leftcenterrightdel
លោក Ha Kim Ngoc ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក (រូបថត៖ vnanet.vn)

 

ទាក់ទងនឹងការគាំពារពលរដ្ឋ  លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានមានប្រសាសន៍ថា ក្នុងចំណោមពលរដ្ឋវៀតណាមនៅអាមេរិកមានសិស្សានុសិស្ស និងនិស្សិតជិត ៣០,០០០ នាក់នាបច្ចុប្បន្ននេះ។ នេះក៏ជាក្រុមដែលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតនៅក្នុងប្រទេសសាមី។ ចាប់ពីដំណាក់កាលទី១ នៃការរីករាលដាលនៃ COVID-19 ស្ថានទូតបានលើកឡើងថា ការគាំទ្រដល់និស្សិតវៀតណាមគឺជាអាទិភាពសំខាន់បំផុតក្នុងការគាំពារពលរដ្ឋ។ ហេតុដូច្នេះ ស្ថានទូតបានធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗអំពីស្ថានភាពជំងឺនៅតាមមូលដ្ឋានជាប្រចាំ ហើយផ្តល់អនុសាសន៍ឲ្យនិស្សិតទាំងអស់ឲ្យអនុវត្តវិធានការបង្ការ និងទប់ទល់នឹងរោគរាតត្បាត កាត់បន្ថយការធ្វើដំណើរក្នុងប្រទេសសាមី ក៏ដូចជាបទប្បញ្ញត្តិស្តីពីការចេញចូល ការដាក់ឲ្យនៅដាច់ដោយឡែកនៅក្នុងប្រទេស និងសម្របសម្រួលឱ្យបានទាន់ពេលវេលាដើម្បីជួយគាំទ្រករណីដែល “ជាប់គាំង” នៅអាកាស​យានដ្ឋាន​ជាដើម។ល។

ដោយយល់ពីការព្រួយបារម្ភរបស់ឪពុកម្តាយ និងនិស្សិតវៀតណាមនៅអាមេរិកនាពេលបច្ចុប្បន្ននេះ ស្ថានទូតនៅតែបន្តអនុវត្តយ៉ាងតឹងរឹងនូវសេចក្តីណែនាំពាក់ព័ន្ធរបស់រដ្ឋាភិបាល ហើយដាក់ពង្រាយយ៉ាងឆាប់រហ័សដល់ពលរដ្ឋវៀតណាម រួមទាំងនិស្សិតវៀតណាមឲ្យចុះឈ្មោះចូលរួមក្នុងជើងហោះហើរពាណិជ្ជកម្មដែលរៀបចំឡើងដោយប្រទេសវៀតណាម ដើម្បី​វិលត្រឡប់​មកប្រទេសវៀតណាមវិញនៅពេលសមស្រប។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ស្ថានទូតនឹងបន្តខិតខំប្រឹងប្រែងរួមដំណើរ និងគាំទ្រដល់និស្សិតវៀតណាមនិយាយដោយឡែក និងពលរដ្ឋវៀតណាមនិយាយរួមក្នុងការសិក្សាស្រាវជ្រាវ និងធ្វើការនៅអាមេរិកប្រកបដោយស្ថិរភាព។

ទាក់ទងនឹងការនាំចេញសម្ភារៈពេទ្យ និងម៉ាស់ពីវៀតណាមទៅកាន់អាមេរិក លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក វៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយអាមេរិកលើវិស័យវេជ្ជសាស្រ្ត។ ស្ថាប័នសុខាភិបាលនៃប្រទេសទាំងពីរបានតែងតែផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងទប់ទល់នឹងរោគរាតត្បាត COVID-19  រួមទាំងការស្រាវជ្រាវ និងការអភិវឌ្ឍវ៉ាក់សាំង និងថ្នាំព្យាលបាល។ អាមេរិកក៏បានបញ្ចូលវៀតណាមក្នុងបញ្ជីប្រទេសដែលទទួលជំនួយដើម្បីទប់ទល់នឹងការរីករាលដាលនៃ COVID-19  នៅក្នុងតំបន់។ ក្នុងបរិបទនេះ កិច្ចសហប្រតិបត្តិការក្នុងការផលិត និងនាំចេញសម្ភារៈពេទ្យ និងផលិតផលការពារពីវៀតណាមទៅកាន់អាមេរិកនឹងបន្តរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងវិស័យវេជ្ជសាស្រ្ត។

ទាក់ទងនឹងវិធានការដែលស្ថានទូតវៀតណាមប្រចាំនៅអាមេរិក អនុវត្តក្នុងការបង្ការ និងទប់ទល់នឹងការរីករាលដាលនៃ COVID-19 នោះ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានអះអាងថា ក្នុងរយៈពេលកន្លងមក ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងថ្នាក់ដឹកនាំក្រសួងការបរទេសវៀតណាមតែងតែយកចិត្តទុកដាក់ និងដឹកនាំអង្គភាពទាំងអស់ក្នុងប្រទេស និងស្ថាប័នតំណាងរបស់វៀតណាមនៅឯបរទេសឲ្យកសាង និងអនុវត្តផែនការបង្ការ និងទប់ទល់នឹងរោគរាតត្បាត ដោយធានាសុខភាពសម្រាប់កម្មាភិបាល និងបុគ្គលិក ដើម្បីបំពេញល្អនូវភារកិច្ចនយោបាយ រួមទាំងការគាំពារពលរដ្ឋ។

នាពេលខាងមុខនេះ ទោះបីនៅមានការលំបាកជាច្រើនដោយសារការវិវឌ្ឍនៃការរីករាលដាលនៅតែដ៏ស្មុគស្មាញក៏ដោយ ប៉ុន្តែដោយមានការយកចិត្តទុកដាក់ និងការលើកទឹកចិត្តពីក្រសួងការបរទេសវៀតណាមនិយាយដោយឡែក និងរដ្ឋាភិបាល ក្រសួង ស្ថាប័ន ផ្នែកនានានៅក្នុងប្រទេសវៀតណាមនិយាយរួម ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក និងស្ថាប័នតំណាងវៀតណាមដទៃទៀតនៅឯបរទេស នឹងបន្តប្រកាន់ខ្ជាប់នូវមូលដ្ឋាននិងបំពេញល្អនូវរាល់ភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន៕

បកប្រែដោយ Huyen Trang