ការវត្តមានរបស់រដ្ឋមន្ត្រី Ngo Xuan Lich និងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម រួមទាំងខ្លឹមសារនៃសុន្ទរកថា ការពិភាក្សាការងារ ហើយនិងការពិគ្រោះយោបល់ជាមួយគណៈប្រតិភូយោធាជាច្រើនក្នុងអំឡុងពេលនៃកិច្ចសន្ទនានេះគឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកអំពីទិសដៅរបស់បក្សគឺ “ម្ចាស់ការ ចូលរួមយ៉ាងសកម្មក្នុងរាល់យន្តការពហុភាគីលើវិស័យការពារជាតិ និងសន្តិសុខ ...”។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីការពារប្រទេសថ្លែងសុន្ទរកថានៅ Shangri-La លើកទី​១៧

 

ជាទូទៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះយើងបានអនុវត្តយ៉ាងទូលំទូលាយ និងផ្តោតលើកិច្ចការបរទេសសំខាន់ៗកិច្ចសហប្រតិបត្តិការការពារជាតិ  ហើយសម្រេចបាននូវលទ្ធផលសំខាន់ៗដែលមានខ្លឹមសារមានលក្ខណៈទំលាយភាពទាល់ច្រក។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺ“ការរួមចំណែកដោយបុរេសកម្មក្នុងការបង្កើតនិម្មាបនកម្មនៃរាល់យន្តការក្នុងតំបន់ ដែលក្នុងនោះគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ ADMM +; ចូលរួមយ៉ាងសកម្មក្នុងវេទិកាសន្តិសុខតំបន់អាស៊ាន (ARF), សន្ទនា Shangri-La, វេទិកា Beijing Xiangshan ... ចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ  ជម្នះផលវិបាកនៃសារធាតុពុលពណ៌លឿង ការគ្រប់គ្រងគ្រាប់បែក មីន ដែលបន្សល់ទុកពីសង្រ្គាម ...

កិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការការពារជាតិពហុទិសជួយរួមចំណែកក្នុងការកសាងទំនុកចិត្តជាមួយបណ្តាដៃគូ លើកកំពស់កិត្យានុភាពរបស់ប្រទេសជាតិ និងកងទ័ព ជួយទាក់ទាញគ្រប់ប្រភពធនធានដើម្បីកសាងខឿនការពារជាតិប្រជាជនទាំងមូល និងការពារកងទ័ព ព្រមទាំងជួយបង្កើតបរិយាកាសអន្ដរជាតិងាយស្រួលសម្រាប់បុព្វហេតុកសាង និងការពារជាតិ ហើយនិងចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

នាប៉ុន្មានឆ្នាំខាងមុខនេះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែជានិន្នាការធំធេង និងជាផលប្រយោជន៍រួមនៃសហគមន៍អន្តរជាតិ។ ប៉ុន្តែស្ថានភាពពិភពលោក និងតំបន់នៅតែបន្តមានភាពប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងប្រឈមមុខនឹងបញ្ហាប្រឈមសន្តិសុខមានចរិតជាសកលជាច្រើន។ វិវាទអធិបតេយ្យភាព ផលប្រយោជន៍រវាងជាតិ ជាតិសាសន៍ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ជាពិសេសក្នុងចំណោមបណ្តាប្រទេសធំៗ បានប្រព្រឹត្តទៅនៅគ្រប់កម្រិតជាច្រើនលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ កិច្ចការបរទេស ធនធានធម្មជាតិ បរិស្ថាន បូរណភាពទឹកដី សមុទ្រ កោះ អ៊ីនធឺណេត, សាសនា, វប្បធម៌ ... ទាំងសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី។ តួនាទី និងទីតាំងភូមិសាស្ត្រយុទ្ធសាស្រ្តនៃតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងអាស៊ានកាន់តែខ្ពស់ ការចាប់អារម្មណ៍កាន់តែកើនឡើងពោលគឺការប្រកួត ប្រជែងផលប្រយោជន៍យុទ្ធសាស្រ្តកាន់តែខ្លាំងឡើងៗ។

ក្នុងបរិបទនេះ កិច្ចសហប្រតិបត្តិការពហុទិសគួរតែបន្តផ្លាស់ប្តូរខ្លឹមសារ និងវិធីសាស្រ្តប្រតិបតិ្តការដើម្បីអនុវត្តបានល្អនូវគោលដៅរួមដូចជា៖ ការរួមចំណែកក្នុងការពង្រឹងបរិស្ថានសន្តិភាព ការឆ្លៀតលក្ខណៈអំណោយផលពីអន្តរជាតិ ដើម្បីបុព្វហេតុកសាងនិងការពារជាតិ,  ការរក្សាឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី, ការការពារផលប្រយោជន៍ជាតិ និងជាតិសាសន៍, ការពង្រឹងសក្តានុពលកម្លាំងការពារជាតិ លើកកម្ពស់កិត្យានុភាពរបស់ប្រទេស និងកងទ័ព, ការចូលរួមក្នុងការការពារបរិយាកាសសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់និងពិភពលោក។

