ជ័យជំនះ Dien Bien Phu បានជួយត្រួសត្រាយបើកផ្លូវសម្រាប់កិច្ចប្រជុំ Gieneva ស្តីពីការបញ្ចប់សង្រ្គាម និងការស្តារសន្តិភាពនៅឥណ្ឌូចិនឡើងវិញ នេះគឺជាព្រឹត្តិការណ៍មួយដែលកត់សម្គាល់នូវការបញ្ចប់នៃការគ្រប់គ្រងត្រួតត្រារបស់អាណានិគមបារាំងលើប្រទេសវៀតណាមក្នុងរយៈពេលជិត១០០ឆ្នាំ ព្រមទាំងក៏ជាការកត់សម្គាល់នូវការបញ្ចប់ការដួលរលំនៃរបបអាណានិគមបែបចាស់នៅទូទាំងឥណ្ឌូចិន និងនៅលើពិភពលោក ...

leftcenterrightdel
រូបថតឯកសារ

 

ដើម្បីទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រនៅ Dien Bien Phu។ កងទ័ពនិងប្រជាជនវៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត និងលោកប្រធានហូជីមិញត្រូវយកឈ្នះលើរាល់ការលំបាក ឧបសគ្គ និងការលះបង់គ្រប់យ៉ាងដ៏ធំធេងដែលមិនអាចព័ណនាបានឡើយ។ ការអនុវត្តតាមគោលការណ៍បំបែកបំបាក់កម្លាំងខ្មាំង និងការសម្របសម្រួលដ៏ស៊ីចង្វាក់រវាងកងកម្លាំងនៅសមរភូមិ Dien Bien Phu ជាមួយរាល់កងកម្លាំងនៃបណ្តាតំបន់ភាគខាងជើង ខាងកណ្តាល ខាងត្បូងប្រទេសវៀតណាមបានចាត់តាំងរាប់ពាន់ការវាយលុកទាំងធំទាំងតូចនៅលើគ្រប់សមរភូមិទូទាំងប្រទេសបានបង្ខំឱ្យកម្លាំងមុតស្រួចសំខាន់ៗនៃកងទ័ពបារាំងត្រូវបំបែកទៅជាអង្គភាពតូចៗដើម្បីទប់ទល់ជាមួយយើង។ ហើយប្រជាជនមកពីគ្រប់តំបន់បានខិតខំប្រឹងប្រែងផ្គត់ផ្គង់ស្បៀងអាហារ សម្ភារៈដល់កងទ័ពនៅសមរភូមិបានទាន់ពេល។ ជាពិសេសយើងមានការបញ្ជាដ៏ឆ្លាតវៃនៃគណៈបញ្ជាការយុទ្ធនាការដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។ ការគាំទ្រ ការផ្តល់ជំនួយឧបត្ថម្ភដ៏សន្ធឹកសន្ធាប់ពីសំណាក់មិត្តភក្តិអន្តរជាតិ... កត្តាទាំងអស់នេះបានជួយបង្កើតអោយមានកម្លាំងអានុភាពសរុបមួយដែលនាំមកនូវជ័យជំនះជាប្រវត្តិសាស្ត្រនេះ។

បទពិសោធន៍និងមេរៀនទាំងអស់ពីជ័យជំនះ Dien Bien Phu ត្រូវបានទាំងក្រុមអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្រ្តរបស់វៀតណាម និងភាគីម្ខាងទៀតដកស្រង់។ ហើយមានចំណុចរួមមួយដែលភាគីទាំងពីរទទួលបានស្គាល់ដូចគ្នាគឺថា៖ ប្រជាជនវៀតណាមទទួលបានជ័យជំនះដោយឆន្ទៈឯករាជ្យ សេរីភាព ស្មារតីខ្លួនទីពឹងខ្លួន ក្នុងនោះការពឹងផ្អែកលើកម្លាំងរបស់ខ្លួនឯងគឺកត្តាសំខាន់បំផុត។ នោះគឺជាកម្លាំងអានុភាពរបស់ប្រទេសជាតិទាំងមូល ដោយមានការលើកទឹកចិត្ត និងផ្តោតសំខាន់ទៅលើគោលដៅប្តេជ្ញាចិត្តឈ្នះក្នុងការប្រយុទ្ធដែលមានលក្ខណៈយុទ្ធសាស្ត្រនេះ។

