* លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទ និងមានអនុសាសន៍ណែនាំ។

អញ្ជើញចូលរួមសន្និសីទមាន៖ នាយឧត្តមសេនីយ៍ Luong Cuong សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម; លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកប្រចាំការនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស រួមទាំងប្រតិភូ ជាតំណាងថ្នាក់ដឹកនាំនៃក្រសួង និងស្ថាប័នជាច្រើនបានអញ្ជើញចូលរួមសន្និសីទ។

របាយការណ៍បឋមស្តីពីការងារយោធា និងការពារប្រទេសក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ ដែលត្រូវបានបង្ហាញដោយលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានបញ្ជាក់ថា៖ ចាប់ពីដើមឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានដឹកនាំ ណែនាំ កងទ័ពទាំងមូលរួបរួមសាមគ្គីគ្នា ខិតខំបំពេញគ្រប់ភារកិច្ច។ លទ្ធផលគួរឱ្យចាប់អារម្មណ៍គឺ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានក្តាប់យ៉ាងច្បាស់ និងព្យាករណ៍ស្ថានការណ៍យ៉ាងត្រឹមត្រូវ ដើម្បីផ្តល់ប្រឹក្សាភ្លាមៗដល់បក្ស និងរដ្ឋសម្រាប់ ដោះស្រាយស្ថានការណ៍ដោយភាពបត់បែន និងប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺគោលនយោបាយ និងវិធីការពារនូវអធិបតេយ្យភាពនៃទឹកដី ព្រំដែន សមុទ្រ និងកោះ។ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានសម្របសម្រួលជាមួយនាយកដ្ឋាន ក្រសួង ស្ថាប័ន និងមូលដ្ឋាន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រ គំរោង និងប្រព័ន្ធច្បាប់ស្តីពីយោធា និងការពារប្រទេស។

leftcenterrightdel
ប្រតិភូអញ្ជើញចូលរួមក្នុងសន្និសីទ

គ្រប់ស្ថាប័ន និងអង្គភាពបានសម្របសម្រួលយ៉ាងសកម្ម ប្រមូលធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាព កសាង និងពង្រឹងខឿនមូលដ្ឋានការពារជាតិដោយប្រជាជនទាំងមូល ពង្រឹងតំបន់ការពារគ្រប់កម្រិត  ពង្រឹងនិងបំពេញការរៀបចំក្របខ័ណ្ឌយោធាថ្នាក់ឃុំ និងកងជីវពលស្របតាមតម្រូវការនៃភារកិច្ច។  កងទ័ពទាំងមូលបានរក្សាយ៉ាងតឹងរ៉ឹងនូវ ការត្រៀមខ្លួនប្រយុទ្ធជាស្រេច គ្រប់គ្រងយ៉ាងតឹងរ៉ឹងលើដែនអាកាស ដែនសមុទ្រ ព្រំដែន និងតំបន់ដីគោក បានសម្របសម្រួលជាមួយបណ្តាកម្លាំងផ្សេងៗរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទាំងប្រទេស ការពារសុវត្ថិភាពនូវបណ្តាសន្និសីទសំខាន់ៗរបស់បក្ស រដ្ឋសភា និងព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេស។

គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានអនុវត្តនូវរាល់ភារកិច្ច និងដំណោះស្រាយព្រមៗគ្នាដើម្បីកសាងគណៈកម្មាធិការបក្សយោធារឹងមាំខាងនយោបាយ សតិអារម្មណ៍ សីលធម៌ អង្គការចាត់តាំង និងកម្មាភិបាល,   បើកសកម្មភាពនយោបាយយ៉ាងទូលំទូលាយ ក្តាប់ឱ្យបានហ្មត់ចត់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាន និងបទប្បញ្ញត្តិរបស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពីការកសាង និងកែទម្រង់បក្ស ទំនួលខុសត្រូវក្នុងការធ្វើជាគំរូដល់កម្មាភិបាល និងសមាជិកបក្ស។ អង្គភាពគ្រប់កម្រិតទាំងអស់ យកចិត្តទុកដាក់ចំពោះការអប់រំខាងនយោបាយ និងសតិអារម្មណ៍, បានអនុវត្តការងារគោលនយោបាយ និងសកម្មភាព “តបស្នងសងគុណ” បានយ៉ាងល្អ ជាពិសេសក្នុងឱកាសខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ / ២៧ កក្កដា ២០២២)។

ទន្ទឹមនឹងលទ្ធផលខាងលើ គ្រប់អង្គភាពបានបង្កើនការផលិតធានាបានល្អនូវជីវភាពរស់នៅរបស់យោធិន; សម្របសម្រួលក្នុងការអនុវត្តឱ្យបានល្អនូវវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត Covid-19; អនុវត្តការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានប្រកបដោយប្រសិទ្ធភាព។ បង្កើនការយកឈ្នះលើផលវិបាកនៃគ្រាប់បែក និងមីននៅសល់ពីសង្គ្រាម។ល។

