ក្នុងឱកាសនេះ ប្រធានគណៈកម្មការកិច្ចការបរទេសរដ្ឋសភាវៀតណាម លោក Nguyen Van Giau បានឆ្លើយសំនួរអ្នកយកព័ត៌មានអំពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចនេះ។

leftcenterrightdel
លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan ថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពេញអង្គក្រុមប្រឹក្សារុស្ស៊ី

 

ធ្វើឲ្យក្លាយទៅជាការពិតនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី

ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាលោក Nguyen Van Giau បានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីតាមរយៈរាល់សកម្មភាពសំខាន់ៗរបស់ប្រធានរដ្ឋសភានោះ ថ្នាក់ដឹកនាំសហព័ន្ធរុស្ស៊ីកំពុងទន្ទឹងរង់ចាំនិង ចាត់ទុកថាដំណើរទស្សនកិច្ចនេះមានសារៈសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី។ គោលបំណងនៃដំណើរទស្សនកិច្ចនេះពិតជាមានសារសំខានដើម្បីលើកកម្ពស់និងបន្តធ្វើឲ្យជាក់ស្តែងនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។ នៅក្នុងកិច្ចពិភាក្សាទាំងនេះរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាននាំមកនូវលទ្ធផលជាច្រើន។ ថ្នាក់ដឹកនាំសហព័ន្ធរុស្ស៊ីបានសង្កត់ធ្ងន់លើគោលការណ៍ និងការអនុវត្តធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។

យោងតាមលោក Nguyen Van Giau បានឲ្យដឹងថា ថ្នាក់ដឹកនាំរបស់ប្រទេសមិត្តបានបញ្ជាក់ម្តងហើយម្តងទៀតថាប្រទេសទាំងពីរមានចំណងមិត្តភាពជាប្រពៃណីយូរអង្វែងជាពិសេសសហព័ន្ធរុស្ស៊ីស្ថិតនៅក្នុងអតីតសហភាពសូវៀតដែលជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបង្អស់ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសវៀតណាមនៅខែមករា ឆ្នាំ១៩៥០។ ភាគីរុស្ស៊ីបានវាយតម្លៃថា ក្នុងរយៈពេលជិត ៧០ ឆ្នាំមកហើយ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកជាប្រចាំដើម្បីភាពរុងរឿងរបស់ប្រទេសនីមួយៗ។ ប្រទេសមិត្តវាយតម្លៃទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបន្តមានការអភិវឌ្ឍយ៉ាងល្អដោយតាមរយៈរាល់ដំណើរទស្សនកិច្ចជាន់ខ្ពស់នាពេលថ្មីៗនេះ។ បញ្ហាសំខាន់មួយទៀតក្នុងកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំរុស្ស៊ីបាននិយាយថា យើងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅលើគ្រប់វិស័យរួមមានសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារជាតិ - សន្តិសុខ។ ប្រទេសមិត្តអះអាងថា ដោយមានភាពជឿជាក់ខាងនយោបាយបើកផ្លូវសម្រាប់បណ្តាទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការដទៃទៀតដែលជាក់ស្តែងបំផុតគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងប្រេងឧស្ម័នរបស់ប្រទេសទាំងពីរនៅតែជាសសរស្តម្ភដ៏សំខាន់មួយ។ អាចនិយាយបានថា ចាប់តាំងពីសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមក្នុងឆ្នាំ២០១៦ នោះ សកម្មភាពពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ២០១៥ ចំណូលទ្វេភាគីប្រមាណ ២,៥ ពាន់លានដុល្លារ ប៉ុន្តែនៅចុងឆ្នាំ២០១៨ បានកើនឡើងដល់៤,៥ ពាន់លានដុល្លារអាមេរិកដែលកើនឡើងទ្វេដង។

ថ្នាក់ដឹកនាំសហព័ន្ធរុស្ស៊ីបានបញ្ជាក់ម្តងហើយម្តងទៀតថា ឆ្នាំ២០១៩ គឺជាឆ្នាំវៀតណាមនៅសហព័ន្ធរុស្ស៊ី និងឆ្នាំសហព័ន្ធរុស្ស៊ីនៅវៀតណាម។ នៅឆ្នាំ ២០២០ នៅប្រទេសទាំង ២ នឹងមានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនរបស់ប្រទេសគឺប្រទេសរុស្ស៊ីរំលឹកខួបលើកទី៧៥ នៃទិវាជ័យជម្នះលើពួកណាស៊ី, ប្រទេសវៀតណាមរំលឹកខួបលើកទី៤៥ នៃការរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសឡើងវិញ និងខួបលើកទី ៧៥ នៃការបង្កើតប្រទេស។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកនេះលោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan មានកិត្តិយសត្រូវបានអញ្ជើញថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពេញអង្គក្រុមប្រឹក្សាដោយលោកស្រីប្រធាន Valentina Ivanovna Matviyenko ។ អាចនិយាយបានថា នេះកម្រមានណាស់នៅក្នុងក្រុមប្រឹក្សាសហព័ន្ធ។ ប្រធានរដ្ឋសភាបានថ្លែងសុន្ទរកថាដែលបានលើកឡើងនូវបញ្ហាជាច្រើនដែលត្រូវបានមិត្តកោតសរសើរយ៉ាងខ្លាំងដែរ។ នៅក្នុងសុន្ទរកថាស្តីពីទំនាក់ទំនង វៀតណាម - រុស្ស៊ីដែលត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍របស់ក្រុមប្រឹក្សានៃសហព័ន្ធរុស្ស៊ី (vmeste-rf.tv) លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងជាថ្មីនូវការគាំទ្រយ៉ាងខ្លាំងពីប្រជាជនសូវៀតនិងប្រជាជនរុស្ស៊ីដល់ប្រជាជនវៀតណាមក្នុងបុព្វហេតុរំដោះជាតិបង្រួបបង្រួមជាតិក៏ដូចជាក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះលោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan និងប្រធានសភាឌូម៉ារបស់រុស្ស៊ី Vyacheslav Volodin បានចូលរួមជាអធិបតីក្នុងសម័យប្រជុំលើកទី ១ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និងសភាឌូម៉ារុស្ស៊ី។ លោក Volodin បានមានប្រសាសន៍ថាជាមួយគ្នានឹងកិច្ចសហប្រតិបត្តិការទ្វេភាគីភាគីទាំងពីរក៏បានជួបនិងទាក់ទងគ្នានៅខាងក្រៅវេទិកាអន្តរជាតិនិងក្នុងតំបន់ផងដែរ។ ដូច្នេះកិច្ចសហប្រតិបត្តិការសភាត្រូវការពង្រឹងបន្ថែម។ សម្រាប់សហព័ន្ធរុស្ស៊ី វៀតណាមគឺជាប្រទេសមិត្តភក្តិប្រពៃណី។ សហព័ន្ធរុស្ស៊ីជានិច្ចកាលមានបំណងចង់អភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាមដើម្បីទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់លើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ នេះគឺជាកិច្ចសហប្រតិបត្តិការថ្មីដែលត្រូវបានអនុវត្តដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រធានរដ្ឋសភាវៀតណាមនិងប្រធានសភាឌូម៉ារុស្ស៊ីនៅចុងឆ្នាំ២០១៨។