មេរៀននោះរហូតមកដល់សព្វថ្ងៃនេះនៅតែរក្សាបានតម្លៃ និងត្រូវបានអនុវត្តជាបន្តទៀតក្នុងបុព្វហេតុនៃឧស្សាហូបនីយកម្ម និងទំនើបកម្មដែលធ្វើឲ្យប្រទេសរបស់យើងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងរឹងមាំនៅលើមាគ៌ាផ្លាស់ថ្មី។ ហេតុដូច្នេះហើយបានជាបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលត្រូវតែប្រមូលផ្តុំស្មារតីប្តេជ្ញាចិត្តអនុវត្តឲ្យបានជោគជ័យនូវរាល់គោលដៅដែលបានកំណត់ក្នុងក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២។ ជាពិសេសត្រូវតែធ្វើឲ្យរាល់គោលការណ៍របស់បក្សស្តីពីឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិឲ្យបានក្លាយទៅជាការពិត។

ជាពិសេសចាំបាច់ត្រូវតែចងក្រងនិងផ្សព្វផ្សាយពីរាល់គោលការណ៍ យន្តការ និងគោលនយោបាយសមស្របតាមការអនុវត្តជាក់ស្តែងក្នុងនិន្នាការអភិវឌ្ឍនៃពិភពលោក ដើម្បីលើកកម្ពស់កម្លាំងខាងក្នុងផង និងទាញយកអត្ថប្រយោជន៍ពីក្រៅសម្រាប់ការអភិវឌ្ឍផង។ នាពេលអនាគតចាំបាច់ត្រូវប្រមូលផ្តុំធនធានទាំងអស់ដើម្បីអភិវឌ្ឍផលិតកម្មនិងលើកកម្ពស់កំណើនប្រកបដោយចីរភាព។ ទន្ទឹមជាមួយគ្នានោះ ចាំបាច់ត្រូវកសាង និងកែប្រែផ្ទៃក្នុងបក្សឲ្យបានសកម្ម ធ្វើឱ្យបក្សមានភាពរឹងមាំ មានតម្លាភាពទាំងខាងនយោបាយ សតិអារម្មណ៍ អង្គការចាត់តាំង និងសីលធម៌ដើម្បីសក្តិសមជាស្នូលនៃមហាសាមគ្គីភាពដ៏អស្ចារ្យរបស់ជាតិ។

ដើម្បីធ្វើឲ្យបានអ្វីៗដែលបានលើកឡើងដូចនេះ បក្សកុម្មុយនិស្តវៀតណាមត្រូវប្រកាន់យកការលើកកំពស់ចំណេះដឹងខាងនយោបាយ សីលធម៌ និងលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកបក្សជាធំដើម្បីធានាបានជានិច្ចថា យើងមានជួរកម្មាភិបាល សមាជិកបក្សចិត្តស្មោះត្រង់ និងចំណាន។

អង្គការបក្ស និងសមាជិកបក្សនីមួយៗត្រូវធ្វើជាស្ពានដ៏រឹងមាំមួយតភ្ជាប់រវាងថ្នាក់លើ និងថ្នាក់ក្រោមរវាងបក្ស និងប្រជាជន ធ្វើឲ្យរាល់គោលការណ៍ គោលនយោបាយរបស់បក្សទាំងអស់ក្លាយទៅជាសកម្មភាព លទ្ធផលជាក់ស្តែងពិតប្រាកដ។ យើងក៏ត្រូវបង្កើនកិច្ចការការបរទេសឲ្យស្របតាមគោលការណ៍ មាគ៌ា និងទស្សនៈរបស់បក្ស ដែលក្នុងនោះយើងត្រូវតែយកចិត្តទុកដាក់ដល់កិច្ចការបរទេសយោធា ការអនុវត្តយុទ្ធសាស្ត្រការពារជាតិពីចម្ងាយ និងមុនពេលកើតហេតុ។