មានប្រសាសន៍នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលស្គាល់ និងកោតសរសើរចំពោះសមិទ្ធផលនានាទាំងអស់របស់កងទ័ពព្រមទាំងបានតម្រង់ទិសខ្លឹមសារសំខាន់ៗដែលត្រូវតែអនុវត្តក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ និងឆ្នាំបន្តបន្ទាប់ទៀត។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang មានអនុសាសន៍ក្នុងសន្និសីទ

ថ្លែងមតិនៅចុងបញ្ចប់នៃសន្និសីទ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងនិងសង្កត់ធ្ងន់លើលទ្ធផលលេចធ្លោរបស់ស្ថាប័ន និងអង្គភាព ទន្ទឹមនឹងនោះបានចង្អុលបង្ហាញដោយត្រង់អំពីរាល់បញ្ហានៅមានកម្រិត និងតម្រូវឱ្យគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានគ្រប់កម្រិតត្រូវតែធ្វើឱ្យប្រឡើងនាពេលឆាប់ៗ។

ដោយកំណត់ថា ៦ ខែចុងក្រោយនៃឆ្នាំ២០២២ ភារកិច្ចខាងយោធា និងការពារជាតិគឺធ្ងន់ណាស់ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យកងទ័ពទាំងមូលបន្តលើកកំពស់ស្មារតីសាមគ្គីភាព មានគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ការប្តេជ្ញាចិត្ត ខិតខំបំពេញភារកិច្ចនៅឆ្នាំ ២០២២ ឱ្យកាន់តែខ្ពស់ថែមទៀត។ ជាដំបូង ចាំបាច់ត្រូវចាប់យកស្ថានភាពយ៉ាងច្បាស់ និងព្យាករណ៍ឱ្យបានឆាប់ វាយតម្លៃស្ថានភាពឱ្យបានត្រឹមត្រូវ ផ្តល់ប្រឹក្សាភ្លាមៗជូនបក្ស និងរដ្ឋដើម្បីមានវិធានការទប់ទល់ដោះស្រាយស្ថានការណ៍ដោយជោគជ័យ។ បន្តអនុវត្តឱ្យបានល្អប្រសើរនូវគោលនយោបាយគួបផ្សំការពារប្រទេសជាមួយសេដ្ឋកិច្ចសង្គម, បន្តកសាង និងពង្រឹងខឿនការពារជាតិដោយប្រជាជនទាំងមូល កសាងតំបន់ការពាររឹងមាំគ្រប់លំដាប់ថ្នាក់,  លើកកំពស់គុណភាពនៃការកសាង និងប្រតិបត្តិការរបស់កងកម្លាំងជីវពល…

កងទ័ពទាំងមូលបន្តរក្សាយ៉ាងតឹងរ៉ឹងនូវរបបត្រៀមប្រយុទ្ធជាស្រេច ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដី។ រៀបចំការហ្វឹកហ្វឺន ការបណ្តុះបណ្តាលឱ្យបានជិតស្និទ្ធទៅនឹងស្ថានការណ៍ពិត, បង្កើនការកសាងអង្គភាពរឹងមាំ មានរបៀបរៀបរយ រឹងមាំលើគ្រប់ទិដ្ឋភាព និងជា"គំរូ ល្អ លេចធ្លោ"។

ទន្ទឹមនឹងនោះ ធានាឱ្យបាននូវភស្តុភារ និងបច្ចេកទេសគ្រប់គ្រាន់ និងទាន់ពេលវេលាសម្រាប់គ្រប់ភារកិច្ច។ ទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលយ៉ាងលឿននៃជំងឺរាតត្បាត រក្សាចំនួនយោធិនដែលមានសុខភាពល្អជាង ៩៨.៥%; លើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រ ការអនុវត្តដំណោះស្រាយបច្ចេកវិទ្យាក្នុងសកម្មភាព យោធា និងការពារប្រទេស។ បន្តកសាង ពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃបណ្តាតំបន់សេដ្ឋកិច្ច-ការពារប្រតេស; អនុវត្តយ៉ាងសកម្មគម្រោងអំពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងលើកកំពស់ប្រសិទ្ធភាពសហគ្រាសយោធានៅឆ្នាំ២០២៥; ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម រៀបចំរាល់សកម្មភាពការពារប្រទេសស្របតាមគោលនយោបាយការបរទេសរបស់បក្ស រៀបចំការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២ និងចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិឱ្យទទួលបានលទ្ធផលល្អ៕

បកប្រែដោយ Minh Trung