នៅក្នុងកិច្ចប្រជុំនេះរដ្ឋសភាបានផ្តោតលើការវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ថវិការដ្ឋ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងរាល់ដំណោះស្រាយដើម្បីអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ថវិកាជាតិក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២១ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៥ ឆ្នាំ ២០២១-២០២៥ (រួមទាំងខ្លឹមសារពង្រឹងការការពារ និងគ្រប់គ្រងការរីករាលដាល Covid-19 ផងដែរ)។

ដើម្បីភាពជោគជ័យនៃសម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥ បានប្រែក្លាយការងារជាក់ស្តែងជាច្រើនដែលជះឥទ្ធិពលជាវិជ្ជមានដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសការទប់ស្កាត់ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19។ សមាជិករដ្ឋសភានីមួយៗត្រូវតែយល់ដឹងឱ្យបានពេញលេញ និងស៊ីជម្រៅអំពីតួនាទី និងទំនួលខុសត្រូវរបស់ខ្លួននៅក្នុងប្រព័ន្ធនយោបាយរបស់ប្រទេស អនុវត្តមុខងារ ភារកិច្ច និងអំណាចរបស់ខ្លួនឱ្យបានល្អស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់។

រៀបចំគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្សឱ្យបានទាន់ពេលវេលា ជាពិសេសគោលដៅសំខាន់ៗដែលត្រូវបានបញ្ជាក់នៅក្នុងមហាសន្និបាតលើកទី១៣ របស់បក្សនាពេលឆាប់ៗនេះ កសាងប្រព័ន្ធច្បាប់ពេញលេញ និងស៊ីចង្វាក់គ្នា ធានាគុណភាព ចក្ខុវិស័យ ការតភ្ជាប់ និងតម្លៃមូលដ្ឋានដើម្បីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់សកម្មភាពនានារបស់ប្រទេស ជាពិសេសក្នុងវិស័យសំខាន់ៗ។

leftcenterrightdel
សម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥ បានបញ្ចប់ដោយជោគជ័យបន្ទាប់ពី៩ ថ្ងៃធ្វើការយ៉ាងប្រញាប់ប្រញាល និងបន្ទាន់

គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ អាជ្ញាធរមូលដ្ឋាន អង្គភាពនយោបាយ សង្គម និងប្រជាជន ជាពិសេសសមាជិកសមាជិការដ្ឋសភានីមួយៗត្រូវធ្វើជាគំរូលើកស្ទួយតួនាទី និងការទទួលខុសត្រូវ ព្រមទាំងត្រូវតែលើកស្ទួយគុណធម៌ សីលធម៌ ស្មារតីសុចរិតរបស់ខ្លួនថែមទៀតជាដើម។ គោរពយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរាល់អំពើអកម្ម អំពើពុករលួយ ការខ្ជះខ្ជាយ និងអាកប្បកិរិយាអវិជ្ជមាន។ល។ 

ទន្ទឹមនឹងនោះ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវអំណាច និងការទទួលខុសត្រូវរបស់សមាជិកសភា ផែនការសកម្មភាព និងការសន្យានានានៅឯរាល់សន្និសីទជាមួយអ្នកបោះឆ្នោត។ លើកកម្ពស់បញ្ញា និងការទទួលខុសត្រូវក្នុងការផ្លាស់ប្តូរថ្មី និងលើកកំពស់គុណភាពសកម្មភាពរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ លើកកំពស់តួនាទី និងទំនួលខុសត្រូវក្នុងការកសាងក្បាលម៉ាស៊ីនរដ្ឋឱ្យបានស្អាត រឹងមាំ មានប្រសិទ្ធភាព។ បម្រើភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គម ធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេស បំពេញតម្រូវការជាក់ស្តែង។ ដោយហេតុនេះរួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេស សមនឹងទទួលបានការជឿទុកចិត្ត និងការរំពឹងទុករបស់ប្រជាជន និងអ្នកបោះឆ្នោតទូទាំងប្រទេស បង្កើនតួនាទីរបស់ប្រទេសយើងនៅលើឆាកអន្តរជាតិ។

កងទ័ពប្រជាជននិយាយរួម និងសមាជិករដ្ឋសភានីមួយៗដែលបម្រើការងារក្នុងជួរកងទ័ពនិយាយដោយឡែកប្តេជ្ញាចិត្តស្មោះត្រង់ដាច់ខាតចំពោះបក្ស មាតុភូមិ និងប្រជាជន រួមជាមួយនាយទាហាន និងពលទាហាននៃកងទ័ពទាំងមូលបំពេញភារកិច្ចនយោបាយដោយជោគជ័យ ការពារដាច់ខាតឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ដែនអាកាស និងដែនសមុទ្រនៃមាតុភូមិ និងរក្សាបាននូវបរិយាកាសសន្តិភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយគ្រប់ជ្រុងជ្រោយ៕

បកប្រែដោយ Minh Trung