ក្រៅពីជ័យជំនះ Dien Bien Phu យើងក៏មានមេរៀនបន្ថែមទៀតអំពីការកសាងកងទ័ពប្រជាជន និងកម្លាំងប្រដាប់អាវុធប្រជាជន។ ក្នុងអំឡុងពេលនៃយុទ្ធនាការ Dien Bien Phu កងទ័ពប្រជាជនបានរួមចំណែកយ៉ាងធំធេង និងដោយផ្ទាល់ចំពោះជ័យជំនះជាប្រវត្តិសាស្ត្រនេះ។ សព្វថ្ងៃនេះ កងទ័ពប្រជាជនមិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារមាតុប្រទេសប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងស្នូលដ៏សំខាន់មួយក្នុងការប្រយុទ្ធការពារជាតិ និងក៏ជាកម្លាំងស្នូលក្នុងការទប់ស្កាត់នឹងគ្រោះមហន្តរាយធម្មជាតិ ការស្វែងរក និងការជួយសង្គ្រោះជនរងគ្រោះថែមទៀត...

ដូច្នេះទន្ទឹមនិងការលើកកម្ពស់គុណភាពនៃការហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធជាស្រេច យើងត្រូវតែសកម្មក្នុងការអប់រំដល់កម្មាភិបាល យុទ្ធជនទាំងអស់ឲ្យយល់ដឹងជ្រាបអំពីភារកិច្ច និងការងារចលនាមហាជន ការកសាងរូបភាពមួយដ៏ស្អាតស្អមរបស់កងទ័ព​ហូជីមិញ...

កងទ័ពប្រជាជនក៏ត្រូវមានការសំរបសំរួលយ៉ាងជិតស្និទ្ធជាមួយនគរបាលប្រជាជនដើម្បីអនុវត្តឲ្យបានល្អនូវបទបញ្ជាសម្របសម្រួលតាមស្មារតីនៃអនុក្រឹត្យលេខ 77 / 2010 / ND-CP ស្តីពីការផ្សាភ្ជាប់ការកសាងនូវខឿនការពារជាតិរបស់ប្រជាជន, ប្រៀបប្រជាជនទាំងមូលការពារជាតិ ជាមួយនិងប្រៀបសន្តិសុខរបស់ប្រជាជនប្រកបដោយរឹងមាំ។

ថ្វីត្បិតតែរយៈពេល៦៥ ឆ្នាំបានកន្លងផុតទៅហើយក្តី ប៉ុន្តែបរិយាកាស ស្មារតីនៃជ័យជំនះ Dien Bien Phu រង្គោះរង្គើ ផែនដីនៅស្ថិតស្ថេរគង់វង់ជារៀងរហូត។ ជ័យជំនះជាប្រវត្តិសាស្រ្តនេះនឹងនៅតែជាមោទនភាពរបស់ប្រជាជនវៀតណាមទាំងមូល ហើយក៏ជារបស់មនុសជាតិជឿនលឿននៅលើពិភពលោកផងដែរ។

ស្មារតីជ័យជំនះ Dien Bien Phu គួរត្រូវបានរក្សា និងបន្តរហូតទៅជំនាន់ក្រោយៗដើម្បីក្លាយទៅជាកម្លាំងជំរុញមួយនាំមកនូវកម្លាំងថ្មីសម្រាប់ជាតិទាំងមូលក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ៕

បកប្រែដោយ Minh Trung