នេះគឺជាព្រះរាជដំណើរទស្សនកិច្ចលើកទី២ ក្រោយរយៈពេល ២០ ឆ្នាំរបស់ព្រះអង្គ Sultan Haji Hassanal Bolkiah ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគីឆ្ពោះទៅរកពិធីរំលឹកខួបលើកទី៣០  នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ឆ្នាំ១៩៩២-២០២២)។

leftcenterrightdel
ប្រធានសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Phu Trong ទទួលព្រះមហាក្សត្រនៃព្រះរាជាណាចក្រប៊្រុយណេ ព្រះអង្គ Sultan Haji Hassanal Bolkiah

 

ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គ Sultan Haji Hassanal Bolkiah បានធ្វើឡើងនៅក្នុងបរិបទនៃ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរមានការរីកចម្រើនប្រកបដោយផ្លែផ្កាទាំងទ្វេភាគី និងពហុភាគី ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩២។ ទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងជាបន្តបន្ទាប់តាមរយៈការថែរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ៗ។ នៅខែមិថុនា ឆ្នាំ២០០០  វៀតណាម និងប៊្រុយណេបាន ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាដើម្បីបង្កើតគណៈកម្មការសហប្រតិបត្តិការទ្វេភាគី។ នៅឆ្នាំ២០១៧  ប្រទេសទាំងពីរបានរៀបចំរាល់ សកម្មភាពរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត រួមទាំងកិច្ចប្រជុំលើកទី១  នៃគណៈកម្មការសហប្រតិបត្តិការទ្វេភាគីវៀតណាម - ប្រ៊ុយណេ។

អំពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទុន គិតត្រឹមចុងឆ្នាំ២០១៨  ប៊្រុយណេបានជាប់ចំណាត់ថ្នាក់ទី ២១ លើ ១២៨ ប្រទេសដែលវិនិយោគទុននៅក្នុងប្រទេសវៀតណាម និងឈរនៅចំណាត់ថ្នាក់ទី ៤ នៅតំបន់អាស៊ានបន្ទាប់ពីសិង្ហបុរី ម៉ាឡេស៊ី និងថៃ។ ដោយមានគម្រោងចំនួន ១៧៩ ដែលមានដើមទុនសរុបជាង ១ ពាន់លាន ដុល្លារ។ ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាមនាពេលបច្ចុប្បន្នមានគំរោងការវិនិយោគទុនចំនួន ២ នៅក្នុងប្រទេសប្រ៊ុយណេដោយមានដើមទុនចុះបញ្ជីចំនួន ៣.៦ លានដុល្លារអាមេរិក។ ភាគីទាំងពីរមានបំណងសម្រេចឲ្យបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន ៥០០ លាន ដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២៥។

កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន។ វៀតណាមនិងប៊្រុយណេបានចុះហត្ថលេខាលើអនុសារណៈនៃកិច្ចសហប្រតិបត្តិការការពារជាតិនៅខែវិច្ឆិកាឆ្នាំ២០០៥។ ភាគីទាំងពីរបានផ្លាស់ប្តូរ គណៈប្រតិភូ និងនិស្សិតជាទៀងទាត់ សហការក្នុងការបណ្តុះបណ្តាល និងចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នានៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកប្រ៊ុយណេនៅខែធ្នូ ឆ្នាំ២០១៣ ។

កិច្ចសហប្រតិបត្តិការផ្នែកអប់រំរវាងប្រទេសទាំងពីរថ្មីៗនេះបានកត់សម្គាល់នូវការអភិវឌ្ឍគួរឱ្យកត់សម្គាល់។ នៅខែមេសា ឆ្នាំ២០១៤ ប្រទេសទាំងពីរបាន ចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកអប់រំ។ នៅខែវិច្ឆិកា ឆ្នាំ២០១៧  មជ្ឈមណ្ឌលភាសាអង់គ្លេស FPT UBD Global Center នៅទីក្រុងដាណាង វៀតណាម ត្រូវបានបើកសម្ពោធដោយមានការចូលរួមពីសំណាក់ព្រះមហាក្សត្រប្រ៊ុយណេក្នុងឱកាសនៃកិច្ចប្រជុំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក APEC) លើកទី២៥។ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ មជ្ឈមណ្ឌលនេះបានរៀបចំវគ្គសិក្សាខ្លីជាច្រើនសម្រាប់និស្សិតវៀតណាម ប្រ៊ុយណេ និងបណ្តាប្រទេស ក្នុងតំបន់។ រដ្ឋាភិបាលប៊្រុយណេ ក៏បានផ្តល់នូវ អាហារូបករណ៍ក្រោយឧត្តមសិក្សា  និងអាហារូបករណ៍បច្ចេកវិទ្យាសម្រាប់និស្សិតវៀតណាម។

