នៅក្នុងសារអបអរសាទររបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ លោក Saysomphone Phomvihane ជូនចំពោះលោក Vuong Dinh Hue បានសរសេរថា៖ “ខ្ញុំពិតជាមានក្តីរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថា នៅសម័យប្រជុំលើកទី ១១ នៃរដ្ឋសភានីតិកាលទី ១៤ នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ សមមិត្តត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងនាមរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើការសួរសុខទុក្ខដ៏កក់ក្តៅបំផុតដល់សមមិត្ត”។

leftcenterrightdel
លោក Vuong Dinh Hue សមាជិកការិយាល័យនយោបាយ លេខានៃគណៈកម្មាធិការគណបក្សទីក្រុងហាណូយ ត្រូវបានបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមនៃសាធារណរដ្ឋសង្គមនិយមនីតិកាលទី ១៤

ប្រធានរដ្ឋសភាឡាវ ក៏បានសម្តែងការជឿជាក់យ៉ាងមោះមុតថា ជាមួយនឹងសមត្ថភាព និងបទពិសោធន៍ការងាររបស់ខ្លួន ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងដឹកនាំរដ្ឋសភា ដែលជាស្ថាប័នខ្ពស់បំផុតរបស់ប្រទេសវៀតណាម អនុវត្តឱ្យទទួលបានជោគជ័យនូវសិទ្ធិនៃស្ថាប័ននីតិបញ្ញត្តិ ហើយរួមវិភាគទានដ៏សំខាន់ដល់បុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែសម្បូរធូធា បង្កើនកិត្យានុភាព និងតួនាទីរបស់វៀតណាមក្នុងវេទិកាតំបន់ និងអន្តរជាតិ។  ជាមួយគ្នានេះ លោកក៏បានជូនពរឱ្យចំណងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរឡាវ និងវៀតណាម និយាយរួម និងរវាងរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង  និងបន្តសម្រេចបានសមិទ្ធិផលជាផ្លែផ្កាដោយឥតឈប់។

លិខិតអបអរសាទរពីប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន (ប្រធានរដ្ឋសភា) លោក Li Zhanshu បានសរសេរថា “ខ្ញុំរីករាយណាស់ដែលបានទទួលបានដំណឹងថា សមមិត្តត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។  ក្នុងនាមសភាតំណាងប្រជាជនចិន និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងការស្វាគមន៍យ៉ាងកក់ក្តៅ។  ខ្ញុំត្រៀមខ្លួនជាស្រេច និងរួមគ្នាជាមួយសមមិត្ត ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការយល់ដឹងនយោបាយរួមដែលសម្រេចបានដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនោះ ដើម្បីធ្វើជាទិសដៅសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ចិន - វៀតណាម ឱ្យអភិវឌ្ឍឥតឈប់ឈរ”។

នាថ្ងៃដដែលប្រធានព្រឹទ្ធសភាជប៉ុន លោក Santo Akido និងប្រធានសភាជប៉ុន លោក Oshima Tadamori បានផ្ញើសារអបអរសាទរជូនលោក Vuong Dinh Hue ប្រធានរដ្ឋសភា៕

បកប្រែដោយ Minh Trung