leftcenterrightdel
ទិដ្ឋភាពនៃពិធី

អញ្ជើញចូលរួមពិធីអបអរសាទរនេះមានវត្តមានពីសំណាក់ថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួងការពារប្រទេសនៃប្រទេសឡាវជាច្រើនកុះករ និងគណៈប្រតិភូ បក្ស រដ្ឋ ក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍លោក Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានអញ្ជើញចូលរួមក្នុងពិធីនេះ។

leftcenterrightdel
នាយឧត្តមសេនីយ៍លោក Chansamone Chanyalat រដ្ឋមន្រ្តីក្រសួងការពារប្រទេសឡាវថ្លែងមតិក្នុងពិធី

 

ប្រជាជនឡាវចារិកទុកជារៀងរហូតនូវមនោសញ្ចេតនារបស់ប្រជាជនវៀតណាម

ក្នុងរយៈពេលជាង ៧ ទសវត្សកន្លងមក ទំនាក់ទំនងប្រពៃណីល្អប្រពៃ ស្មោះត្រង់រវាងប្រជាជនវៀតណាម និងឡាវ ដែលត្រូវបានកសាងឡើងមូលដ្ឋានគ្រឹះដោយលោកប្រធានហូជីមិញ និងលោកប្រធាន Kaysone Phomvihane ហើយត្រូវបានពូនជ្រំ ថែរក្សាជាបន្តដោយថ្នាក់ដឹកនាំបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរនៃជំនាន់ក្រោយៗ បានក្លាយទៅជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន ហើយនេះក៏ជាក្រិត្យក្រមនៃការអភិវឌ្ឍរួមរបស់ប្រទេសទាំងពីរលើមាគ៌ានៃការអភិវឌ្ឍប្រកបដោយភាពរុងរឿង។ ក្នុងកំឡុងពេលតស៊ូប្រឆាំងនឹងការត្រួតត្រានិងការឈ្លានពានរបស់ពួកអាណានិគមបារាំង ពួកចក្រពត្តិអាមេរិក ប្រទេសទាំងពីរបានរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវរួម។ កងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលមកប្រទេសឡាវដើម្បីរួមគ្នានឹងកងទ័ពឡាវប្រយុទ្ធប្រឆាំងសត្វត្រូវរួម រួមចំណែកធ្វើឲ្យបុព្វហេតុនៃការតស៊ូប្រឆាំងនឹងពួកអាណានិគម និងចក្រពត្តិនិយមនៃប្រទេសទាំងពីរទទួលបានជ័យជំនះដ៏រុងរឿង។

ថ្លែងមតិក្នុងពិធីអបអរសាទរនេះ នាយឧត្តមសេនីយ៍លោក Chansamone Chanyalat បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនឡាវមានការយល់ដឹងយ៉ាងជ្រាបជានិច្ចថា តាំងពីភាគខាងជើងរហូតដល់ភាគខាងត្បូងលើទូទាំងប្រទេសឡាវពោលគឺនៅទីណាក៏មានដំណក់ឈាមដំណក់ញើសរបស់យុទ្ធជនបដិវត្តន៍នៃប្រទេសទាំងពីរដែលបានស្រក់ចុះលើទឹកដីជាទីស្រឡាញ់របស់យើងដែរ។ ញើស និងឈាមរបស់យុទ្ធជនបដិវត្តន៍នៃប្រទេសទាំងពីរបានលាយឡំគ្នា ហើយជាថ្នូរនឹងឯករាជ្យជាតិចំពោះប្រទេសឡាវ។ ទោះបីជាច្រើនទសវត្សបានកន្លងផុតទៅក្តី តែអនុស្សាវរីយ៍និងការដឹងគុណរបស់បក្ស រដ្ឋ និងប្រជាជនឡាវចំពោះសមិទ្ធិផល និងការរួមចំណែកដ៏ធំធេងរបស់កងទ័ព និងប្រជាជនវៀតណាមបងប្អូនសម្រាប់បុព្វហេតុបដិវត្តន៍របស់ប្រទេសឡាវមិនដែលសាបសូន្យទេ ហើយថែមទាំងត្រូវបានចារឹកទុកជារៀងរហូតនៅក្នុងដួងចិត្តរបស់ប្រជាជនឡាវទៀតផង។

