ទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ

លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ  Thongloun Sisoulith និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍សំខាន់មួយដែលបានប្រព្រឹត្តទៅភ្លាមៗបន្ទាប់ពីជោគជ័យដ៏ធំធេងនៃមហាសន្និបាតបក្ស និងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានៃប្រទេសនីមួយៗ។

leftcenterrightdel
 
leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ក្នុងឱកាសលោកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការដែលសមមិត្ត Thongloun Sisoulith ជ្រើសរើសប្រទេសវៀតណាមជាប្រទេសដំបូងមកធ្វើទស្សនកិច្ចក្នុងនាមជាអគ្គលេខាបក្ស និងប្រធានរដ្ឋឡាវបានបង្ហាញពីការឱ្យតំលៃពិសេសរបស់បក្សនិងរដ្ឋឡាវ និងសមមិត្ត Thongloun Sisoulith ផ្ទាល់ខ្លួនចំពោះការរក្សា ការការពារនិងការពូនជ្រំដោយឥតឈប់ឈរនៃទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ  សាមគ្គីភាពពិសេស ភាពស្មោះត្រង់តម្លាភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គលេខាបក្ស Nguyen Phu Trong ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរួសរាយរាក់ទាក់ជូនចំពោះរូបលោកផ្ទាល់ និងគណៈប្រតិភូជាន់ខ្ពស់ឡាវ។

អគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងជំនួយដ៏មានតម្លៃដែលភាគីទាំងពីរ រដ្ឋ និងប្រជាជនទាំងពីរបានផ្តល់ឱ្យគ្នាទៅវិញទៅមកក្នុងបុព្វហេតុរំដោះនិងបង្រួបបង្រួមជាតិកាលពីមុន ក៏ដូចជាក្នុងការការពារមាតុភូមិនាពេលបច្ចុប្បន្ននេះ និងនាពេលថ្មីៗនេះបានសម្របសម្រួលជួយគ្នាក្នុងការគ្រប់គ្រងការរាតត្បាត Covid-19។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា និងឯកភាពគ្នាថា នៅឆ្នាំ ២០២១ និងឆ្នាំបន្តបន្ទាប់ទៀត កិច្ចការផ្លាស់ប្តូរ កសាង និងការពារមាតុភូមិនៃប្រទេសទាំងពីរនឹងនៅតែប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនដែលទាមទារឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការអនុវត្តនូវសេចក្តីសម្រេចនៃមហាសន្និបាតរបស់បក្ស និងយុទ្ធសាស្រ្តអភិវឌ្ឍរៀងៗខ្លួននៃប្រទេសនីមួយៗ។ អាស្រ័យហេតុនោះ ភាគីទាំងពីរបានឯកភាពផ្តោតសំខាន់លើការដោះស្រាយការលំបាក និងឧបសគ្គទាំងផ្នែកយន្តការ និងគោលការណ៍ដើម្បីជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង​វៀតណាមនិងឡាវ ដោយឈរលើស្មារតីលើកកម្ពស់ឯករាជ្យភាព ស្មារតីខ្លួនទីពឹងខ្លួន សហប្រតិបត្តិការស្មើភាពគ្នា និងដើម្បីផលប្រយោជន៍ទៅវិញទៅមក ផ្តល់អាទិភាពដល់គ្នា គាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គ្នាដើម្បីការអភិវឌ្ឍរួម ភាពរុងរឿងនៃប្រទេសនីមួយៗ និងដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការដែលបានអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក។

