កិច្ចការការបរទេសរបស់វៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ ត្រូវបានគេដាក់ពង្រាយប្រកបដោយភាពបត់បែន និងច្នៃប្រឌិត ទទួលបានលទ្ធផលជាវិជ្ជមាន រួមចំណែកដល់ការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាលក្នុងការសំរេចបាននូវ “គោលដៅទ្វេ” ។ ជាពិសេសនៅក្នុងសមិទ្ធផលរួមនោះ នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 កាន់តែកើនឡើង ការទូតវ៉ាក់សាំងត្រូវបានអនុវត្តយ៉ាងប្តូរផ្តាច់ ដែលរួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យជាជំហានដំបូងនៃយុទ្ធសាស្ត្រវ៉ាក់សាំងរបស់រដ្ឋាភិបាល។

ជាមួយនឹងគោលដៅនៃការអនុវត្តយុទ្ធសាស្ត្រចាក់វ៉ាក់សាំងឱ្យបានជោគជ័យឆាប់ៗនេះ ហើយយុទ្ធនាការការទូតវ៉ាក់សាំងបន្ទាន់មួយដែលមានលក្ខណៈទូលំទូលាយ និងខ្លាំងក្លាត្រូវបានចាប់ផ្តើមនាពេលថ្មីៗនេះ។ ប្រទេសវៀតណាមបានជំរុញរាល់ការជួបជុំពិភាក្សានៅក្នុងកម្រិតខ្ពស់បំផុត ក្រោមទម្រង់យ៉ាងសម្បូរបែបបំផុតនៅគ្រប់បណ្តាញទំនាក់ទំនងទាំងទ្វេភាគី និងពហុភាគី។

leftcenterrightdel
វ៉ាក់សាំង​ Covid-19 ដំបូងមកដល់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ

ជោគជ័យជាជំហានដំបូងក្នុងយុទ្ធសាស្ត្រវ៉ាក់សាំង

ក្នុងបរិបទដែលខ្វះខាតធនធានវ៉ាក់សាំងសកល និងមានវិសមភាពក្នុងចំណោមបណ្តាប្រទេសនានាជុំវិញពិភពលោក វៀតណាមបានខិតខំប្រមូលផ្តុំ និងទាញយកផលប្រយោជន៍ពីទំនាក់ទំនងទ្វេភាគី និងពហុភាគី ការទូតវ៉ាក់សាំងត្រូវបានដាក់ពង្រាយប្រកបដោយប្រសិទ្ធភាព។ អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Dang Hoang Giang បាននិយាយថា “យោងតាមការស្ថិតិ មានរហូតដល់ ៧៥% នៃវ៉ាក់សាំងត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសអ្នកមានខណៈដែលប្រទេសក្រីក្រទទួលបានភាគរយទាបបំផុត នេះគឺជាស្ថានភាពគួរឱ្យព្រួយបារម្ភមួយដែលយើងកំពុងស្ថិតក្នុងស្ថានភាពបែបនេះ។

ភាគច្រើននៃតំបន់អាស៊ីអាគ្នេយ៍គឺជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះការទទួលបានវ៉ាក់សាំងគឺពិបាកណាស់ ហើយប្រទេសជាច្រើននៅតែប្រឈមមុខនឹងបញ្ហាគ្មានវ៉ាក់សាំង។ យើងអាចនិយាយបានថា ក្នុងបរិបទនោះប្រទេសវៀតណាមគឺជាប្រទេសឈានមុខគេមួយក្នុងតំបន់ដែលទាក់ទងនឹងការទទួលបានវ៉ាក់សាំង ហើយរហូតមកដល់ពេលនេះប្រទេសវៀតណាមគឺជាប្រទេសទី ២ នៅអាស៊ីអាគ្នេយ៍ដែលបានទទួលវ៉ាក់សាំងច្រើនជាងគេពីប្រភពនៃ COVAX ។

ប្រទេសវៀតណាមទទួលបានលទ្ធផលសំខាន់ដំបូងដោយមានវ៉ាក់សាំងចំនួន ៩ លានដូសដែលមានវត្តមាននៅវៀតណាម មានប្រជាជនជាង ៤ លាននាក់បានចាក់វ៉ាក់សាំង ក្នុងនោះប្រជាជនប្រមាណ ៣ សែននាក់បានចាក់វ៉ាក់សាំងដូសទី ២ ហើយ។

