អ្នកយកព័ត៌មាន៖ តើលោកឯកអគ្គរដ្ឋទូតចាប់អារម្មណ៍អ្វីខ្លះបន្ទាប់ពីលោកបានចូលរួមមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមចំនួន ៣ លើកហើយ​នោះ​?

លោកឯកអគ្គរដ្ឋទូត Saadi Salama៖ អនុស្សាវរីយ៍ជាលើកដំបូងសម្រាប់​ខ្ញុំ​ដែលទាក់ទងនឹងមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាម​នោះគឺនៅ​ឆ្នាំ ១៩៨២ នៅពេលដែលខ្ញុំជានិស្សិតអន្តរជាតិម្នាក់កំពុង​សិក្សានៅប្រទេសវៀតណាម អមដំណើរគណៈប្រតិភូប៉ាឡេស្ទីនមកបំពេញទស្សនកិច្ចនៅវៀតណាម និង​​បានចូលរួមមហាសន្និបាតលើកទី ៥។ ខ្ញុំចងចាំថា នៅពេលនោះ មហាសន្និបាតទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់គណៈបក្សនានា និងចលនារំដោះជាតិនៅលើពិភពលោក។

leftcenterrightdel
ឯកអគ្គរដ្ឋទូតរដ្ឋប៉ាឡេស្ទីនប្រចាំប្រទេសវៀតណាម លោក Saadi Salama

បន្ទាប់ពីខ្ញុំកាន់តួនាទីជាឯកអគ្គរដ្ឋទូតរងនៃប្រទេសប៉ាឡេស្ទីនប្រចាំវៀតណាម ខ្ញុំបានចូលរួមមហាសន្និបាតលើកទី៧។ នេះគឺជាដំណាក់កាលដែលប្រទេសវៀតណាមផ្លាស់ថ្មីតាមរយៈការអនុវត្ដគោលនយោបាយសំខាន់ៗជាច្រើនដែលទាក់ទងនឹងអនាគតរបស់ប្រទេសជាតិខណៈដែលវៀតណាម​ឃើញ​ថា​ពិភពលោកមានការផ្លាស់ប្ដូរយ៉ាងស្មុគស្មាញនោះ​ ជាពិសេសគឺទាក់ទងនឹងការអនុវត្ត​គោល​នយោ​បាយថ្មីដែលត្រូវបានដាក់ចេញពីមហាសន្និបាតលើកទី ៦។ តាមរយៈគោលនយោបាយទាំងឡាយ​បានបង្ហាញថាវៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍប្រទេសជាតិ ការងើបឡើងវិញក្រោយសង្គ្រាម និងការដោះស្រាយយ៉ាងល្អលើបញ្ហាមួយចំនួនក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាង។

អ្នកយកព័ត៌មាន៖ ក្នុងនាមជាឯកអគ្គរដ្ឋទូតប្រចាំប្រទ្រសវៀតណាមពីចុងឆ្នាំ ២០០៩ រហូតមកដល់បច្ចុប្បន្នន្រះ និងលោកធ្លាប់និយាយថា វៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនសម្រាប់រូប​លោក  តើលោកឯកអគ្គរដ្ឋទូតអាចចែករំលែកឲ្យ​បាន​ជាក់​សែង​បន្ថែមទៀតបានទេ?

លោកឯកអគ្គរដ្ឋទូត Saadi Salama៖ ដើម្បីលើកឡើងនូវបញ្ហានេះ  ខ្ញុំអាចសរសេរសៀវភៅមួយក្បាលអំពីការផ្លាស់ថ្មីនៅវៀតណាម។ ខ្ញុំបានមកដល់ប្រទេសវៀតណាមជាលើកដំបូងក្នុងនាមជានិស្សិតអន្តរជាតិម្នាក់។ នៅពេលនោះស្ថានភាពប្រទេសវៀតណាមស្ថិតក្នុងគ្រាលំបាកយ៉ាងខ្លាំង (ក្នុងរយៈពេលទសវត្សរ៍ ១៩៨០) ជាប្រទេសមួយមានភាពសុខសាន្ដ ប៉ុន្តែជីវភាពរស់នៅរបស់ប្រជាជននៅតែជួបការលំបាកដែរ។ នៅពេលនោះ វៀតណាមត្រូវនាំចូលអង្ករពីបរទេស ប៉ុន្តែឥឡូវនេះ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអង្ករឈានមុខគេនៅលើពិភពលោក ហើយជាប្រទេសនាំចេញកសិផលធំបំផុត។ ខ្ញុំចងចាំថា ទីក្រុងហាណូយក្នុងប៉ុន្មានទសវត្សឆ្នាំ ១៩៨០ ផ្ទះខ្ពស់ជាងគេមិនលើសពី ៥ ជាន់ទេ តែឥឡូវទីក្រុងហាណូយ និងទីក្រុងហូជីមិញមានអាគារខ្ពស់ៗជាច្រើន។ ទាំងនេះបានបង្ហាញពីភាពជោគជ័យ និងការខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាម។ ក្នុងរយៈពេលតែ ៣៥ ឆ្នាំនៃការផ្លាស់ថ្មី វៀតណាមសម្រេចបានសមិទ្ធផលទាំងនោះ។ បើប្រៀបធៀបនឹងបណ្តាប្រទេសដែលខ្ញុំធ្លាប់បំពេញការងារនៅទ្វីបអាហ្វ្រិក វាច្បាស់ណាស់ថា ជោគជ័យនេះនឹងបន្តទៅមុខទៀត។

