ក្នុងឱកាសនោះអនុរដ្ឋមន្រ្តីក្រសួងការបរទេសប្រចាំការនៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីលទ្ធផលនៃការធ្វើសមាហរណកម្មអន្តរជាតិក្នុងវិស័យនយោបាយ សន្តិសុខ និងការពារជាតិ ដែលក្នុងនោះបានសង្កត់ធ្ងន់ថា ការធ្វើសមាហរណកម្មអន្តរជាតិបានធានានូវបរិយាកាសសន្តិភាពនិងស្ថិរភាព ដើម្បីកសាង និងការពារមាតុភូមិ។

leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសប្រចាំការលោក Bui Thanh Son

 

អ្នកយកព័ត៌មាន៖ យោងតាមសេចក្តីសំរេចចិត្តលេខ 22-NQ/TW ចុះថ្ងៃទី១០ ខែមេសាឆ្នាំ២០១៣នៃការិយាល័យនយោបាយនីតិកាលទី១១  តើលោកអនុរដ្ឋមន្ត្រីអាចវាយតំលៃពីអត្ថន័យ និងលទ្ធផលនៃការធ្វើសមាហរណកម្មអន្តរជាតិលើវិស័យនយោបាយសន្តិសុខនិងការពារជាតិបានដែរឬទេ?

អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសលោក Bui Thanh Son ៖ បានឱ្យដឹងថា លទ្ធផលគ្របដណ្តប់នៃការធ្វើសមាហរណកម្មក្នុងវិស័យនយោបាយ សន្តិសុខ និងការពារជាតិមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការធានានូវបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការកសាង និងការពារប្រទេសជាតិ។ ការធ្វើសមាហរណកម្មក្នុងវិស័យនយោបាយ សន្តិសុខ និងការពារជាតិរួមចំណែកជាក់ស្តែងចំពោះបុព្វហេតុកសាង និងការពារជាតិដោយបានពិនិត្យមើលលើទិដ្ឋភាព៣គឺ៖

ទីមួយគឺការពង្រឹងការជឿទុកចិត្តខាងនយោបាយ និងធ្វើប្រទាក់ក្រឡាគ្នារវាងអត្ថប្រយោជន៍នៃវៀតណាមជាមួយនិងដៃគូរបស់ខ្លួន ជាពិសេសគឺដៃគូយុទ្ធសាស្ត្រ និងដៃគូទាំងអស់សុទ្ធតែឲ្យតម្លៃ និងមានទំនុកទុកចិត្ត ព្រមទាំងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាមថែមទៀត។

ទីពីរវៀតណាមបានម្ចាស់ការរួមចំណែកយ៉ាងសកម្មចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។ ចំណុចថ្មីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះគឺការរួមចំណែករបស់យើងចំពោះកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ ចាប់ពីការបញ្ជូនបុគ្គលិកម្នាក់ៗយើងបានបញ្ជូនទាំងអង្គភាពកងពេទ្យកំរិត២ដែលមានបុគ្គលិក៦៣នាក់ ចូលរួមបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

អាស្រ័យហេតុនោះ យើងបានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កិច្ចការបរទេសផ្នែកការពារជាតិ និងសន្តិសុខរបស់វៀតណាម និងជួយលើកស្ទួយតួនាទីរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិដោយរួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខក្នុងតំបន់និងអន្តរជាតិ ព្រមទាំងរួមចំណែកក្នុងការទាញយកផលប្រយោជន៍ពីរាល់ប្រភពធនធានខាងក្រៅដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់មាតុភូមិ។

ទី៣  ការធ្វើសមាហរណកម្មអន្តរជាតិក្នុងវិស័យនយោបាយ សន្តិសុខ និងកិច្ចការពារជាតិ រួមចំណែកក្នុងការពង្រឹងនិងអភិវឌ្ឍគ្រឹះរឹងមាំសម្រាប់ការធ្វើសមាហរណកម្មនៅក្នុងវិស័យសេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រ បច្ចេកវិទ្យា សុខភាព និងការអប់រំ។ ឧទាហរណ៍ដូចជា បណ្តាញដៃគូយុទ្ធសាស្រ្តនិងដៃគូលើគ្រប់ជ្រុងជ្រោយចំនួន៣០ប្រទេស បានជួយធានាបាននូវទីផ្សារនាំចេញសំខាន់ៗរបស់យើងចំនួន៨ភាគ១០នៃទីផ្សារនាំចេញសំខាន់របស់វៀតណាមដែលស្មើនឹង ៦០.៧% នៃតម្លៃនាំចេញសរុប, ៩ភាគ១០ទីផ្សារនាំចេញសំខាន់ដែលស្មើនឹង៧៤.៧% នៃតម្លៃនាំចូលសរុប, ៧៦.៧% នៃភ្ញៀវទេសចរសរុប និងស្រូបយក ៧៤%  នៃការវិនិយោគទុនបរទេសសរុបនៅវៀតណាម។

