នៅថ្ងៃទី ២៨ ខែមករា កាសែត Pathet Lao របស់ប្រទេសឡាវ បានចុះផ្សាយអត្ថបទមួយដោយសន្និដ្ឋានថា មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមគឺជាជំហានដ៏សំខាន់ ជាបុព្វបទសម្រាប់អាណត្តិជាបន្ដបន្ទាប់ដើម្បីអនុវត្តដោយជោគជ័យសម្រាប់គោលដៅនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសរហូតដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ។ ឆ្លងកាត់រយៈពេល ៣៥ ឆ្នាំ នៃការធ្វើកំណែទម្រង់ថ្មី និង ៣០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយក្នុងការកសាងប្រទេសសម័យអន្ដរកាលឆ្ពោះទៅរកសង្គមនិយម។ វៀតណាមសម្រេចបាននូវសមិទ្ធិផលដ៏ធំធេង និងមានអត្ថន័យជាប្រវត្តិសាស្ត្រ និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបើប្រៀបធៀបនឹងប៉ុន្មានឆ្នាំមុនផ្លាស់ថ្មី។ កាសែតបានបង្ហាញថា មហាសន្និបាតលើកនេះ ប្រតិភូទាំងឡាយបាន​ផ្តោតសំខាន់លើការពិភាក្សា និងអនុម័តឯកសារជាច្រើនដើម្បីខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅដល់ពាក់កណ្តាលសតវត្សរ៍​ទី ២១ ប្រទេសវៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍។

leftcenterrightdel
កម្មករធ្វើការក្នុងរោងចក្រកាត់ដេរនៅវៀតណាម 

កាសែត Kommersant របស់ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ ក៏បានចុះផ្សាយអត្ថបទមួយអំពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ដោយលើកឡើងថា​ នៅក្នុងមហាសន្និបាតលើកនេះ ប្រតិភូទាំងឡាយបានលើកឡើងនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសក្នុងប៉ុន្មានឆ្នាំខាងមុខ និងបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មី។  នៅក្នុងសេចក្តីព្រាងឯកសាររបស់មហាសន្និបាត ក៏បានលើកឡើងនូវគោលដៅអភិវឌ្ឍន៍ប្រទេសទៅជាប្រទេសមានខឿនឧស្សាហកម្មទំនើបនៅឆ្នាំ ២០៣០។  ហើយ​គោលដៅដល់ឆ្នាំ ២០៤៥ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។ បច្ចុប្បន្ននេះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅអាស៊ី ទន្ទឹមនឹងនេះដោយសារការធ្វើកំណែទម្រង់ថ្មី វៀតណាមសម្រេចបាននូវសមិទ្ធផលជាច្រើន និងកំពុងឈានទៅការធ្វើពិពិធកម្ម និងបើកទីផ្សារនៅក្រៅប្រទេស” ។

ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលបានជោគជ័យលើវិស័យសេដ្ឋកិច្ចនៅអាស៊ី។ កាសែត Handelsblatt របស់អាល្លឺម៉ង់ បានដកស្រង់តួរលេខពីវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាម (VIE) បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមបានកើនឡើង ២,៩១% ក្នុងឆ្នាំ ២០២០។ វៀតណាមរំពឹងថា កំណើនប្រចាំឆ្នាំជាមធ្យម ៧% ចាប់ពីរយៈពេលនេះដល់ ២០២៥ ហើយនឹងក្លាយជាប្រទេសឧស្សាហកម្មរីកចម្រើនក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ។

យោងតាមកាសែតនេះបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។  កាលពីមុន វៀតណាមភាគច្រើននាំចេញស្បែកជើង វាយនភណ្ឌនិងកាត់ដេរសម្លៀកបំពាក់ ប៉ុន្តែសព្វថ្ងៃនេះ វៀតណាមបាននាំចេញស្មាតហ្វូន និងកុំព្យូទ័រ។ វៀតណាមចាត់ទុកសកលភាវូបនីយកម្មជាឱកាសមួយ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប (EVFTA) ហើយជាប្រទេសមួយក្នុងចំណោមស្ថាបនិកកិច្ចព្រមគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ វៀតណាមក៏ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែរ៕

បកប្រែដោយ Thanh Cong