រដ្ឋាភិបាលអាណត្តិ ២០១៦-២០២១ បានបញ្ចប់ភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ ដែលត្រូវបានទទួលស្គាល់ដោយប្រជាជន អង្គភាពអាជីវកម្ម ក៏ដូចជាបណ្តាអង្គការក្នុងស្រុក និងអន្តរជាតិ តាមរយៈការផ្លាស់ប្តូរលើគ្រប់វិស័យនៃជីវិតសេដ្ឋកិច្ចសង្គម។

ក្រោមការគ្រប់គ្រងដែលមានភាពបត់បែន រដ្ឋាភិបាលបានធ្វើឱ្យល្អឥតខ្ចោះនូវគ្រប់ស្ថាប័ន  និងធ្វើការកែទម្រង់បែបបទរដ្ឋបាល កែលម្អបរិយាកាសធុរកិច្ច និងកសាងរដ្ឋាភិបាលអេឡិចត្រូនិច ដើម្បីបង្កើតរបកគំហើញថ្មីក្នុងការរិតបន្តឹងវិន័យរដ្ឋបាលឡើងវិញ។ ដោយហេតុនេះបាន  និងកំពុងពង្រឹងជំនឿរឹងមាំសម្រាប់ប្រជាជន និងសហគមន៍អាជីវកម្ម។

របាយការណ៍របស់រដ្ឋាភិបាលនៅសម័យប្រជុំលើកទី ១១ នៃរដ្ឋសភានីតិកាលទី ១៤ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងរយៈពេលកន្លងមកសេដ្ឋកិច្ចរបស់វៀតណាមបានកើនឡើងយ៉ាងខ្លាំងពីទំហំរហូតដល់ជម្រៅ។ កំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមក្នុងរយៈពេល ៥ ឆ្នាំពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ គឺប្រហែល ៥.៩៩% (ក្នុងចំណោមប្រទេសដែលមានកំណើនខ្ពស់ជាងគេនៅក្នុងតំបន់ និងពិភពលោក)។ ដោយឡែកនៅឆ្នាំ ២០២០ ឆ្នាំចុងក្រោយនៃនីតិកាលដែលពោរពេញទៅដោយការលំបាក និងបញ្ហាប្រឈម រដ្ឋាភិបាលនៅតែបំពេញ“ គោលដៅទ្វេក្នុងពេលតែមួយ” ពោលគឺប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ផង និងការអភិវឌ្ឍសេដ្ឋកិច្ច។ GDP នៅឆ្នាំ ២០២០ នឹងកើនឡើង ២.៩១% ប្រទេសវៀតណាមគឺជាប្រទេសតែមួយគត់ដែលមានកំណើនវិជ្ជមានក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗទាំង ៦ នៅអាស៊ីអាគ្នេយ៍។

តុល្យភាពពាណិជ្ជកម្មទំនិញវៀតណាមក្នុងរយៈពេលកន្លងមកតែងតែមានអតិរេកបន្តិចម្តងៗ។ នៅឆ្នាំ ២០២០ ទោះបីទីផ្សារនាំចេញជាច្រើនត្រូវបានរំខានដោយសារការរីករាលដាលនៃ Covid-19 ក៏ដោយ ប៉ុន្តែអតិរេកពាណិជ្ជកម្មនឹងនៅតែឈានដល់កំរិតខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ ២០ ពាន់លានដុល្លារអាមេរិក។ ការបញ្ចេញដើមទុនវិនិយោគសាធារណៈត្រូវបានជំរុញឱ្យដល់ឆ្នាំ ២០២០ ឈានដល់ ៩៧.៤៦% នៃផែនការ នេះគឺជាកម្រិតខ្ពស់បំផុតដែលសម្រេចបានក្នុងដំណាក់កាល ២០១៦-២០២១ ។

leftcenterrightdel
លោករដ្ឋមន្រ្តី ប្រធានទីស្តីការរដ្ឋាភិបាល លោក Mai Tien Dung

តាមលោករដ្ឋមន្រ្តី ប្រធានទីស្តីការរដ្ឋាភិបាលលោក Mai Tien Dung លទ្ធផលនេះគឺដោយសារតែការគ្រប់គ្រងយ៉ាងតឹងរឹងរបស់រដ្ឋាភិបាលក្នុងការកែលំអស្ថាប័ន កែទម្រង់បែបបទរដ្ឋបាល ការកែលំអបរិយាកាសធុរកិច្ច កសាងរដ្ឋាភិបាលអេឡិកត្រូនិច ...

ដោយហេតុនេះបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងអាជីវកម្ម៖“ កែលំអបរិយាកាសអាជីវកម្ម កាត់បន្ថយចំណាយ និងជួយសម្រួលសហគ្រាសនោះគឺជាអាទិភាពមួយរបស់រដ្ឋាភិបាលសំរាប់អាណត្តិ ២០១៦-២០២១ ។ ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទស្សនៈរបស់នាយករដ្ឋមន្រ្តីពីដើមអាណត្តិ គឺជាការប្តេជ្ញាចិត្តក្នុងការកសាង “រដ្ឋាភិបាលស្ថាបនា តម្លាភាព សកម្មភាព” និងប្រកាន់ខ្ជាប់នូវគោលការណ៍“យកប្រជាជន និងអាជីវកម្ម ជាមជ្ឈភាពនៃដំណើរការកែទម្រង់ និងការអភិវឌ្ឍ”។ ហេតុដូច្នេះ រដ្ឋាភិបាលបានចាត់វិធានការជាច្រើន ជាពិសេសការចេញសេចក្តីសម្រេចចិត្តលេខ ០២ ស្តីពីការកែលំអបរិយាកាសធុរកិច្ច និងការលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ជាតិ” ។

លោក Nguyen Quoc Hiep ប្រធានសមាគមន៍អ្នកម៉ៅការសាងសង់វៀតណាម បានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់នីតិវិធីរដ្ឋបាលរបស់រដ្ឋាភិបាល បាននាំមកនូវទំនុកចិត្តដល់សហគមន៍អាជីវកម្ម។ ជាការពិតជាក់ស្តែងគឺថា យើងមានការកែប្រែច្បាប់ជាច្រើនដូចជាច្បាប់សំណង់ ច្បាប់ភូមិបាល និងច្បាប់វិនិយោគ ... ដោយហេតុនេះបានដោះស្រាយបញ្ហាជាច្រើនដែលអាជីវកម្មជាច្រើនប្រឈមមុខ។

ដើម្បីលើកកម្ពស់លទ្ធផលទាំងនេះរដ្ឋាភិបាលអាណត្តិក្រោយនឹងបន្តបង្កើតដំណោះស្រាយរយៈពេលវែងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មីឱ្យសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោកថ្មី។ តាមរយៈនោះ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ប្រទេសក៏ដូចជាកែលម្អសមត្ថភាពនៃការប្រកួតប្រជែង និងកិត្យានុភាពនៃប្រទេសជាតិ វៀតណាមលើឆាកអន្តរជាតិ៕

បកប្រែដោយ Minh Trung