ក្នុងអាណត្តិកន្លងមក ស្ថានភាពសន្តិសុខនយោបាយលើពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងវិវឌ្ឍយ៉ាងស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាន។ តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺជាតំបន់ដែលមានការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសមហាអំណាចមួយចំនួន ដែលមានកត្តាអស្ថិរភាពជាច្រើន។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ប្រទេសវៀតណាម បានបង្កើតឱកាសល្អ និងគុណសម្បត្តិថ្មីៗតែស្របពេលជាមួយគ្នា វៀតណាមក៏បានប្រឈមនឹងការលំបាក និងបញ្ហាថ្មីៗជាច្រើនផងដែរ។ ជាពិសេសនៅឆ្នាំ ២០២០ ជំងឺរាតត្បាត Covid-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វៀតណាម និងបង្កការខូចខាតជាច្រើនដល់សេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍរបស់ប្រទេស។ គ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ ភាពរាំងស្ងួត ការជ្រាបជាតិប្រៃ ជាពិសេសខ្យល់ព្យុះ និងទឹកជំនន់ដែលកើតឡើងជាបន្តបន្ទាប់នៅតាមបណ្តាខេត្តភាគកណ្តាល ការបាត់បង់ខាងអាយុជីវិត និងទ្រព្យសម្បត្តិ បានបង្កឱ្យមានការលំបាកសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន និងបរិស្ថានអេកូឡូស៊ី។

leftcenterrightdel
ពិធីបាញកាំជ្រួចស្វាគមន៍ឆ្នាំថ្មី ២០២១ នៅបឹង Hoan Kiem (ទីក្រុងហាណូយ)

ក្នុងស្ថានភាពនោះ អាស្រ័យដោយមានការលើកកម្ពស់កម្លាំងពលំនៃមហាសាមគ្គីភាពជាតិ ឧត្តមភាពនៃរបបសង្គមនិយម ក៏ដូចជាការចូលរួមព្រមៗគ្នា យ៉ាងប្តូរផ្តាច់របស់ប្រព័ន្ធនយោបាយទាំងមូល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្ស ការគ្រប់គ្រងប្រកបដោយមានប្រសិទ្ធភាពរបស់រដ្ឋាភិបាល និងការគាំទ្រជាឯកច្ឆន្ទរបស់ប្រជាជនជនវៀតណាមសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេល ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១២។

វៀតណាមបន្តអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទូលំទូលាយលើគ្រប់វិស័យដែលបន្សល់ទុកនូវចំណាប់អាសម្មណ៍លេចធ្លោជាច្រើន។ ម៉ាក្រូសេដ្ឋកិច្ចរក្សាបានស្ថិរភាព កំណើនត្រូវបានរក្សានៅកម្រិតខ្ពស់។ ការងារកសាង និងរៀបចំបក្ស និងប្រព័ន្ធនយោបាយឡើងវិញត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមាន និងការខ្ជះខ្ជាយបានផ្លាស់ប្តូរយ៉ាងខ្លាំងប្រកបដោយប្រសិទ្ធិភាព រួមបញ្ចូលគ្នារវាង “ការកសាង” និង “ការប្រយុទ្ធប្រឆាំង”។ ការឯកភាព និងការសម្របសម្រួលព្រមៗគ្នារវាងបក្ស រដ្ឋ រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គមត្រូវបានពង្រឹង។ នយោបាយសង្គមមានស្ថិរភាព; ការការពារជាតិ និងសន្តិសុខ ត្រូវបានពង្រឹងដោយឥតឈប់ឈរ; ទំនាក់ទំនងការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព; តួនាទី និងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិត្រូវបានលើកកំពស់។

ជាការសំខាន់ណាស់ សមិទ្ធិផលដែលវៀតណាមទទួលបានក្នុងដំណើរការ ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី១២ គឺជាភស្តុតាងជាក់ស្តែង និងរស់រវើករួមចំណែកដល់ការពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនទៅលើបក្ស រដ្ឋ ប្រព័ន្ធនយោបាយ និងរបបសង្គមនិយម។

ក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មី វៀតណាមឈានចូលដំណើរការអភិវឌ្ឍន៍ថ្មី ដើម្បីខិតខំអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ជាមួយនឹងការរំពឹងទុកថ្មី។ វៀតណាមមានសិទ្ធិរំពឹង និងមានមូលដ្ឋានដើម្បីរំពឹងថា នៅក្នុងអាណត្តិថ្មី វៀតណាមនឹងទទួលបាននូវសមិទ្ធិផលថ្មីៗជាច្រើនទៀត ដោយមូលដ្ឋានវិទ្យាសាស្ត្រ ទ្រឹស្តី និងមូលដ្ឋានជាក់ស្តែងពីសមិទ្ធិផលក្នុងរយៈពេល ៣៥ ឆ្នាំនៃការអនុវត្តកិច្ចការផ្លាស់ថ្មី រយៈពេល៣០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយកសាងប្រទេសឈានទៅសង្គមនិយមឆ្នាំ១៩៩១។  អ្វីដែលសំខាន់បំផុតនោះគឺ “វៀតណាមមិនធ្លាប់មានបុព្វហេតុ សក្តានុពល ឋានៈ កិត្យានុភាព ដូចសព្វថ្ងៃនោះឡើយ”។

