អតីតយុទ្ធជនរុស្ស៊ីទាំងឡាយបានសម្តែងនូវក្តីសប្បាយរីករាយចំពោះជ័យជំនះដ៏មហិមារបស់ប្រជាជនវៀតណាម និងមិនភ្លេចរំលឹកពីតួនាទីរបស់លោកប្រធានហូជីមិញក្នុងសង្គ្រាមដ៏យូរអង្វែងនេះឡើយ។

leftcenterrightdel
រថក្រោះផ្លាកលេខ ៣៩០ (កណ្តាល)  បានបុកចូលខ្លោងទ្វារវិមានឯករាជ្យ នៅវេលាម៉ោង ១១ និង ៣០ នាទី ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥  (រូបថត៖ Francoise Demulder/vnanet.vn)

លោក Nikolai Kolesnik ប្រធានសមាគមអតីតយុទ្ធជនរុស្ស៊ីដែលធ្លាប់ធ្វើការនៅវៀតណាម បានអះអាងថា ជ័យជំនះនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ របស់កងកម្លាំងប្រដាប់អាវុធវៀតណាមគឺជាជ័យជំនះជាប្រវត្តិសាស្ត្រ ជួយវៀតណាមបង្រួបបង្រួមប្រទេសជាតិ។ លោកក៏បង្ហាញនូវមោទនភាពដែលអតីតសហភាពសូវៀតបានជួយវៀតណាមឱ្យទទួលបានជ័យជំនះនេះ។

លោកឧត្តមសេនីយ៍ត្រី Anatoly Pozdeev អនុប្រធានសមាគមមិត្តភាពរុស្ស៊ី - វៀតណាមបានចាត់ទុកថា ប្រទេសទាំងពីរវៀតណាម - រុស្ស៊ី មានភាពស្រដៀងគ្នាច្រើន ហើយថ្ងៃជ័យជំនះរបស់ប្រទេសទាំងពីរត្រូវបានធ្វើឡើងក្នុងអំឡុងពេលជិតគ្នាដែរ។ 

យោងតាមលោកវរសេនីយ៍ឯក Alexey Skreblyukov ប្រធានសមាគមអតីតយុទ្ធជន Saint Petersburg ដែលធ្លាប់ធ្វើការនៅវៀតណាមបានឲ្យដឹងថា ជ័យជំនះដ៏អស្ចារ្យរបស់ប្រជាជនវៀតណាម  “គ្មានពាក្យណាមួយដែលអាចពិពណ៌នាបានឡើយ”។ លោកវរសេនីយ៍ឯក Skreblyukov បានមានប្រសាសន៍ថា អតីតយុទ្ធជនទាំងឡាយដែលបានចូលរួមក្នុងសង្គ្រាមវៀតណាមសុទ្ធតែទន្ទឹងរង់ចាំឱកាសវិលត្រឡប់មកទស្សនាប្រទេសដែលពួកគេចាត់ទុកថាជាស្រុកកំណើតទី ២ របស់ខ្លួន គឺសាធារណរដ្ឋសង្គមនិយមវៀតណាម៕

បកប្រែដោយ Huyen Trang