ជាដំបូងចាំបាច់ត្រូវបន្តការយល់ដឹងឱ្យបានហ្មត់ចត់ និងស៊ីជម្រៅអំពីគំនិតថ្មីរបស់បក្សស្តីពីពហុភាគី និងការធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ ការផ្លាស់ប្តូរយ៉ាងខ្លាំងពី “ការចូលរួមយ៉ាងសកម្ម” ទៅជា “ម្ចាស់ការ និងសកម្មការចូលរួមចំណែក កសាង និងបង្កើតនិម្មាបនកម្មនៃរាល់យន្តការពហុភាគី"។ ដោយយល់ដឹងយ៉ាងច្បាស់ថា កិច្ចការបរទេស និងកិច្ចសហប្រតិបត្តការ ការពារជាតិពហុភាគីគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយសម្រាប់រាល់ប្រទេសកំពុងអភិវឌ្ឍ ដើរតួនាទី និងចូលរួមក្នុងរាល់ការដោះស្រាយ បញ្ហាការពារជាតិ សន្តិសុខ ក្នុងតំបន់ និងពិភពលោក និងជួយលើកកម្ពស់កិត្យានុភាពនៃប្រទេសជាតិ និងធ្វើឲ្យសម្បូរនូវអត្ថប្រយោជន៍ ចម្រុះដោយគ្មានការកំណត់ក្នុងក្របខ័ណ្ឌទ្វេភាគីជាមួយដៃគូនីមួយៗ ហើយនិងបង្កើតមូលដ្ឋាន ជួយសម្របសម្រួលទំនាក់ទំនងជាមួយបណ្តាប្រទេសធំៗ។ ការយល់ដឹងត្រឹមត្រូវអំពីអត្ថិភាពនៃការប្រកួតប្រជែង ភាពខុសគ្នាក្នុងផលប្រយោជន៍។ តាមរយៈរាល់យន្តការ វេទិការួមគ្នាប្តេជ្ញាគោរពតាមច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងជួយលើកកំពស់ការកសាងទំនុកចិត្ត កសាងបរិស្ថានប្រកបដោយសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់។

ទីពីរបន្តការបង្កើតទំនាក់ទំនងប្រទាក់ក្រឡា ផ្សាភ្ជាប់ស្អិតល្មួត ការចងគ្នាអំពីផលប្រយោជន៍ នយោបាយ ការពារជាតិ សន្តិសុខរវាងប្រទេសវៀតណាមនិងបណ្តាអង្គការអន្តរជាតិ ជាពិសេសអាស៊ាន និងអង្គការសហប្រជាជាតិ។ ឆ្លៀតការគាំទ្រពីសំណាក់អន្តរជាតិដ៏ធំទូលាយសម្រាប់បុព្វហេតុកសាង និងការពារជាតិ។

ទី៣ ការប្រកាន់យកកិច្ចសហប្រតិបត្តិការពហុភាគីនៅក្នុងតំបន់អាស៊ានជាការយកចិត្តទុកដាក់សំខាន់បំផុតពង្រីកវិសាលភាព និងលក្ខណៈចរិតនៃ ការចូលរួមក្នុងយន្តការ និងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការពារជាតិ។ អនុវត្តបានយ៉ាងល្អនូវការប្តេជ្ញាលើកកម្ពស់តួនាទីនិងកិត្យានុភាពនៃប្រទេស និងកងទ័ពនៅលើឆាកអន្តរជាតិ។

ចូលរួមយ៉ាងសកម្មក្នុងការបង្កើតនិងចុះហត្ថលេខាលើរាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ។ បង្កើនកម្លាំងផ្ទៃក្នុង និងកសាងផែនទីបង្ហាញផ្លូវដើម្បីវៀតណាមក្លាយទៅជាសមាជិកស្នូល ដែលមានតួនាទីសំខាន់ ក្នុងរាល់យន្តការនៃកិច្ចសហប្រតិបត្តិការការពារជាតិក្នុងក្របខ័ណ្ឌអាស៊ាន។

ទីបួន ចូលរួមយ៉ាងសកម្មប្រកបដោយមានការទទួលខុសត្រូវ ជាក់ស្តែងក្នុងរាល់អង្គការពហុភាគី សកលលោកដែលទាក់ទងនឹងការរំសាយអាវុធការប្រឆាំងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរអាវុធសារធាតុគីមី ជីវសាស្រ្ត ក្រោមការដឹកនាំ និងណែនាំពីអង្គការសហប្រជាជាតិ។

ទី៥ គឺការពង្រីកវិសាលភាពនៃការចូលរួមក្នុង សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឲ្យសមស្របតាមច្បាប់ សមត្ថភាព និងស្ថានភាពជាក់ស្តែងរបស់វៀតណាម។