វៀតណាមរំពឹងថា ក្នុងអាណត្តិថ្មី ប្រទេសជាតិនឹងទទួលបានសមិទ្ធិផលថ្មីដ៏ធំធេង ព្រោះផ្អែកលើមូលដ្ឋាននៃការវិភាគ និងព្យាករណ៍យ៉ាងស៊ីជម្រៅអំពីស្ថានភាពពិភពលោក និងប្រទេសនាប៉ុន្មានឆ្នាំខាងមុខ បក្សកុម្មុយនិស្តវៀតណាមបានកំណត់ច្បាស់នូវទស្សនៈដឹកនាំ គោលដៅទូទៅ និងគោលដៅជាក់លាក់ដល់ឆ្នាំ ២០២៥ ឆ្នាំ២០៣០ និងឆ្នាំ២០៤៥; តំរង់ទិសអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ ៥ ឆ្នាំ ២០២១-២០២៥; តំរង់ទិសអភិវឌ្ឍប្រទេសសម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០៣០ លើវិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស; កំណត់ភារកិច្ចសំខាន់ៗ ជំហានគំហើញយុទ្ធសាស្ត្រក្នុងអាណត្តិមហាសន្និបាតបក្សលើកទី១៣ ផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រទាំងខាងទ្រឹស្តី និងទាំងតថភាព។

វៀតណាមរំពឹងថា ក្នុងអាណត្តិថ្មីនឹងទទួលបានសមិទ្ធិផលថ្មីដ៏ធំធេងជាច្រើន ដោយសារវៀតណាមមានមាគ៌ាដ៏ត្រឹមត្រូវនិងច្នៃប្រឌិត ផ្អែកលើមូលដ្ឋាននៃទ្រឹស្តី ម៉ាក្ស - លេនីន សតិអារម្មណ៍ហូជីមិញ និងតថភាពក្នុងការតស៊ូដើម្បីរំដោះប្រទេសជាតិ កសាងនិងការពារមាតុភូមិ ជាពិសេសក្នុងកិច្ចការផ្លាស់ថ្មីប្រទេស។ វៀតណាមមានបក្សកុម្មុយនិស្តវៀតណាមដ៏ក្លាហាន មានប្រាជ្ញា និងបទពិសោធន៍; វៀតណាមមានកម្មាភិបាល និងសមាជិកសមាជិកាបក្សដ៏ស្មោះត្រង់; វៀតណាមមានបណ្តាជនរួមជាតិស្នេហាជាតិ និងមានសេចក្តីប្រាថ្នាចង់ឈានឡើង; វៀតណាមមានកងទ័ពវីរភាពប្តេជ្ញាចិត្តប្រយុទ្ធ ប្តេជ្ញាចិត្តយកជ័យជំនះ និងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។

វៀតណាមរំពឹងថាក្នុងអាណត្តិថ្មីនឹងទទួលបានសមិទ្ធិផលថ្មីដ៏ធំធេង នៅពេលដែលបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ចាប់យកគំនិតផ្តួចផ្តើម ចាប់យកឱកាស និងប្តេជ្ញាចិត្តជំនះរាល់ការលំបាក និងបញ្ហាប្រឈម; បន្តផ្លាស់ប្តូរផ្នត់គំនិត និងកែលំអច្បាប់; ជម្រុញឆន្ទៈ សក្តានុពល និងធនធានសម្រាប់ការអភិវឌ្ឍ ជាពិសេសលើកកម្ពស់ស្មារតីស្នេហាជាតិ ស្មារតីជាតិ ជំរុញលទ្ធិប្រជាធិបតេយ្យសង្គម កម្លាំងពលំនៃមហាសាមគ្គីភាពជាតិ កម្លាំងពលំនៃប្រទេស និងប្រជាជនវៀតណាម; កម្លាំងពលំនៃវប្បធម៌វៀតណាម; តែងតែផ្លាស់ថ្មី និងច្នៃប្រឌិត លើមូលដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដោយមានសេចក្តីប្រាថ្នាយ៉ាងមុតមាំសម្រាប់ការអភិវឌ្ឍ៕

បកប្រែដោយ Huyen Trang