លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា ក្នុងនាមជាប្រទេសមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្ដទន្លេមេគង្គ វៀតណាមប្តេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីឆ្លើយតបយ៉ាងពេញលេញចំពោះការប្រែប្រួលអាកាសធាតុ។

leftcenterrightdel
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានចែករំលែកទស្សនៈរបស់ប្រទេសជាច្រើនអំពីផលប្រយោជន៍នៃការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង ជាមួយនឹងការបំភាយឧស្ម័នសូន្យ ជាពិសេសលើឱកាសបង្កើតការងារ ការធានាសន្តិសុខថាមពល ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងនិរន្តរភាពនៃសេដ្ឋកិច្ច។ លោកក៏បានបញ្ជាក់ថា ប្រទេសកំពុងអភិវឌ្ឍន៍នៅតែប្រឈមនឹងបញ្ហាជាច្រើននៅក្នុងដំណើរការផ្លាស់ប្តូរដោយសារតែការលំបាកផ្នែកដើមទុននិងបច្ចេកវិទ្យា។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរចាំបាច់ត្រូវមានភាពត្រឹមត្រូវ និងបរិយាប័ន ស្មើភាពគ្នាលើកាលានុវត្តភាព និងផលប្រយោជន៍របស់ប្រជាជន មិនទុកឲ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc អំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍បន្តឈានមុខគេក្នុងការកាត់បន្ថយការបំភាយ ដោយការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុបច្ចេកវិទ្យា និងថាមពលបៃតង និងកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ប្រកបដោយប្រសិទ្ធភាព ផ្សារភ្ជាប់ជាមួយនឹងការបង្កើតការងារបន្ថែមទៀតដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសវៀតណាម។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានមានប្រសាសន៍ថា ការអនុវត្តគោលដៅអាកាសធាតុចាំបាច់ត្រូវសមស្របទៅនឹងលក្ខខណ្ឌនៃប្រទេសនីមួយៗ និងបញ្ចូលទៅក្នុងយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ជាតិ៕

បកប្រែដោយ Huyen Trang