ទី៦ គឺការគួបផ្សំយ៉ាងមោះមុតរវាងទំនាក់ទំនង ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយឧស្សាហកម្ម ការពារជាតិ កិច្ចសហការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា ការស្រូបយកដំណើរការគ្រប់គ្រងផលិតកម្មទំនើបៗ ការផ្តល់ជំនួយនូវសម្ភារៈ បរិក្ខារ និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍឧស្សាហកម្មការពារជាតិ និងទំនើបកម្មយោធា  ការធ្វើពិពិធកម្មនូវរាល់ទំនាក់ទំនងដើម្បីជៀសវាងការពឹងផ្អែកលើដៃគូណាម្នាក់។

ទី៧គឺជាការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធការប្រើប្រាស់លទ្ធផល និងការសម្របសម្រួលទំនាក់ទំនង កិច្ចការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងវិស័យដទៃទៀតនៅក្នុងយុទ្ធសាស្រ្តជាតិរបស់ជាតិ។

ដោយផ្អែកលើមូលដ្ឋានទាំងនោះ ដាក់ពង្រាយយ៉ាងសកម្មនិងស្របគ្នានូវដំណោះស្រាយសំខាន់ៗដូចជា៖

ទី១ ជំរុញនិងលើកកម្ពស់ប្រសិទ្ធិភាព ធ្វើឲ្យការស្រាវជ្រាវ ការព្យាករណ៍ និងការផ្តល់យោបល់យុទ្ធសាស្ត្រលើវិស័យកិច្ចការបរទេស កិច្ចសហប្រតិបត្តិការការពារជាតិពហុភាគី ក្លាយទៅជាសកម្មភាពទៀងទាត់ និងក្នុងរយៈពេលវែង ដែលផ្តល់នូវមូលដ្ឋានវិទ្យាសាស្រ្តសម្រាប់ការកសាងឯកសារនៃមហាសន្និបាតគណៈកម្មាធិការបក្សទូទាំងប្រទេសលើកទី១៣ និងបន្ថែមរបៀបវារៈ ផែនការអនុវត្តគំរោងធ្វើសមាហរណកម្មអន្តរជាតិរហូតដល់ឆ្នាំ២០២០ និងទស្សនវិស័យដល់ឆ្នាំ២០៣០…

ទីពីរផ្តោតការយកចិត្តទុកដាក់ និងលើកកំពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាន និងការឃោសនាទាំងក្នុង និងក្រៅប្រទេសអំពីគោលនយោបាយការពារជាតិដោយសន្តិវិធីរបស់បក្ស និងរដ្ឋវៀតណាម។

ទីបីបន្តពង្រឹង បំពេញបន្ថែមគោលនយោបាយ និងយន្តការសម្របសម្រួលរវាងរាល់ភ្នាក់ងារនៅក្នុង និងក្រៅក្រសួងការពារជាតិ។ លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធដល់កម្មាភិបាលសំខាន់ៗគ្រប់លំដាប់ថ្នាក់។

ទីបួនផ្អែកលើមូលដ្ឋាននៃគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋ ផែនការនៃការធ្វើសមាហរណកម្ម អន្តរជាតិលើវិស័យការពារជាតិ... ជំរុញយ៉ាងខ្លាំង ការរៀបចំធ្វើជាម្ចាស់ផ្ទះរាល់សន្និសីទ វេទិកាយន្តការអន្តរជាតិ និងតំបន់អំពីកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការការពារជាតិពហុភាគី។

ដោយផ្អែកលើទិសដៅនោះ នៅក្នុងកិច្ចសន្ទនា Shangri-La 2019 យើងនឹងផ្លាស់ប្តូរ ពិគ្រោះយោបល់លើ បញ្ហាប្រឈមផ្នែកសន្តិសុខ រាល់បញ្ហាដែលតំបន់មានការចាប់អារម្មណ៍រួម ដែលក្នុងនោះមានទាំងការបង្ការទប់ទល់នឹងរាល់វិវាទក្នុងវិស័យដែលមានការប្រកួតប្រជែង”។

ការចូលរួមក្នុងកិច្ចសន្ទនា Shangri-La និងរាល់សកម្មភាពកិច្ចការបរទេស កិច្ចសហប្រតិបត្តិការពហុភាគីផ្សេងៗទៀតដែលវៀតណាមកំពុងអនុវត្តគឺជាការបង្ហាញនូវភាពរស់រវើក ម្ចាស់ការ  និងមានការទទួលខុសត្រូវក្នុងការរួមចំណែកបង្កើតយន្តការ និងវេទិកាក្នុងតំបន់ រួមចំណែកក្នុងការអនុវត្តទស្សនៈរបស់បក្ស៖ "ការធ្វើសមាហរណកម្ម និងកិច្ចការការបរទេសការពារជាតិ គឺជាទិសដៅយុទ្ធសាស្រ្ត និងផែនការការពារមាតុភូមិពីចម្ងាយដោយសន្តិវិធី”៕

បកប្រែដោយ Minh Trung