leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong រួមជាមួយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រតិភូចូលរួមពិធី

ថ្លែងនៅក្នុងពិធីនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានចាត់ទុកថា ដោយពង្រីកប្រពៃណីរបស់រដ្ឋសភាទាំង ១៣ នីតិកាលមុននេះ ក្នុងស្មារតីសាមគ្គីភាព ភាពច្នៃប្រឌិត និងធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់ប្រជាជននោះ រដ្ឋសភានីតិកាលទី១៤ សម្រេចបានលទ្ធផលគ្រប់ជ្រុងជ្រោយរួមចំណែកក្នុងសមិទ្ធិផលដ៏ធំធេង ដោយមានអត្ថន័យប្រវត្តិសាស្ត្ររបស់ប្រទេសជាតិក្នុងអំឡុងពេល ៣៥ ឆ្នាំផ្លាស់ថ្មី។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ថ្លែងនៅក្នុងពិធី (រូបថត៖ vov.vn)

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា សមិទ្ធិផលដ៏ធំធេងទាំងនោះ រួមជាមួយប្រពៃណីដ៏ថ្លៃថ្លារបស់រដ្ឋសភាវៀតណាមក្នុងអំឡុងពេល ៧៥ ឆ្នាំកន្លងមក នឹងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រដ្ឋសភានីតិកាលទី១៥ ក៏ដូចជានីតិកាលក្រោយៗ។

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានលើកឡើងថា ភារកិច្ចនាពេលខាងមុខ និងយូរអង្វែងរបស់ប្រទេសជាតិនិយាយរួម និងរបស់រដ្ឋសភានិយាយដោយឡែកគឺធ្ងន់ធ្ងរណាស់ ដោយទាមទារឲ្យរដ្ឋសភាចាំបាច់ត្រូវបន្តផ្លាស់ថ្មី កែលម្អសកម្មភាព លើកកំពស់ថែមទៀតនូវគុណភាព ប្រសិទ្ធភាព ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុផ្លាស់ថ្មី និងធ្វើសមាហរណកម្មរបស់វៀតណាម៕

បកប្រែដោយ Thanh Cong