លទ្ធផលដ៏សំខាន់មួយទៀតគឺថានៅក្នុងដំណើរការនៃការធ្វើសមាហរណកម្មយើងបានពង្រឹងសមត្ថភាពជាតិជាប្រចាំ ជាពិសេសក្នុងការធ្វើឱ្យប្រសើរឡើងនូវរាល់គោលនយោបាយ គោលការណ៍ និងគុណភាពនៃធនធានមនុស្ស។ ក្បាលម៉ាស៊ីន និងធនធានមនុស្ស ត្រូវបានបំពេញឲ្យសព្វគ្រប់ដោយមិនឈប់ឈរ។ យើងកំពុងនិងទទួលយកការទទួលខុសត្រូវសំខាន់ៗជាច្រើន មានការរួមចំណែកយ៉ាងសំខាន់ក្នុងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហានានាដូចជាសមុទ្រខាងកើត ដំណើរការរំសាយអាវុធនុយក្លេអ៊ែរ ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅក្នុងរាល់វេទិកាអាស៊ាន និងអង្គការសហប្រជាជាតិជាដើម។

អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃចំពោះសារៈសំខាន់នៃការរក្សាឲ្យបានសន្តិភាព និងស្ថិរភាពដើម្បីទាញយកអត្ថប្រយោជន៍ និងពង្រីកអត្ថប្រយោជន៍ដែលការធ្វើសមាហរណកម្មអន្តរជាតិក្នុងវិស័យនយោបាយសន្តិសុខនិងការពារជាតិនាំមកនូវអ្វីខ្លះ?

លោកអនុរដ្ឋមន្ត្រី Bui Thanh Son៖ ការធ្វើសមាហរណកម្មអន្តរជាតិក្នុងវិស័យនយោបាយសន្តិសុខ និងការពារជាតិ បានបង្កលក្ខណៈងាយស្រួល អនុគ្រោះសម្រាប់យើងរក្សាបរិស្ថានប្រកបដោយសន្តិភាព និងស្ថិរភាព។ នៅពេលចូលរួមក្នុងការធ្វើ សមាហរណកម្មនៅក្នុងវិស័យទាំងនេះយើងក៏រួមចំណែកក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៃពិភពលោកទាំងមូលផងដែរ។ ដូច្នេះតួនាទីរបស់ប្រទេសត្រូវបានលើកកំពស់ ហើយកាន់តែទទួលបានការចាប់អារម្មណ៍របស់សហគមន៍អន្ដរជាតិដែរ តាមរយៈនោះជួយពង្រឹងកិត្យានុភាពយ៉ាងរឹងមាំរបស់វៀតណាមបង្កើតមូលដ្ឋានគ្រឹះដើម្បីអនុវត្តបានល្អនូវទិសស្លោកដែលត្រូវបានលើកឡើងដោយបក្ស និងរដ្ឋ គឺការពារមាតុភូមិឲ្យបាន “មុនពេលកើតហេតុពីចម្ងាយ និងមុនពេលប្រទេសជាតិមិនទាន់ប្រឈមមុខនឹងគ្រោះថ្នាក់” ។

អ្នកយកព័ត៌មាន៖ តើលោកអាចបញ្ជាក់បន្ថែមអំពីការអនុវត្តតាមពាក្យស្លោកការពារជាតិ "តាំងពីមុនពេលកើតហេតុពីចម្ងាយ និងមុនពេលប្រទេសជាតិមិនទាន់ប្រឈមមុខនឹងគ្រោះថ្នាក់ក្នុងបរិបទបច្ចុប្បន្ន?

លោកអនុរដ្ឋមន្រ្តី Bui Thanh Son ៖ ការធ្វើសមាហរណកម្មអន្តរជាតិក្នុងវិស័យនយោបាយសន្តិសុខនិងការពារជាតិនឹងជួយពង្រឹងនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងជាមួយដៃគូសំខាន់ៗជាពិសេសដៃគូយុទ្ធសាស្ត្រ ដៃគូលើគ្រប់ជ្រុងជ្រោយ និងមិត្តភក្តិប្រពៃណីតាមរយៈនោះធានាបាននូវបរិស្ថានប្រកបដោយសន្តិភាពនិងស្ថិរភាព។ នៅពេលដែលយើងលើកកម្ពស់តួនាទីរបស់ខ្លួននៅក្នុងបណ្តាអង្គការ និងវេទិកាពហុភាគី គឺកិត្តិយសរបស់យើងក៏ត្រូវបានលើកកម្ពស់ដែរ។ ដៃគូទាំងអស់សុទ្ធតែចង់ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម បង្កើតឱ្យមានផលប្រយោជន៍រួមគ្នារវាងភាគីទាំងពីររួមចំណែកក្នុងការការពារបរិស្ថានប្រកបដោយសន្តិភាពនិងស្ថិរភាពក៏ដូចជាអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់វៀតណាម។

តាមរយៈការធ្វើសមាហរណកម្មអន្តរជាតិ កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខរបស់យើងចំពោះដៃគូនីមួយៗលើវិស័យជាក់លាក់នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសក្តានុពលការពារជាតិរបស់វៀតណាម៕

អ្នកយកព័ត៌មាន: សូមអរគុណលោកអនុរដ្ឋមន្រ្តី!

បកប្រែដោយ Minh Trung