leftcenterrightdel
ទិដ្ឋភាពនៃមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្ដវៀតណាម

ហេតុអ្វីបានជាមហាសន្និបាតបក្សលើកទី ១៣ របស់បក្សកុម្មុយនិស្ដវៀតណាម បានទាក់ទាញចំណាប់អារម្មណ៍ពី​មតិសាធារណៈ វានឹងមិនពិបាកក្នុងការធ្វើអត្ថាធិបាយទេ ប្រសិនបើក្រឡេកមើលនូវសមិទ្ធិផលដែលវៀតណាមសម្រេចបានតាំងពីការបង្កើតបក្សមកម្លេះ ជាពិសេសសមិទ្ធិផលក្រោយរយៈពេល ៣៥ ឆ្នាំនៃការធ្វើកំណែទម្រង់ និង ៥ ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្ដនៃមហាសន្និបាតលើកទី ១២។ ជាពិសេសសមិទ្ធផលដែលប្រទេសសម្រេចបាននាពេលថ្មីៗនេះ បានបង្ហាញ​ពីលទ្ធភាពរបស់បក្សក្នុងការដឹកនាំប្រទេសជំនះនូវការលំបាក និងឧបសគ្គជាច្រើន ដូចជាការជំនះផលវិបាកដោយសារជំងឺរាតត្បាត Covid-19 នៅឆ្នាំ ២០២០។ រោគរាតត្បាត Covid-19 ពិតជាក្លាយជាការសាកល្បងមួយសម្រាប់ប្រជាជាតិទាំងមូល។  ប្រឈមមុខនឹងស្ថានភាពនេះ បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំក្បាលម៉ាស៊ីនរដ្ឋយ៉ាងឈ្លាសវៃ ហើយទទួលបានការគាំទ្រពីប្រជាជន បង្កើតកម្លាំងចលករសម្រាប់ប្រទេសវៀតណាមអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវគោលដៅ ២ ក្នុងរយៈពេលតែ ១ គឺការការពារ និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចផង។ លទ្ធផលសេដ្ឋកិច្ចវៀតណាមមិនត្រឹមតែសម្រេចបានកំណើនខ្ពស់នៅលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងវៀតណាមបានក្លាយជាគំរូល្អក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាត ។

ភារកិច្ចនយោបាយនៃមហាសន្និបាតលើកទី ១៣ គឺពិនិត្យឡើងវិញនូវការអនុវត្ដសេចក្ដីសម្រេចចិត្ដនៃមហាសន្និបាតលើកទី ១២  និងរយៈពេល ៣៥ ឆ្នាំនៃការធ្វើកំណែទម្រង់ថ្មី និងភារកិច្ចសំខាន់ៗផ្សេងទៀត។ មហាសន្និបាតក៏បានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមនីតិកាលថ្មីផងដែរ។ ជាមួយនឹងជោគជ័យដែលសម្រេចបានក្នុងមហាសន្និបាតលើកទី ១២ បានបង្កើតនូវការជឿទុកចិត្ដថ្មីទៅលើអនាគតភ្លឺស្វាងរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម៕

បកប្រែដោយ Pham Diep