leftcenterrightdel
ប្រធានរដ្ឋលោក Nguyen Xuan Phuc និងអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលា ពិគ្រោះយោបល់ សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពក្នុងបញ្ហាអន្តរជាតិ និងតំបន់និងសកម្មភាពនានានៅវេទិកាពហុភាគី ដូចជាអាស៊ាន អង្គការសហប្រជាជាតិ និងយន្តការសហប្រតិបត្តិការក្នុងអនុតំបន់មេគង្គ អង្គការពាណិជ្ជកម្មពិភពលោក (WTO) វេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) រួមចំណែកដល់ការថែរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ  ពង្រឹងការសម្របសម្រួលជាមួយប្រទេសកម្ពុជាដើម្បីអនុវត្តកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្រ្តីទាំងបីស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមនិងអនុវត្តយ៉ាងសកម្មនូវផែនការសកម្មភាពភ្ជាប់សេដ្ឋកិច្ចទាំងបីរបស់កម្ពុជា - ឡាវ - វៀតណាម រហូតដល់ឆ្នាំ ២០៣០។ ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នា និងជាមួយបណ្តាអង្គការអន្តរជាតិដែលពាក់ព័ន្ធដល់ការគ្រប់គ្រង អភិវឌ្ឍ និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។ ភាគីទាំងពីរសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពក្នុងការធ្វើនាវាចរណ៍ អាកាសចរណ៍នៅលើសមុទ្រខាងកើត និងដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធីដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ១៩៨២  និងរួមជាមួយភាគីពាក់ព័ន្ធនានាដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ។

leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith

ទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងជិត ៤០%

នារសៀលថ្ងៃទី ២៨ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរស្ថានភាពនិងវាយតម្លៃខ្ពស់ចំពោះវិធានការណ៍នានាដើម្បីទប់ទល់នឹងការរីករាលដាលនៃ Covid-19 នៅក្នុងប្រទេសនីមួយៗ។

ក្នុងជំនួប លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោក Thongloun Sisoulith បានសម្តែងនូវការរីករាយចំពោះទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ ដែលត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ ទោះបីរងផលប៉ះពាល់ពីការរីករាលដាលនៃ Covid-19 ក៏ដោយក៏ភាគីទាំងពីរបានខិតខំរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងជាន់ខ្ពស់ដោយលើកកម្ពស់យន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីនៅគ្រប់កម្រិត។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២១ សម្រេចបានជាង ៥៧០ លានដុល្លារអាមេរិក កើនឡើងជិត ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២០ ។

ភាគីទាំងពីរក៏បានចំណាយពេលពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេសក្របខ័ណ្ឌអាស៊ាន និងយន្តការសហប្រតិបត្តិការថ្នាក់អនុតំបន់។ ភាគីទាំងពីរបានវាយតម្លៃរួមគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួនដែលក្នុងនោះមានទាំងបញ្ហាសមុទ្រខាងកើត និងការប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាពនិងប្រកបដោយប្រសិទ្ធភាព។ ក្នុងបរិបទនៃស្ថានភាពអន្តរជាតិនិងក្នុងតំបន់ដែលមានភាពស្មុគស្មាញ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួល និងគាំទ្រគ្នាយ៉ាងជិតស្និត រួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ក៏ដូចជានៅលើពិភពលោក។

leftcenterrightdel
ប្រធានរដ្ឋសភា Vuong Dinh Hue ជួបពិភាក្សាជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith

រដ្ឋសភាវៀតណាម និងឡាវពង្រឹងកិច្ចសហប្រតិបត្តិការ

នារសៀលថ្ងៃដដែល​ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា Vuong Dinh Hue បានជួបពិភាក្សាជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ដំណើរទស្សនកិច្ចនេះគឺជាភ័ស្តុតាងបង្ហាញពីចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវ និងវៀតណាម បង្ហាញពីការភ្ជាប់ភាពស្មោះត្រង់ ការជឿទុកចិត្តមិនងាករេរវាងឡាវ និងវៀតណាម។

ដោយឈរលើមូលដ្ឋាននៃសំណើរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក Thongloun Sisoulith បានឯកភាពលើការដែលរដ្ឋសភានៃប្រទេសទាំងពីរគួរតែបន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ច និងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ ជាពិសេសក្នុងការកសាងប្រព័ន្ធច្បាប់ និងការត្រួតពិនិត្យខ្ពស់បំផុតលើសកម្មភាពរបស់ទីភ្នាក់ងាររដ្ឋ។

* នៅពេលយប់ថ្ងៃដដែល អគ្គលេខាបក្សលោក Nguyen Phu Trong និងភរិយា  រួមទាំងប្រធានរដ្ឋ លោក Nguyen Xuan Phuc និងភរិយា បានរៀបចំពិធីលៀងសាយភោជន៍ដ៏ឱឡារិកស្វាគមន៍អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ព្រមទាំងភរិយា និងគណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋឡាវ៕

បកប្រែដោយ Minh Trung