វៀតណាមមានគោលបំណងផ្លាស់ប្តូរនិងសហប្រតិបត្តិការជាមួយ EU លើបញ្ហាសិទ្ធិមនុស្សដោយឈរលើស្មារតីស្មោះត្រង់ បើកទូលាយនិងគោរពគ្នាទៅវិញទៅមក។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi  Thu Hang បានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើឡើងតាមប្រព័ន្ធវីដេអូនៅរសៀលថ្ងៃទី ២៤ ខែមិថុនា។

leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi  Thu Hang នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើឡើងតាមប្រព័ន្ធវីដេអូនៅរសៀលថ្ងៃទី ២៤ ខែមិថុនា

ឆ្លើយតបទៅនឹងសំណួរអំពីប្រតិកម្មរបស់វៀតណាមចំពោះរបាយការណ៍សិទ្ធិមនុស្សពិភពលោកឆ្នាំ ២០២០ របស់ EEAS លោកស្រី Le Thi Thu Hang បានថ្លែងថា៖

“យើងខ្ញុំទទួលស្គាល់នូវសមិទ្ធផលរបស់វៀតណាមក្នុងការការពារសិទ្ធិការងារ ការប្រយុទ្ធប្រឆាំងនឹងពលកម្មកុមារ និងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សពិភពលោកឆ្នាំ ២០២០ របស់ទីភ្នាក់ងារកិច្ចការខាងក្រៅនៃសហភាពអឺរ៉ុប។ ជាអកុសលណាស់ របាយការណ៍នេះនៅតែមានខ្លឹមសារមានលក្ខណៈសត្យានុម័តដោយផ្អែកលើព័ត៌មានដែលមិនឆ្លុះបញ្ចាំងពីការពិតនៅប្រទេសវៀតណាមទេ។

ដូចដែលបានបញ្ជាក់ម្តងហើយម្តងទៀត រដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សជាមូលដ្ឋាន។ ប្រការនេះត្រូវបានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ឯកសារច្បាប់ពាក់ព័ន្ធ និងត្រូវបានគោរព អនុវត្តជាក់ស្តែងនិងបានបញ្ជាក់តាមរយៈសមិទ្ធផលក្នុងវិស័យសេដ្ឋកិច្ច សង្គម សុខភាព ការបង្ការនិងការទប់ស្កាត់ជំងឺរាតត្បាត Covid-19 នាពេលបច្ចុប្បន្ន។ កិច្ចខិតខំប្រឹងប្រែងនិងជោគជ័យបែបនេះក៏ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់នៅក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។

សេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាននៅវៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការអភិវឌ្ឍភាពសម្បូរបែបនៃខ្លឹមសាររបស់សារព័ត៌មានវៀតណាម ហើយតាមពិតជាង ៧០% នៃប្រជាជនវៀតណាមបានប្រើប្រាស់អ៉ីនធឺណេត និងបណ្តាញសង្គមក្នុងស្រុក និងអន្តរជាតិ។

នៅវៀតណាម គ្មាននរណាម្នាក់ត្រូវបានចាប់ខ្លួន ឬ កាត់ទោសដោយសារតែការ “បញ្ចេញមតិ” “ការការពារសិទ្ធិមនុស្ស” ឡើយ។ ដូចប្រទេសដទៃទៀតដែរ វៀតណាមក៏ប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពរំលោភសេរីភាព និងលទ្ធិប្រជាធិបតេយ្យដើម្បីរំលោភបំពានច្បាប់ដោយរំលោភលើផលប្រយោជន៍រដ្ឋ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ និងពលរដ្ឋ។ ក្នុងដំណើរការនៃការស៊ើបអង្កេត ការជំនុំជម្រះក្តី និងការឃុំខ្លួនត្រូវធ្វើឡើងស្របតាមបទប្បញ្ញត្តិនៃច្បាប់សិទ្ធិរបស់អ្នកជាប់ឃុំត្រូវបានធានា។

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយ EU។ វៀតណាមមានគោលបំណងផ្លាស់ប្តូរនិងសហប្រតិបត្តិការជាមួយ EU លើបញ្ហាសិទ្ធិមនុស្សក្នុងស្មារតីស្មោះត្រង់ បើកទូលាយ និងគោរពដើម្បីបង្កើនការយោគយល់គ្នាទៅវិញទៅមកតាមរយៈយន្តការសន្ទនាអំពីសិទ្ធិមនុស្សប្រចាំឆ្នាំ និងក្របខ័ណ្ឌនៃការផ្លាស់ប្តូរទ្វេភាគីដទៃទៀត” ។

* ឆ្លើយតបទៅនឹងសំណួរដែលស្នើសុំឱ្យវៀតណាមមានការអត្ថាធិប្បាយលើមតិដែលថា វៀតណាមរើសអើងរវាងជនជាតិ វៀតណាម និងជនបរទេសក្នុងការចាក់វ៉ាក់សាំង។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាង៖ ដោយមានគោលដៅឈានដល់ការគ្របដណ្តប់ជាអតិបរមានៃមុខសញ្ញាចាក់វ៉ាក់សាំងដើម្បីធ្វើឱ្យជីវិតមានភាពដូចដើមវិញ។ ហើយថ្មីៗនេះ វៀតណាមបានសម្របសម្រួល និងចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនមន្រ្តីចំនួនជាង ៦០០ នាក់នៃបណ្តាស្ថាប័នការទូតបរទេស និងអង្គការនានានៃប្រព័ន្ធអង្គការសហប្រជាជាតិនៅប្រទេសវៀតណាម និងសាច់ញាតិរបស់ពួកគេ។ ក្រសួងការបរទេសកំពុងសម្របសម្រួលជាមួយក្រសួងសុខាភិបាលដើម្បីរៀបចំការចាក់វ៉ាក់សាំងសម្រាប់អ្នកយកព័ត៌មាន និងអ្នកជំនួយការនៃការិយាល័យសារព័ត៌មានបរទេសចំនួនជាង ៥០ នាក់ដែលកំពុងស្នាក់នៅក្នុងប្រទេសវៀតណាមនាដើមសប្តាហ៍ក្រោយនេះ។

ក្នុងស្មារតីមនុស្សធម៌ រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដើម្បីជនបរទេសដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅវៀតណាមអាចធានាបាននូវសកម្មភាពធម្មតា និងមានសុវត្ថិភាព ហើយទទួលបានការត្រួតពិនិត្យ និងការថែទាំសុខភាព ការព្យាបាលក្នុងករណីចាំបាច់។ សូមបញ្ជាក់ថា ប្រទេសវៀតណាមមិនរើសអើងក្នុងដំណើរការថែទាំសុខភាព និងចាក់វ៉ាក់សាំងការពាររវាងពលរដ្ឋវៀតណាម និងពលរដ្ឋបរទេសដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅវៀតណាមឡើយ។ ពលរដ្ឋបរទេសនឹងត្រូវបានបង្កលក្ខណៈងាយស្រួលសម្រាប់ការចាក់វ៉ាក់សាំងនៅពេលដែលប្រទេសវៀតណាមទទួលបានវ៉ាក់សាំង Covid-19 ដើម្បីឆ្ពោះរកភាពស៊ាំសហគមន៍ និងទប់ស្កាត់ជំងឺនេះបាន៕

បកប្រែដោយ Minh Trung