ខ្លឹមសារនៃអត្ថបទនេះបានវាយតំលៃថា ដំណើរទស្សនកិច្ចលើកនេះនឹងជួយពង្រឹង និងពង្រីកទំនាក់ទំនងនយោបាយល្អប្រសើររវាងសាធារណៈឆែកជាមួយវៀតណាម ព្រមទាំងបានសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងបង្កើតនូវកម្លាំងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ ដែលក្នុងបរិបទភាគីទាំងពីរកំពុងឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២០។

leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បំពេញទស្សនកិច្ចនៅសាធារណឆែក (រូបថត៖ vnanet.vn)

 

អត្ថបទបានបញ្ជាក់ថា ថ្វីត្បិតតែប្រទេសទាំងពីរ មានភូមិសាស្រ្តឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែសាធារណៈរដ្ឋឆែក និងវៀតណាមមានទំនាក់ទំនងមិត្តភាពជាប្រពៃណីតាំងពីយូរអង្វែងណាស់មកហើយ ជាពិសេស ប្រជាជនឆែកបានគាំទ្រ និងជួយវៀតណាមក្នុងការបុព្វហេតុតស៊ូរំដោះប្រទេសជាតិកាលពីមុន។ ក្នុងរយៈពេលថ្មីៗនេះទំនាក់ទំនងរវាងវៀតណាម និងឆែកកាន់តែជិតស្និទ្ធឡើង ជាពិសេស គឺតាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan  នាខែមេសា ឆ្នាំ២០១៧ និងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅវៀតណាមរបស់ប្រធានាធិបតី Milos Zeman នាខែមិថុនាឆ្នាំ ២០១៧។

យោងតាមអត្ថបទនេះ សាធារណរដ្ឋឆែក និងវៀតណាមមានសក្តានុពលជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ទីមួយ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានកសាងដោយឈរលើមូលដ្ឋានមិត្តភាពយូរអង្វែង ជាពិសេស ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរ។ ទីពីរគឺដោយសារតែសហគមន៍ជនជាតិវៀតណាមនៅប្រទេសឆែកមានចំនួនច្រើន និងកាន់តែធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅចូលក្នុងសង្គមនៃប្រទេសសាមី និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវៀតណាម។ ជាពិសេសនៅឆ្នាំ២០១៣  រដ្ឋាភិបាលឆែកបានទទួលស្គាល់ប្រជាជនសញ្ជាតិឆែកដើមកំណើតវៀតណាមគឺជាសហគមន៍មួយក្នុងចំណោមសហគមន៍ជនជាតិភាគតិចទាំង១៤ នៃប្រទេសនេះ។

ប្រការនេះបង្ហាញពីការយកចិត្តទុកដាក់និងការវាយតំលៃខ្ពស់របស់រដ្ឋាភិបាលឆែកចំពោះតួនាទីដ៏សំខាន់របស់សហគមន៍វៀតណាមចំពោះប្រទេសឆែក។ ទីបី ដោយសារប្រទេសវៀតណាម ជាសមាជិកអាស៊ានដ៏សំខាន់មួយដែលជាតំបន់មានការអភិវឌ្ឍដ៏រស់រវើកនៅលើពិភពលោក។ វៀតណាមអាចដើរតួនាទីជាស្ពានតភ្ជាប់គ្នាដើម្បីឆែកនិយាយដោយឡែក និងសហភាពអឺរ៉ុបនិយាយរួម បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ ផ្ទុយទៅវិញ ប្រទេសឆែកក៏ជាសមាជិកដ៏សំខាន់របស់សហភាពអឺរ៉ុប។ ឆែកក៏អាចដើរតួនាទីជាស្ពានដើម្បី ឱ្យវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប។

បច្ចុប្បន្នសហភាពអឺរ៉ុបដែលក្នុងនោះមានទាំងប្រទេសឆែកសុទ្ធតែមានគោលការណ៍ជំរុញការចងទំនាក់ទំនងពហុភាគីពាណិជ្ជកម្ម។ ក្នុងទិដ្ឋភាពដែលសេដ្ឋកិច្ចរបស់ ប្រទេសឆែកត្រូវប្រឈមមុខនឹងការប្រែប្រួលងដ៏ស្មុគស្មាញនៃស្ថានភាពនៅលើសកលលោក ប្រទេសឆែក មានគោលការណ៍ពង្រឹង និងពង្រីកទំនាក់ទំនងជាមួយ បណ្តាប្រទេសអាស៊ីដើម្បីស្វែងរកការកាលានុវត្តភាព ពង្រីកទីផ្សារសម្រាប់ទំនិញនាំចេញ។ ហើយវៀតណាមគឺជាទីផ្សារប្រកបដោយសក្តានុពលដោយមានប្រជាជនជាង៩០លាននាក់ និង កំពុងមានការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅចូលក្នុងសេដ្ឋកិច្ចពិភពលោក។ គួរបញ្ជាក់ផងដែរថា ឆែគឺជាប្រទេសមួយនៃសហភាពអឺរ៉ុបដែលមានវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវិទ្យាទំនើបៗ ជាពិសេសក្នុងវិស័យផលិតរថយន្ត បច្ចេកវិទ្យាណាណូ បច្ចេកវិទ្យារុករករ៉ែ បច្ចេកវិទ្យាកែច្នៃអាហារ ផលិតកម្មស្រាបៀជាដើម។ នេះក៏ជាឱកាសដើម្បី ប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

អត្ថបទកាសែតនេះមានសេចក្តីសន្និដ្ឋានថា ដំណើរទស្សនកិច្ចនៅសាធារណៈឆែករបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បន្តបញ្ជាក់ពី ទំនាក់ទំនងល្អប្រសើររវាងវៀតណាម និងសាធារណៈឆែក ក៏ដូចជាត្រូវបានសង្ឃឹមថា នឹងបង្កើតកម្លាំងជំរុញដើម្បីលើកស្ទួយទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខនេះ៕

បកប្រែដោយ Minh Trung