រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសស៊ុយអែតលោកស្រី Ann Linde បានអះអាងថា វៀតណាមជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានល្បឿនកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងពិភពលោកក៏ដូចជាមានប្រព័ន្ធអេកូពាណិជ្ជកម្មប្រកបដោយថាមវន្ត។

leftcenterrightdel
កិច្ចប្រជុំកំពូលអាជីវកម្ម៖ ភាពជាដៃគូដើម្បីការអភិវឌ្ឍ និងនវានុវត្តន៍ប្រកបដោយនិរន្តរភាព

 

កិច្ចប្រជុំកំពូលពាណិជ្ជកម្ម៖ ភាពជាដៃគូសម្រាប់ការអភិវឌ្ឍ និងនវានុវត្តន៍ប្រកបដោយនិរន្តភាពកើតមានឡើងក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមរបស់អ្នកស្នងរាជ្យបន្ត គឺព្រះរាជបុត្រី Victoria Ingrid Alice Desiree និងប្តីរបស់ព្រះនាងចាប់ពីថ្ងៃទី៦  ដល់ថ្ងៃទី៨ ឧសភា។

ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងពាណិជ្ជកម្មតែងតែត្រូវបានផ្សារភ្ជាប់

យោងតាមរដ្ឋមន្ត្រី Ann Linde មានហេតុផលជាច្រើន ដើម្បីសហគ្រាសស៊ុយអ៊ែតស្វែងរកឱកាសធ្វើពាណិជ្ជកម្មជាមួយវៀតណាម។ ដែលក្នុងនោះគឺមានមូលហេតុ៖ ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានល្បឿនកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅលើពិភពលោក។ ស្រទាប់អ្នកមានដែលកំពុងកើនឡើងនៅវៀតណាមជាអតិថិជនដ៏មានសក្ដានុភាព។ វៀតណាមមានការប្តេជ្ញាចិត្តចំពោះពាណិជ្ជកម្មពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន។ ប្រទេសវៀតណាមមិនត្រឹមតែជាទីផ្សារលេចធ្លោដ៏គួរឱ្យទាក់ទាញ សម្រាប់សាជីវកម្មពហុប្រទេស និងជាមជ្ឈមណ្ឌលផលិតកម្មសកលលោកនាពេលអនាគតប៉ុណ្ណោះទេ ថែមទាំងជាប្រព័ន្ធអេកូពាណិជ្ជកម្មប្រកបដោយថាមវន្តទៀតផង។ "ខ្ញុំរំពឹងថា រាល់ក្រុមហ៊ុនស៊ុយអ៊ែត នឹងយកចិត្តទុកដាក់ថែមទៀតដល់ទីផ្សារវៀតណាមនិងជំរុញឲ្យរាល់ដៃគូវៀតណាមឱ្យយល់ដឹងអំពីដំណោះស្រាយបច្ចេកវិទ្យា និងឱកាសនាំចេញរបស់ប្រទេសស៊ុយអ៊ែត។

រីឯចំពោះព្រះរាជបុត្រី Victoria Ingrid Alice Desiree បានមានប្រសាសន៍ថា ឆ្នាំ២០១៩ គឺជាខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងស៊ុយអែត(១៩៦៩-២០១៩)។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដ៏យូរអង្វែង និងរឹងមាំដោយ ផ្អែកលើជំនឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានផ្លាស់ប្តូរពីភាពជាដៃគូពាណិជ្ជកម្ម ឆ្ពោះទៅរកការជឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងពេញលេញ និងរួមគ្នាស្វែងរកទំនាក់ទំនងនាពេលអនាគត។

យោងទៅតាមអ្នកស្នងរាជ្យបន្ត ព្រះរាជបុត្រី Victoria Ingrid Alice Desiree ឲ្យដឹងថា ទោះបីនៅរដ្ឋធានីហាណូយក្តី ឬនៅរដ្ឋធានី Stockholm ក្តីសហគ្រិនសុទ្ធតែមានគំនិតផ្តួចផ្តើមថ្មី បច្ចេកវិទ្យាថ្មី ដំណោះស្រាយថ្មីៗមិនត្រឹមតែមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ។ ព្រះនាងគាំទ្រយ៉ាងពេញទំហឹងចំពោះគោលដៅ អភិវឌ្ឍន៍ចីរភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំង បានអះអាងថាការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងពាណិជ្ជកម្មតែងតែផ្សារភ្ជាប់នឹងគ្នា មិនអាចបំបែកបំបាក់ពីគ្នាបានទេ។ ការអភិវឌ្ឍសេដ្ឋកិច្ចកំពុងនាំមកនូវបញ្ហា ប្រឈមជាសាកលដូចជា បញ្ហាបំពុលទឹក ខ្សល់អាកាស និងជីវចំរុះ ដែលដាក់សម្ពាធទៅលើហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការទឹកកាន់តែកើនឡើង និងការគ្រប់គ្រង កាកសំណល់រឹងកាន់តែស្មុគស្មាញជាដើម។ ទោះជាយ៉ាងណាក៏ដោយ កំណើនក៏បានបង្កើតឡើង នូវរាល់ប្រភពថាមពលថ្មីដែលជំរុញឆ្ពោះទៅរកសង្គមមួយដែលមាននិរន្តរភាពនិងយូរអង្វែង។

leftcenterrightdel
ព្រះរាជបុត្រី Victoria Ingrid Alice Desiree បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ

