសម្លេងរបស់រាល់ប្រទេសមិនចូលបក្សសម្ព័ន្ធ និងប្រទេសកំពុងអភិវឌ្ឍតាមរយៈការពិគ្រោះយោបល់ទៀងទាត់ជាមួយប្រទេសទាំងនេះ ជាពិសេសគឺក្នុងការ ចងក្រងរបាយការណ៍ប្រតិបត្តិការនៃក្រុមប្រឹក្សាសន្តិសុខ។

ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ វៀតណាមមានឱកាសរួមវិភាគទានយ៉ាងសកម្មជាងក្នុងបុព្វហេតុរក្សាសន្តិភាព និងសន្តិសុខពិភពលោក តាមរយៈនោះធានាបាននូវបរិយាកាសសន្តិសុខរបស់ខ្លួនឯងផ្ទាល់ផង និង បង្កបង្កើតលក្ខណៈងាយស្រួលបំផុតដល់បុព្វហេតុការពារ និងអភិវឌ្ឍប្រទេសជាតិ៕

បកប្រែដោយ Minh Trung