អ្នកយកព័ត៌មាន៖ ការដែលបងប្អូនជនជាតិភាគតិចចូលរួមយ៉ាងសកម្មក្នុងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី XV និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ មានអត្ថន័យដូចម្ដេច?

លោក Quang Van Huong ៖ ជាក់ស្ដែង អាណត្តិទី XIV កន្លងមកនៃរដ្ឋសភា  បានបង្ហាញថា ការចូលរួមយ៉ាងសកម្មពីជនជាតិភាគតិច និងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាដែលមានសមត្ថភាព និងមានការទទួលខុសត្រូវបានរួមចំណែកមិនតិចក្នុងជោគជ័យរបស់រដ្ឋសភានីតិកាលទី XIV ជាពិសេសក្នុងការកសាងនិងអនុវត្តគោលនយោបាយសម្រាប់ជនជាតិភាគតិចរបស់បក្សនិងរដ្ឋ។

leftcenterrightdel
លោក Quang Van Huong

ដើម្បីឱ្យរដ្ឋសភា ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភានីតិកាលទី XV បន្តមរតកនិងលើកកម្ពស់សមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងការកសាងនិងអនុវត្តគោលនយោបាយជនជាតិភាគតិចចាំបាច់ត្រូវតែបន្តលើកកម្ពស់បន្ថែមទៀតនូវគុណភាពសមាជិករដ្ឋសភា និងបោះឆ្នោតជ្រើសតាំងសមាជិកដែលមានសមត្ថភាពឲ្យចូលរួមក្នុងរដ្ឋសភា។

អ្នកយកព័ត៌មាន៖ តើការឃោសនាលើការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាល XV និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ដល់ជនជាតិភាគតិចអំពីខ្លឹមសារអ្វីៗ?

លោក Quang Van Huong ៖  ការឃោសនានៅក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំមានលក្ខណៈពិសេសៗជាច្រើន។ វាគឺជាបញ្ហាលំបាកអំពីចរាចរណ៍ ការយល់ដឹងរបស់ជនជាតិភាគតិចនៅមានកម្រិត រួមជាមួយទំនៀមទម្លាប់មានច្រើន។ ប្រសិនបើការឃោសនាមិនល្អទេ វានឹងប៉ះពាល់ដល់ផលប្រយោជន៍របស់ជនជាតិភាគតិច តាមរយៈនោះ ប៉ះពាល់ដល់ដំណើរការបោះឆ្នោតជ្រើសរើសសមាជិកឆ្នើម។

ផែនការសម្រាប់ការឃោសនាក្នុងការបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី XV និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ដល់តំបន់ជនជាតិភាគតិចដែលបានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភានិងគណៈកម្មាធិការជនជាតិរបស់រដ្ឋាភិបាលបានរៀបចំយ៉ាងលំអិត។ ការឃោសនាដូចម្ដេចដើម្បីឲ្យជនជាតិភាគតិចយល់ថា  ការចូលរួមយ៉ាងសកម្មក្នុងការងារបោះឆ្នោតគឺជាផលប្រយោជន៍របស់ជនជាតិភាគតិច។  នោះគឺការបោះឆ្នោតជ្រើសតាំងមនុស្សដែលតំណាងឱ្យជនជាតិភាគតិចដើម្បីចូលរួមកសាង លើកឡើងមតិយោបល់ និងត្រួតពិនិត្យការអនុវត្ដនូវគោលនយោបាយ ជាពិសេសគោលនយោបាយដែលពាក់ព័ន្ធនឹងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវឃោសនាដល់ប្រជាជនឱ្យយល់ច្បាស់អំពីជីវប្រវត្ដិរបស់សមាជិកដែលពួកគេចង់បោះឆ្នោតជ្រើសតាំង។

leftcenterrightdel
ប្រភពថវិកាជួយបងប្អូនជនជាតិនៅតំបន់ភ្នំផលិតនិងកែលំអជីវភាពរស់នៅប្រចាំថ្ងៃ

អាស្រ័យហេតុនេះ ការឃោសនាត្រូវការបង្ហាញពីអត្ថន័យនិងសារៈសំខាន់នៃការបោះឆ្នោត ដូចជា លក្ខណៈសម្បត្ថិរបស់សមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន  សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះជាបេក្ខភាពរបស់ពលរដ្ឋនិងការទទួលខុសត្រូវរបស់អ្នកបោះឆ្នោត។ ទន្ទឹមនឹងនោះ ការឃោសនាផ្សព្វផ្សាយគួរតែផ្តោតលើការជួបប្រាស្រ័យជាមួយម្ចាស់ឆ្នោត ជីវប្រវត្តិរបស់បេក្ខជន ជាពិសេសបេក្ខជនជាជនជាតិភាគតិច និងបេក្ខជនមកពីតំបន់ជនជាតិភាគតិច។

អ្នកយកព័ត៌មាន៖ ដោយមានសណ្ឋានដីតំបន់ភ្នំធំទូលាយ រួមជាមួយទំនៀមទម្លាប់ជនជាតិភាគតិចមានលក្ខណៈពិសេស តើការឃោសមានការប្ដូរថ្មីអ្វីខ្លះ?

លោក Quang Van Huong ៖ ការឃោសនាអំពីបោះឆ្នោតគួរតែផ្តោតលើមូលដ្ឋាន ជាពិសេស ការឃោសនាឲ្យស្របតាមទំនៀមទម្លាប់ ការរស់នៅរបស់ជនជាតិភាគតិច។ លើសពីនេះទៅទៀត ជំរុញការឃោសនាក្នុងតំបន់ជនជាតិភាគតិច តំបន់ភ្នំ ព្រំដែននិងសមុទ្រកោះ ជាពិសេសតំបន់ជួបការលំបាកខ្លាំង៕

បកប្រែដោយ Pham Diep