 

"ពេលវេលាមាស" ដើម្បីជំរុញបន្ថែមទៀតទំនាក់ទំនង ទ្វេភាគី

ថ្លែងក្នុងកិច្ចប្រជុំនោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថាក្នុងរយៈពេលកន្លះសតវត្សរ៍កន្លងមកទំនាក់ទំនងមិត្តភាពវៀតណាម-ស៊ុយអ៊ែតបានឆ្លងកាត់ បញ្ហាប្រឈមជាច្រើន និងមានការអភិវឌ្ឍ ជាបន្តបន្ទាប់។ វៀតណាមតែងតែវាយតំលៃខ្ពស់ ចំពោះការគាំទ្រដ៏មានតម្លៃរបស់រាជវង្ស រដ្ឋាភិបាល និងប្រជាជនស៊ុយអ៊ែត ចំពោះការបង្រួបបង្រួម និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការជួយវៀតណាមបំពេញបានគោលដៅសហស្សវត្សរ៍ជាច្រើនរបស់អង្គការសហប្រជាជាតិ។ សំណង់ជាច្រើន របស់ប្រទេសស៊ុយអ៊ែតបានក្លាយទៅជានិម្មិតសញ្ញាមិត្តភាពរវាងប្រជាជាតិទាំងពីរដូចជា មន្ទីរពេទ្យកុមារមជ្ឈិមហាណូយ រោងចក្រក្រដាស Bai Bang មន្ទីរពេទ្យ Uong Bi ។

ថ្ងៃនេះទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានចូលដំណាក់កាលថ្មីមួយដោយផ្អែកលើគ្រឹះស្ថានភាពជាដៃគូស្មើភាពគ្នា។ ស៊ុយអ៊ែតគឺជាដៃគូដ៏សំខាន់ និងគួរឱ្យទុកចិត្តរបស់វៀតណាមក្នុងសហភាពអឺរ៉ុប។ ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរបន្តរីកចម្រើនយ៉ាងឆាប់រហ័សក្នុងឆ្នាំ២០១៨ សម្រេចបាន ១.៥ ពាន់ លានដុល្លារ។ បច្ចុប្បន្ននេះ ប្រទេសស៊ុយអ៊ែតមាន គម្រោងវិនិយោគចំនួន៦៧  នៅក្នុងប្រទេសវៀតណាម ដែលមានដើមទុនចុះបញ្ជីចំនួន ៣៦៤  លានដុល្លារ ឈរនៅលំដាប់ទី៣៤/១៣០  ប្រទេស និងដែនដីដែល វិនិយោគទុននៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនស៊ុយអ៊ែតធំៗជាច្រើនកំពុងធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅក្នុងប្រទេសវៀតណាមដូចជា ABB, Ericsson, Volvo, Tetra Pak, Electrolux ... ឈ្មោះដូចជាក្រុមហ៊ុន H & M, Spotify, Skype ឬ IKEA កំពុងមានភាពជិតស្និទ្ធជាមួយប្រជាជនវៀតណាម។ យើងអាចនិយាយបានថាជាទូទៅទំនាក់ទំនងពាណិជ្ជកម្ម - វិនិយោគ រវាងប្រទេសវៀតណាម និងស៊ុយអ៊ែត មានការកើនឡើងកាន់តែខ្លាំង និងទូលាយ។

ឧបនាយករដ្ឋមន្រ្តីវៀតណាមបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានសក្តានុពលដ៏អស្ចារ្យ ហើយនេះគឺជា"ឱកាសមាស" ដើម្បីជំរុញថែមទៀតទំនាក់ទំនងទ្វេភាគីនិយាយរួម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម - វិនិយោគ រវាងប្រទេសទាំងពីរនិយាយដោយឡែក។ "វៀតណាមចង់សហការគ្នា រៀនសូត្រពីបទពិសោធន៍ ពីប្រទេសដែលមានបទពិសោធន៍ច្រើន មានរាល់ក្រុមហ៊ុនបច្ចេកវិទ្យាជួរមុខគេដើម្បីដើរទាន់បានបដិវត្តន៍ឧស្សាហកម្ម៤.០ ដែលកំពុងរីករាលដាល ពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Minh Trung