រហូតមកដល់ពេលនេះប្រទេសវៀតណាមបានប្តេជ្ញាចិត្ត និងបានចុះកិច្ចសន្យាដើម្បីទិញវ៉ាក់សាំងប្រហែល ១២៤ លានដូសក្នុងនោះមានចំនួន ៣៨.៩ លានដូសជាជំនួយឧបត្ថម្ភដោយ COVAX, Astra Zeneca ចំនួន៣០ លានដូស, Pfizer ចំនួន ៣១ លានដូស, Moderna ចំនួន ៥ លានដូស។ ទន្ទឹមនឹងនោះក្រុមហ៊ុន T&T Group កំពុងចរចាទិញវ៉ាក់សាំង Sputnik-V ចំនួន ៤០ លានដូសពីមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី។  ក្រសួងសុខាភិបាលក៏ទទួលបានការសន្យាពីសហព័ន្ធរុស្ស៊ីក្នុងការផ្តល់ Sputnik-V ចំនួន ២០ លានដូសដោយឥតគិតថ្លៃផងដែរ និងកំពុងចរចាដើម្បីទិញវ៉ាក់សាំង Covaxin ចំនួន ១៥ លានដូសពីប្រទេសឥណ្ឌា ហើយនិងប្រទេសចិនផ្តល់ជំនួយចំនួន ៥០០,០០០ ដូស Vero Cell របស់ Sinorpharm …

នាពេលថ្មីៗនេះ គឺនៅថ្ងៃទី ១៤ ខែកក្កដា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋ Nguyen Xuan Phuc ប្រធានាធិបតី រ៉ូម៉ានី Klaus Iohannis បានសំរេចចិត្តបរិច្ចាគវ៉ាក់សាំង Astra Zeneca ចំនួន ១០០,០០០ ដូសទៅប្រទេសវៀតណាម។ មុននេះនាថ្ងៃទី ១៣ ខែកក្កដា រដ្ឋមន្ត្រីការបរទេសទទួលប្ទុកពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ អូស្ត្រាលី លោក Dan Tehan បានមានប្រសាសន៍ថា រដ្ឋាភិបាលអូស្រ្តាលីបានប្តេជ្ញាជួយដល់ប្រទេសវៀតណាមនូវវ៉ាក់សាំង Astra Zeneca ចំនួន ១.៥ លានដូស និងជំនួយជាថវិកាចំនួន ៤០ លានដុល្លារអូស្រ្តាលីសម្រាប់វៀតណាមប្រយុទ្ធប្រឆាំងនឹង Covid-19។ រដ្ឋាភិបាលជប៉ុនក៏បានប្រកាសផ្តល់ជំនួយបន្ថែមសម្រាប់វៀតណាមនូវវ៉ាក់សាំង Astra Zeneca ចំនួន ១ លានដូស និងត្រៀមខ្លួនជាស្រេចសហការជាមួយសហគ្រាសវៀតណាមក្នុងការសាកល្បងព្យាបាល ផ្ទេរ និងលក់បច្ចេកវិទ្យាផលិតវ៉ាក់សាំង។

ប្តេជ្ញាចិត្តដើម្បីទទួលឱ្យបានជោគជ័យ

លទ្ធផលនេះពិតជាមានអត្ថន័យខ្លាំងណាស់នៅក្នុងបរិបទដែលប្រភពវ៉ាក់សាំងសកលកំពុងខ្វះខាត ហើយកាន់តែខ្វះខាតក្នុងស្ថានភាពបច្ចុប្បន្ន។ ដើម្បីទទួលបានប្រភពវ៉ាក់សាំងដ៏មានតម្លៃនេះក្នុងនាមជាតំណាងរដ្ឋវៀតណាមនៅក្រៅប្រទេស ស្ថាប័នតំណាងវៀតណាមជាង ៩០ នៅបរទេសបានម្ចាស់ការស្វះស្វែងយ៉ាងសកម្មនូវឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ តភ្ជាប់ និងរៀបចំការសន្ទនាតាមទូរស័ព្ទរវាងភាគីទាំងពីរដើម្បីទទួលបានប្រភពវ៉ាក់សាំង។

អង្គការសុខភាពពិភពលោកព្យាករណ៍ថា នៅខែកញ្ញា ឆ្នាំ ២០២១ កង្វះវ៉ាក់សាំងនៅតែធ្ងន់ធ្ងរ។ រដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីបានកំណត់គោលដៅជំរុញបន្ថែមទៀតការអនុវត្ត “ការទូតវ៉ាក់សាំង” ឱ្យកាន់តែមានប្រសិទ្ធភាព និងបន្តកៀងគរដៃគូទ្វេភាគី និងអង្គការអន្តរជាតិដើម្បីផ្តល់វ៉ាក់សាំងដល់វៀតណាម ជំរុញការផ្ទេរបច្ចេកវិទ្យា និងផលិតកម្មវ៉ាក់សាំងបន្ថែមទៀតសម្រាប់ផលិតកម្មរយៈពេលវែង។

ជោគជ័យដំបូងៗក្នុងវិស័យការទូតវ៉ាក់សាំងគឺជាប្រភពនៃការលើកទឹកចិត្តសម្រាប់ប្រទេសវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតរួមវិភាគទានបន្ថែមនូវការជឿជាក់ និងកម្លាំងដល់ប្រជាជនម្នាក់ៗឱ្យកាន់តែមានទំនុកចិត្ត និងគាំទ្រសេចក្តីសម្រេចចិត្តរបស់បក្ស និងរដ្ឋ ឆ្ពោះទៅគោលដៅឈ្នះជំងឺរាតត្បាត និងស្ដារសេដ្ឋកិច្ចវៀតណាមឡើងវិញ៕

បកប្រែដោយ Minh Trung