ខ្ញុំនៅចងចាំថា បន្ទាប់ពីមកប្រទេសវៀតណាមដើម្បីបំពេញបេសកកម្មការទូតជាឯកអគ្គរដ្ឋទូតនៅប្រទេសវៀតណាម  ខ្ញុំមានឱកាសចូលរួមមហាសន្និបាតលើកទី ១១។ នេះក៏ជាដំណាក់កាលដែលពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ ២០០៨ មកម្លេះ។ ប៉ុន្តែនាគ្រានោះ ក្រោមការដឹកនាំរបស់បក្ស វៀតណាមបានដោះស្រាយរាល់បញ្ហាយ៉ាងល្អដើម្បីឆ្លងកាត់ការលំបាក ខណៈដែលក្នុងតំបន់ និងពិភពលោកកំពុងប្រឈមុខ។

បច្ចុប្បន្ននេះ វៀតណាមត្រូវបានពិភពលោកកោតសរសើរចំពោះការគ្រប់គ្រងរោគរាតត្បាត Covid-19 បានជោគជ័យ ដែលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះ សូម្បីតែកំណើនសេដ្ឋកិច្ចក្នុងអត្រាអវិជ្ជមានដែរ។ ខណៈដែលប្រទេសជាច្រើនកំពុងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 ជាមួយនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ប៉ុន្ដែវៀតណាមបានគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយជោគជ័យ និងផលិតផលក្នុងស្រុកសរុបកើនឡើង ២,៩១% ហើយជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅលើពិភពលោកនាឆ្នាំ ២០២០។ នេះគឺជាឆ្លុះ​បញ្ជាំង​នៃការដឹកនាំដោយ​គោល​មាគ៌ា និងគោលនយោបាយត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម។

ក្រោមការដឹកនាំរបស់បក្ស វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើន រួមចំណែកលើកកំពស់តួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ។ អាចមើលឃើញថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ វៀតណាមបានទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកដោយសមិទ្ធិផលសម្រេចបានមិនត្រឹមតែក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ។ ប្រទេសវៀតណាមត្រូវបានពិភពលោកស្គាល់ជា “ទីតាំង” រៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ នៅឆ្នាំ ២០១៩ ដើម្បីជំរុញសន្តិភាពលើឧបទ្វិបកូរ៉េ។ នេះគឺជាការរួមចំណែកដល់សន្តិភាពពិភពលោករបស់វៀតណាម - ជាប្រទេសយល់ច្បាស់ពីផលវិបាកនៃសង្គ្រាមនិងតម្លៃនៃសន្តិភាព។

អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងថា តើហេតុផលអ្វីដែលជួយឲ្យវៀតណាមសំរេចបានសមិទ្ធិផលទាំងនេះ?

លោកឯកអគ្គរដ្ឋទូត Saadi Salama៖ វៀតណាមសម្រេចបានសមិទ្ធផលទាំងនេះដោយបានមកពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមដែលផ្សារភ្ជាប់ជាមួយស្ថានភាពជាក់ស្តែង និងលក្ខណៈរបស់ប្រទេសវៀតណាម។ សាមគីភាពជាតិ ការគាំទ្ររបស់ប្រជាជនចំពោះគោលនយោបាយ និងគោលការណ៍របស់បក្ស និងរដ្ឋជាកត្តាសំខាន់។ ប្រជាជនវៀតណាមឧស្សាហ៍ព្យាយាម និងមានបំណងចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ គោលនយោបាយត្រឹមត្រូវរបស់បក្សបានជួយ​វៀត​ណាមជំនះ​វិបត្តិសេដ្ឋកិច្ច និងទទួលបានការកោតសរសើរពីប្រទេសនានាលើពិភពលោក។

ការអនុវត្តខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេស ឯករាជ្យ ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ និងពហុភាគីក្នុងទំនាក់ទំនងការបរទេស ការធ្វើសមាហរណកម្មអន្តរជាតិ ជាមិត្ដ ជាដៃគូទុកចិត្ត និងជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដែលជួយវៀតណាមរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត!

បកប្រែដោយ Pham Diep