ពន្លឿនគំនិតប្រកបដោយភាពឆ្នៃប្រឌិតសម្រាប់ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថ្មី

ក្នុងសុន្ទរកថារបស់ខ្លួន លោកប្រធានរដ្ឋសភាបានលើកឡើងអំពីគុណសម្បត្តិ និងសក្ដានុពលដ៏អស្ចារ្យ ព្រមទាំងបញ្ហាប្រឈមដែលពិភពលោកកំពុងប្រឈម និងសារៈសំខាន់នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។

លោក Vuong Dinh Hue បានលើកឡើងថា ក្នុងស្ថានភាពពិភពលោកដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរត្រូវបានបំពេញបន្ថែម និងគាំទ្រគ្នាទៅវិញទៅមកតាមយន្តការសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ដើម្បីធានាសន្តិសុខស្បៀងអាហារ សន្តិសុខថាមពល ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ការភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ការកែច្នៃ ការផលិត កសិកម្ម ឧស្សាហកម្ម ការតភ្ជាប់សមុទ្រ អាកាសចរណ៍ ភស្តុភារ...។

វៀតណាមរំពឹងថា រួមជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីន ធ្វើសកម្មភាពឆក់យកឱកាសបង្កើនកម្លាំងជំរុញ រួមគ្នាម្ចាស់ការដោះស្រាយយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពនូវរាល់បញ្ហាសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី មិនថានៅលើដីគោក សមុទ្រ ឬនៅលើអាកាសទេ រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងជុំវិញពិភពលោក។

លោកប្រធានរដ្ឋសភាបានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយអាមេរិកឡាទីន។ វៀតណាមមានគោលការណ៍ពង្រីកបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ហើយត្រៀមខ្លួនជាស្រេចដើម្បីទទួលបានលំហូរវិនិយោគបរទេសប្រកបដោយគុណភាព។ ម៉្យាងវិញទៀត វៀតណាមបានបង្កើនការនាំចេញ និងការវិនិយោគទៅបរទេស ក្នុងនោះអាមេរិកឡាទីន គឺជាចំណុចចាប់អារម្មណ៍ថ្មីមួយ។

ទន្ទឹមនឹងដំណើរការនោះ វៀតណាមនឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងអាស៊ាន ខិតខំធ្វើជាក្បាលរថភ្លើង ច្រកចេញចូល និងជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង Mercosur ជាពិសេសលើវិស័យកម្លាំង និងសក្តានុពលរបស់ភាគីទាំងពីរ។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ថ្លែងសុន្ទរកថាសំខាន់ក្នុងព្រឹត្តិការណ៍អបអរសាទរ “ខួបលើកទី ៥០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាម និងអាហ្សង់ទីន៖ បច្ចុប្បន្ន និងអនាគត”

ចំណុចសំខាន់ក្នុងទំនាក់ទំនងវៀតណាម-អាហ្សង់ទីន

លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាហ្សង់ទីន។ ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាខួបលើកទី ៥០ នៃការកសាង និងពូនជ្រំទំនាក់ទំនងមិត្តភាព។

ប្រវត្តិសាស្រ្តរបស់វៀតណាមត្រូវបានកត់សម្គាល់ថា៖ អាហ្សង់ទីនគឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខគេទាំងបីនៅអាមេរិកខាងត្បូងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមតាំងពីឆ្នាំ ១៩៧៣។ អាហ្សង់ទីនក៏ជាដៃគូមួយក្នុងចំណោមដៃគូគ្រប់ជ្រុងជ្រោយទាំងបួនរបស់វៀតណាមនៅអាមេរិកឡាទីនចាប់តាំងពីឆ្នាំ ២០១០។ ថ្វីត្បិតតែនៅដាច់ឆ្ងាយពីគ្នា និងនៅក្នុងទ្វីបពីរក៏ដោយ ក៏ប្រជាជនទាំងពីរបានចែករំលែក និងពង្រីកនូវតម្លៃរួមនៃអរិយធម៌ និងវឌ្ឍនភាព៖ នោះគឺសេចក្តីប្រាថ្នាទាមទារឯករាជ្យ ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេស សេរីភាព សុភមង្គល និងវឌ្ឍនភាពសម្រាប់ប្រជាជន។

លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា តម្លៃដ៏ពិសិដ្ឋ ស្រដៀងគ្នា និងមនោសញ្ចេតនាទាំងនោះ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន និងជាកម្លាំងរុញដ៏រឹងមាំដើម្បីនាំទំនាក់ទំនងនៃប្រទេសទាំងពីរទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍដោយមានចក្ខុវិស័យសម្រាប់ ៥០ ឆ្នាំខាងមុខនៅលើ ៣ ទិដ្ឋភាពមូលដ្ឋាន។

ទីមួយ ទាក់ទងនឹងនយោបាយ-ការទូត ភាគីទាំងពីរត្រូវបន្តពង្រឹងការកសាងទំនាក់ទំនងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ច និងទំនាក់ទំនងកម្រិតខ្ពស់នៅវេទិកាតំបន់ និងអន្តរជាតិ ជំរុញយ៉ាងខ្លាំងក្លានូវតួនាទីរបស់បណ្តាញសភានៃប្រទេសទាំងពីរ និងគណបក្សនយោបាយ។ ទន្ទឹមនឹងនោះ ជំរុញតួនាទីនៃយន្តការសន្ទនា រួមទាំងការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ បង្កើនការគាំទ្រ និងការសម្របសម្រួលនៅវេទិកាពហុភាគី។

ទីពីរ លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើការពង្រីកតួនាទីជាអតិបរមារបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល ធ្វើឱ្យល្អឥតខ្ចោះនូវក្របខ័ណ្ឌច្បាប់ ជាពិសេសកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធជាន់គ្នា និងសេវាកម្មអាកាសចរណ៍ ការបើកទីផ្សារអំណោយផលបំផុតសម្រាប់ទំនិញរបស់គ្នា ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងបណ្តាមូលដ្ឋាន និងការប្រាស្រ័យប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ  ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍។

ប្រទេសទាំងពីរត្រូវទាញយកផលប្រយោជន៍ពីក្របខណ្ឌពាណិជ្ជកម្មសេរី ជាពិសេស Mercosur, CPTPP... ហើយទន្ទឹមនឹងនោះធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀង FTA រវាងវៀតណាម និង Mercosur។ ចាប់យកឱកាសសម្រាប់ការអភិវឌ្ឍបៃតង ស្អាត និរន្តរភាព ភាពច្នៃប្រឌិត ដែលប្រទេសទាំងពីរមានឧត្តមភាពដែលអាចបំពេញបន្ថែមគ្នាទៅវិញទៅមក។

ទីបី ចំពោះវិស័យវប្បធម៌ អប់រំ និងទេសចរណ៍ ភាគីទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលរវាងសាកលវិទ្យាល័យ និងមជ្ឈមណ្ឌលស្រាវជ្រាវ។ ប្រធានរដ្ឋសភាបានស្នើឱ្យអាហ្សង់ទីន ផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាមទៅសិក្សាភាសាអេស្ប៉ាញ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្តិការលើវិស័យកីឡា ការលើកកម្ពស់ទេសចរណ៍ ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍៕

បកប្រែដោយ Minh Trung