នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈដឹកនាំ បានវាយតម្លៃថា ចាប់តាំងពីសម័យប្រជុំលើកទី១៩ (មករា ២០២១) របស់គណៈដឹកនាំរហូតមកដល់ពេលនេះ ទោះបីត្រូវតែផ្តោតអារម្មណ៍ខ្ពស់លើការរៀបចំមហាសន្និបាតលើកទី XIII របស់បក្ស និងរៀបចំការបោះឆ្នោត សមាជិករដ្ឋសភានីតិកាលទី ១៥ រួមនិងស្ថានភាពនៃការផ្ទុះឡើងនៃ Covid-19 ជាថ្មីម្តងទៀតក៏ដោយ ប៉ុន្តែដោយមានការយកចិត្តទុកដាក់ពីភាពជាអ្នកដឹកនាំ ការចង្អុលបង្ហាញយ៉ាងជិតស្និទ្ធ និងទាន់ពេលវេលារបស់គណៈដឹកនាំនោះ បានជាការងារស៊ើបអង្កេត និងដោះស្រាយរាល់បទល្មើសដែលស្ថិតនៅក្រោមការឃ្លាំមើល និងដឹកនាំរបស់គណៈដឹកនាំបន្តទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងមានការវិវឌ្ឍជាវិជ្ជមានជាច្រើន។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong និងជាប្រធានគណៈដឹកនាំការប្រឆាំងអំពើពុករលួយ

ក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំនេះ ភ្នាក់ងារស៊ើបអង្កេតបានបញ្ចប់ការស៊ើបអង្កេតលើករណីចំនួន ៦ / ជនជាប់ចោទ ៧០ នាក់, ចេញដីការចោទប្រកាន់ដើម្បីកាត់ទោស ៥ ករណី / ជនជាប់ចោទ ៤៥ នាក់, ការជំនុំជម្រះក្តីលើ ៤ ករណី / ជនជាប់ចោទ ១៥ នាក់។

ទាក់ទិននឹងភារកិច្ចនាពេលខាងមុខ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈដឹកនាំ បានស្នើឱ្យគ្រប់គណៈកម្មាធិការ និងអង្គការបក្ស បន្តជំរុញការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយមានការប្តេជ្ញាចិត្តនយោបាយខ្ពស់ ធ្វើសកម្មភាពកាន់តែខ្លាំងក្លាប្រកបដោយប្រសិទ្ធភាព ហើយនិងត្រូវតែប្រព្រឹត្តទៅការប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យបានខ្ជាប់ខ្ជួន ជាប់លាប់ ឥតឈប់ឈរ" នៅគ្រប់ស្ថាប័ន ផ្នែក និងគ្រប់ជាន់ថ្នាក់។

ទាក់ទងនឹងការងារនាពេលខាងមុខនេះ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋបានមានប្រសាសន៍ថា៖ "គណៈដឹកនាំ បាននិយាយច្រើនលើកច្រើនសាថា ចាំបាច់ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែងខ្ពស់ ធ្វើការដោយឥតឈប់ឈរ មិនស្ទាក់ស្ទើរនាពេលប្រឈមមុខនឹងការលំបាកជាដាច់ខាត កាន់តែជួបបញ្ហាប្រឈម កាន់តែប្តេជ្ញាចិត្តដោះស្រាយឱ្យបានឆាប់ៗ"។

លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋបានក៏បានសង្កត់ធ្ងន់ថា បណ្តាភ្នាក់ងារមានសមត្ថកិច្ចដែលមានមុខងារនោះ ត្រូវតែធ្វើឱ្យបានខ្លាំងក្លាថែមទៀត "ជាដំបូងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ"៕

បកប្រែដោយ Minh Trung