ទន្ទឹមនឹងនោះដែរ កិច្ចសហប្រតិបត្តិការវប្បធម៌រវាង ប្រទេសទាំងពីរភាគច្រើនស្ថិតនៅក្នុងក្របខ័ណ្ឌនៃរាល់គម្រោងសហប្រតិបត្តិការវប្បធម៌នៃគណៈកម្មការព័ត៌មាន និងវប្បធម៌អាស៊ាន (ASEAN COCI) ។ វៀតណាម និងប៊្រុយណេបានគាំទ្រគ្នាយ៉ាងសកម្ម និងចូលរួមក្នុងរាល់សកម្មភាព និងគម្រោងនានា ដែលស្នើឡើងដោយភាគីរៀងៗ។ ក្នុងឱកាសរំលឹកខួបលើកទី២៥  នៃការបង្កើតទំនាក់ទំនងការទូត (១៩៩២-២០១៧) ភាគីទាំងពីរបានរៀបចំការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈជាច្រើននៅក្នុងប្រទេសនីមួយៗ។ លើសពីនេះទៅទៀតប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍នៅខែវិច្ឆិកា ឆ្នាំ២០១១ ។ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០០៧  ប្រ៊ុយណេបាន លើកលែងទិដ្ឋាការសំរាប់ពលរដ្ឋវៀតណាមកាន់លិខិតឆ្លងដែនធម្មតា (១៤ ថ្ងៃ) ហើយចាប់ពីថ្ងៃទី៨  ខែសីហា ឆ្នាំ២០០៧  វៀតណាមបានលើកលែង ពលរដ្ឋប្រ៊ុយណេដែលកាន់លិខិតឆ្លងដែនធម្មតា (១៤ ថ្ងៃ)។ ចំពោះវិស័យផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការដូចជាកសិកម្ម ការដឹកជញ្ជូន ប្រេង និងឧស្ម័ន ... នៅតែបន្តត្រូវបានភាគីទាំងពីរចាប់អារម្មណ៍ និងជំរុញ។

សង្លឹងមើលលើទិដ្ឋភាពជាសកល ប្រទេសវៀតណាម និងប៊្រុយណេបានរក្សាចំណងទំនាក់ទំនងយ៉ាងជិតស្និទ្ធនៅលើរាល់វេទិការក្នុងតំបន់ និងអន្តរជាតិ ពិសេសនៅអង្គការសហប្រជាជាតិ អាស៊ាន APEC ASEM។ ចែករំលែកទស្សនៈរួមអំពីការជំរុញ ទំនាក់ទំនងសេដ្ឋកិច្ច កំណើនប្រកបដោយចីរភាព និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម។ ប្រ៊ុយណេគាំទ្រ វៀតណាមក្នុងការចូលរួមក្នុងវេទិកាអន្ដរជាតិដូចជាក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌អង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០១៥ - ២០១៩។

ដោយផ្អែកលើការវិវឌ្ឍដ៏វិជ្ជមានយើងជឿជាក់យ៉ាងមុតមាំថា ព្រះរាជដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ ទៅកាន់វៀតណាមរបស់ព្រះអង្គ Sultan Haji Hassanal Bolkiah នឹងទទួលបានជោគជ័យ រួមចំណែកដល់ការពង្រឹង និងធ្វើឲ្យស៊ីជម្រៅ ជាងនេះទៅទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Minh Trung