តាមប្រសាសន៍របស់នាយឧត្តមសេនីយ៍លោក Chansamone Chanyalat រយៈពេលជាង ៤០ ឆ្នាំនៃការការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ ទោះបីស្ថានភាពក្នុងតំបន់ និងពិភពលោកមានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងពិបាកព្យាករណ៍ទុកជាមុនក្តី ហើយរួមទាំងការដែលកម្លាំងសត្រូវនានាមិនព្រមបោះបង់ចោលការប៉ុនប៉ងការឃុបឃិតដើម្បីបំផ្លាញសមិទ្ធិផលបដិវត្តន៍នៃប្រទេសទាំងពីរនោះក៏ពិតមែន ប៉ុន្តែទំនាក់ទំនងដ៏ពិសេស ស្មោះត្រង់ តម្លាភាព ជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរឡាវ និងវៀតណាមមិនត្រឹមតែមិនសាបសូន្យ រលាយទៅៗនោះទេ ថែមទាំងកាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត។ រំលឹកពីប្រវត្តិសាស្រ្តនៃទំនាក់ទំនងពិសេសឡាវ-វៀតណាមនោះ នាយឧត្តមសេនីយ៍លោក Chansamone Chanyalat បានបញ្ជាក់សាជាថ្មីថា ទំនាក់ទំនងនេះបានឆ្លងកាត់បញ្ហាប្រឈមយ៉ាងសន្ធឹកសន្ធាប់ដោយឈាមស្រស់សាច់ស្រស់របស់យុទ្ធជន និងប្រជាជនជាច្រើនជំនាន់នៃប្រជាជនទាំងពីរ។ សព្វថ្ងៃនេះទំនាក់ទំនងនោះបានក្លាយទៅជាទ្រព្យសម្បត្តិរួមមួយដែលជាកត្តាកំណត់មួយសម្រាប់ជ័យជំនះនៃបុព្វហេតុបដិវត្តន៍របស់ប្រទេសទាំងពីរ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ តាងនាមឲ្យបក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមបងប្អូនដែលតែងតែជួយគាំទ្រយ៉ាងក្រៃលែងប្រកបដោយប្រសិទ្ធភាពចំពោះបុព្វហេតុបដិវត្តន៍របស់ប្រជាជនឡាវនាពេលកន្លងមក។ ជាពិសេសខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមមិត្តជាអតីតកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមទាំងអស់ដែលបានចូលមកបំពេញបេសកកម្មអន្តរជាតិនៅប្រទេសឡាវដោយបានចូលរួមវិភាគទានយ៉ាងធំធេងចំពោះបុព្វហេតុនេះផងដែរ។

leftcenterrightdel
នាយឧត្តមសេនីយ៍លោក Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសអញ្ជើញចូលរួមក្នុងពិធី

 

បន្តពូនជ្រំថែរក្សាទំនាក់ទំនងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ

ថ្លែងសុន្ទរកថានៅឯពិធីអបអរសាទរនេះ នាយឧត្តមសេនីយ៍លោក Ngo Xuan Lich បានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យដ៏ជ្រាលជ្រៅដោយជាថ្មីម្តងទៀតបានបញ្ជាក់ពីចំណងសាមគ្គីភាពពិសេស ភាពស្មោះត្រង់រវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ បន្តត្រូវបានពូនជ្រំពង្រឹងនិងពង្រីកនៅក្នុងដំណាក់កាលថ្មីនៃបដិវត្តន៍ប្រទេសទាំងពីរ។

លើកកម្ពស់ប្រពៃណីនៃចំណងសាមគ្គីភាព និងសម្ព័ន្ធភាពប្រយុទ្ធពិសេសដែលបានកសាង និងពង្រីកតាំងពីសម័យសង្គ្រាមដ៏វែង ដ៏លំបាករបស់ប្រជាជាតិទាំងពីរមក កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវជានិច្ចកាលសម្រេចបានសមិទ្ធិផលសំខាន់ៗ និងទូលំទូលាយលើគ្រប់វិស័យដូចជា៖ សេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារជាតិ សន្តិសុខ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន... ជាពិសេសកិច្ចសហប្រតិបត្តិការការពារជាតិបាននាំមកនូវលទ្ធផលល្អជាច្រើនប្រកបដោយប្រសិទ្ធភាពក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលខាងមុខនេះ ស្ថានភាពពិភពលោក និងតំបន់នឹងបន្តមានការវិវត្តយ៉ាងស្មុគស្មាញដែលបង្កប់នូវបញ្ហានាំមកនូវអស្ថិរភាព និងប៉ះពាល់ផ្ទាល់ទៅលើបុព្វហេតុនៃការសាងសង់ និងការការពារមាតុភូមិនៃប្រទេសទាំងពីរ។ អាស្រ័យហេតុនេះត្រូវតែដាក់ចេញនូវភារកិច្ចបដិវត្តន៍ថ្មីៗ និងកាន់តែខ្ពស់ៗសម្រាប់ប្រទេសនីមួយៗក៏ដូចជាបុព្វហេតុការពារយ៉ាងរឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យភាព ឯកភាពបូរណភាពទឹកដី និងការពារបក្ស រដ្ឋ  ប្រជាជន និងរបបសង្គមនិយមដើម្បីការពារផលប្រយោជន៍នៃប្រទេសជាតិ ហើយទន្ទឹមនឹងនោះកំណត់នូវតម្រូវការថ្មីក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាម - ឡាវ។

ដើម្បីរក្សាបរិយាកាសសន្តិភាព និងស្ថេរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសនីមួយៗលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានលើកឡើងថា ប្រទេសទាំងពីរចាំបាច់ត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិដែលក្នុងនោះយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើពិធីសារ និងផែនការសហប្រតិបត្តិការស្តីពីការ ការពារសន្តិសុខជាតិប្រកបដោយប្រសិទ្ធភាព បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការកសាង និងការពារសន្តិភាពព្រំដែនវៀតណាម - ឡាវ ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងវិបុលភាពបង្ការ និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនការរត់ពន្ធទំនិញខុសច្បាប់ជាដើម។

លើសពីនេះទៀតកងទ័ពនៃប្រទេសទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និង ផ្តល់ជំនួយទៅវិញទៅមកក្នុងការកសាងកងទ័ពប្រជាជនបដិវត្តន៍ប្រកបដោយរបៀបរៀបរយ ចំណាន និងជាជំហានៗឈានឡើងទំនើបកម្ម៕

បកប្រែដោយ Minh Trung