កិច្ចប្រជុំនេះមានវគ្គពិភាក្សាចំនួន ៩ លើប្រធានបទដូចខាងក្រោម៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការប្រែប្រួលអាកាសធាតុ; អនាគតថាមពល; ការងើបឡើងវិញក្នុងអំឡុងពេលនិងក្រោយការរាតត្បាត Covid-19; ឱកាសពីការរំខានឌីជីថល; ស្ថានភាពពិភពលោក; អំណាចនៃជំនឿ; អាទិភាពអាជីវកម្មនាពេលខាងមុខ; បច្ចេកវិទ្យា និងការច្នៃប្រឌិត; ឆ្ពោះទៅអនាគត។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ត្រូវបានអញ្ជើញឱ្យថ្លែងបទសុន្ទរកថាគន្លឹះ តម្រង់ទិសសម្រាប់ការពិភាក្សានៅក្នុងសម័យប្រជុំដំបូងនៃកិច្ចប្រជុំស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ។

leftcenterrightdel

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc គឺជាភ្ញៀវកិត្តិយសមួយនៃកិច្ចប្រជុំ APEC 2021

ថ្លែងមតិនៅកិច្ចប្រជុំនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា ការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុគឺជាបញ្ហាសំខាន់ជាយុទ្ធសាស្ត្រ និងជាទំនួលខុសត្រូវរួមរបស់គ្រប់ប្រទេស គ្រប់ខឿនសេដ្ឋកិច្ចនិងអាជីវកម្មទាំងអស់ វាទាមទារឱ្យមានសកម្មភាពរួមគ្នា។ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា នៅក្នុងការសម្រេចចិត្តរបស់ខ្លួន រដ្ឋគប្បីគិតគូរពីផលប្រយោជន៍រយៈពេលវែង ប្រកាន់យកនូវវិធីសាស្រ្តដ៏ទូលំទូលាយចាប់ពីហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម រហូតដល់ការការពារបរិស្ថាននិងពលកម្មនិងសង្គម។ ប៉ុន្តែរដ្ឋមិនអាចធ្វើសកម្មភាពជំនួសឱ្យតួអង្គនានាក្នុងសង្គមបានទេ គ្រាន់តែដើរតួនាទីលើកទឹកចិត្តដោយបង្កើតស្ថាប័ន គោលនយោបាយ និងអត្ថប្រយោជន៍សមស្របដើម្បីកៀរគរធនធានពីអាជីវកម្ម និងប្រជាជន ជំរុញរាល់គម្រោងសាធារណៈនិងឯកជនសម្រាប់កំណើនបៃតង។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកឡើងសំណើចំនួនបីដល់សហគមន៍ធុរកិច្ច រួមមានៈ សហគ្រាសនីមួយៗគួរតែមានផែនការ និងផែនទីបង្ហាញផ្លូវដើម្បីកាត់បន្ថយការបំភាយឧស្ម័នស្របតាមគោលដៅ និងសូចនាករជាបទប្បញ្ញត្តិជាតិស្តីពីការគ្រប់គ្រងការបំភាយឧស្ម័នផ្ទះកញ្ចក់ ការប្រើប្រាស់ថាមពល វិស័យសេដ្ឋកិច្ចបៃតង របៀបរស់នៅ និងការប្រើប្រាស់; ត្រូវការវិនិយោគសម្រាប់អនាគតនៅពេលផ្តោតលើគម្រោងថាមពលស្អាត ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីជាមួយនឹងការបង្កើន "តម្លៃបៃតង" ការកសាងខឿនកសិកម្មបៃតងឆ្លាតវៃ បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់បៃតង និងលើកទឹកចិត្តឱ្យផ្លាស់ប្តូរអាកប្បកិរិយាដែលមិនប៉ះពាល់ដល់បរិស្ថានរបស់អ្នកប្រើប្រាស់; ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច APEC គួរតែបង្កើត "គោលការណ៍ណែនាំដើម្បីលើកកម្ពស់អាជីវកម្មប្រកបដោយនិរន្តរភាព APEC" ដោយផ្តោតលើសហគ្រាសធុនតូច និងមធ្យម។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា រដ្ឋ អង្គភាពអាជីវកម្ម និងប្រជាជនវៀតណាមទាំងមូលយល់ច្បាស់អំពីហានិភ័យ និងកាលានុវត្តភាពដែលប្រទាក់ក្រឡាគ្នា ហើយបានសន្យាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីប្រែក្លាយគំរូសេដ្ឋកិច្ចទៅជាកំណើនបៃតង និងឆ្លើយតបយ៉ាងទូលំទូលាយជាមួយការប្រែប្រួលអាកាសធាតុនៅ COP26 វៀតណាមបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ 2050 ដោយបង្កើនចំណែកនៃថាមពលកកើតឡើងវិញឱ្យដល់កម្រិតជាង ៣០% នៃការផ្គត់ផ្គង់ថាមពលបឋមសរុប និងរក្សាបាននូវអត្រាគម្របព្រៃឈើមានស្ថិរភាពកម្រិតនៅ ៤៣%...អភិវឌ្ឍបៃតងដោយផ្អែកលើការប្រកាន់យកមនុស្សជាស្នូល ផ្អែកលើស្ថាប័ន អភិបាលកិច្ចទំនើបប្រកបដោយវិទ្យាសាស្ត្រ និងធនធានមនុស្សមានគុណភាពខ្ពស់។ លោកប្រធានរដ្ឋ ជឿជាក់ថា គោលនយោបាយខាងលើ រួមជាមួយនឹងទីផ្សារដែលមានប្រជាជន ១០០លាននាក់ និងបណ្តាញដ៏ធំនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៤ ដែលវៀតណាមបានចូលរួមនោះគឺជាឱកាសនិងលក្ខខណ្ឌអំណោយផលសម្រាប់អ្នកវិនិយោគអន្តរជាតិមកដល់វៀតណាម ដើម្បីសហការចែក​រំលែកផលប្រយោជន៍និងអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

បកប្រែដោយ Minh Trung