leftcenterrightdel
លោកស្រី Lydia Samarbakhsh ប្រធានគណៈទាក់ទងបរទេសគណបក្សកុម្មុយនិស្តបារាំង (រូបថត៖ vovworld.vn)

អ្នកយកព័ត៌មាន៖ តើលោកស្រីរំពឹងអ្វីខ្លះក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សកុម្មុយនិស្តបារាំងនាពេលខាងមុខ?

លោកស្រី Lydia Samarbakhsh៖ ទំនាក់ទំនងរវាងបក្សទាំងពីរត្រូវបានបង្កើតឡើងស្របពេលដែលបង្កើតគណបក្សកុម្មុយនិស្តបារាំង។ លោកប្រធានហូជីមិញគឺជាសមាជិកម្នាក់ដែលស្ថាបនាគណបក្សកុម្មុយនិស្តបារាំង និងបានថ្លែងសុន្ទរកថានៅមហាសន្និបាតគណបក្សកុម្មុយនិស្តបារាំងកាល​ពី​ខែធ្នូ ឆ្នាំ ១៩២០។

ក្នុងអំឡុងពេលតស៊ូដណ្ដើមឯករាជ្យ និងសន្តិភាពរបស់ប្រជាជនវៀតណាម គណបក្សកុម្មុយនិស្តបារាំងតែងតែគាំទ្រប្រជាជន​វៀត​ណាម។ សម្រាប់យើងខ្ញុំវិញ ចំណងសាមគ្គីភាពរវាងប្រជាជាតិទាំងពីរដែលបានបង្កើតក្នុងប្រវត្តិសាស្ត្រ នឹងបន្តបានពង្រឹងជាបន្ដបន្ទាប់។ យើងចង់ពង្រឹង និងរឹតបន្តឹងទំនាក់ទំនងរវាងបារាំងនិងវៀតណាម ក៏ដូចជារវាងអឺរ៉ុប និងវៀតណាមថែមទៀត។

អ្នកយកព័ត៌មាន៖ តើលោកស្រីវាយតម្លៃទំនាក់ទំនងរវាងវៀតណាម និងបារំាងមានការអភិវឌ្ឍនាពេលអនាគតយ៉ាងដូចម្ដេច?

លោកស្រី Lydia Samarbakhsh៖ ទំនាក់ទំនងជាមួយវៀតណាមគួរតែជាមូលដ្ឋានដ៏សំខាន់ក្នុងគោលនយោបាយការបរទេសបារាំង ហើយប្រទេសបារាំងជានិច្ចកាលគាំទ្ រនិងបង្ហាញសាមគ្គីភាពជាមួយប្រជាជនវៀតណាម ក្នុងដំណើរការផ្លាស់ថ្មីរបស់វៀតណាម។ ក្រៅពីនេះបារាំងចាំបាច់ត្រូវពិចារណាឡើងវិញនូវគោលនយោបាយការបរទេសរបស់ខ្លួន។

យើងខ្ញុំចាត់ទុកថា ការពង្រឹងទំនាក់ទំនងរវាងបក្សទាំងពីរនឹងបង្កើតឱកាស និងការរអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងការគោរពនិងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ខ្ញុំគិតថា បារាំងចាំបាច់ត្រូវពិចារណាឡើងវិញនូវគោលនយោបាយការបរទេសរបស់ខ្លួនដោយ​ឈរលើគោលការណ៍អន្តរជាតិ ព្រមទាំងទាញយកមេរៀនបទពិសោធន៍ពីប្រជាជាតិវៀតណាមក្នុងការតស៊ូដើម្បីសន្តិភាព​។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកស្រី!

បកប្រែដោយ Pham Diep