leftcenterrightdel
លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan ជួបជាមួយថ្នាក់ដឹកនាំគណៈបក្សកុម្មុយនិស្តបេឡារុស្ស

 

បង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍមិត្តភាពប្រពៃណីវៀតណាម - បេឡារុស្ស

ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាលោក Nguyen Van Giau បានមានប្រសាសន៍ថា ប្រធានរដ្ឋសភាវៀតណាមបានបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបេឡារុស្សនៅពេលនេះគឺជាដំណើរទស្សនកិច្ចពិសេសមួយនៅពេលដែលប្រទេសបេឡារុស្សទើបតែបានបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា និងសមាជិកសភា។ នៅក្នុងកម្មវិធីការងារ ភាគីបេឡារុស្សបានរៀបចំឲ្យប្រធានរដ្ឋសភាវៀតណាម ជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់រូបនៃប្រទេសបេឡារុស្សដូចជា៖ ប្រធានាធិបតី នាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា រដ្ឋសភា។ នៅក្នុងកិច្ចប្រជុំ និងកិច្ចពិភាក្សាជាន់ខ្ពស់ទាំងនោះ ថ្នាក់ដឹកនាំបេឡារុស្ស បានវាយតម្លៃថាដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមនៅពេលនេះបានបង្កើតកម្លាំងចលករដ៏ល្អសម្រាប់ទំនាក់ទំនងទ្វេភាគី ព្រមទាំងបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង។

យោងតាមប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាបានបញ្ជាក់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់លើចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង និងរហូតមកដល់ពេលនេះ ភាគីទាំងពីរបានសហការគ្នាលើវិស័យជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន។ ទន្ទឹមនឹងនោះបានសង្កត់ធ្ងន់ថា ពាណិជ្ជកម្មទ្វេភាគីបច្ចុប្បន្នរវាងប្រទេសទាំងពីរមិនទាន់សមស្របនឹងសក្តានុពលនិងបំណងប្រាថ្នារបស់ភាគីទាំងពីរទេ ដូច្នេះភាគីទាំងពីរត្រូវរកវិធីថ្មីនៃកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម។ យោងតាមស្ថិតិរបស់អ្នកក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីមានប្រមាណ ១៥៣ លានដុល្លារអាមេរិក (តាមការស្ថិតិវៀតណាមមានជាង ៩២ លានដុល្លារអាមេរិក)។ ដោយសារសក្តានុពលនៃកិច្ចសហប្រតិបត្តិការនៅតែមានច្រើន។ ភាគីបេឡារុស្សចង់ឲ្យភាគីទាំងពីរស្វែងរក មធ្យោបាយ និងយន្តការថ្មីៗនៃកិច្ចសហប្រតិបត្តិការដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែច្បាស់។ ប្រធានរដ្ឋសភានៃប្រទេសវៀតណាមបានលើកឡើងពីបញ្ហាដែលភាគីទាំងពីរអាចបណ្តាក់ទុនរួមគ្នាដើម្បីផលិតទំនិញដែលមានតម្រូវការនៅក្នុងប្រទេសវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនេះភាគីទាំងពីរបានពិភាក្សានិងឯកភាពលើវិធានការជាក់លាក់ដើម្បីអភិវឌ្ឍថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ប្រទេសមិត្តបានសង្កត់ធ្ងន់ថានៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច ប្រទេសទាំងពីរមានសមត្ថភាពបំពេញបន្ថែមនិងគាំទ្រគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍទៅវិញទៅមក។ ប្រទេសទាំងពីរគួរតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់កម្រិត ៥០០ លានដុល្លារអាមេរិក។

តាមគំនិតផ្តួចផ្តើមរបស់លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ភាគីទាំងពីរគប្បីបង្កលក្ខណៈអំណោយផលសំរាប់សហគ្រាសផ្លាស់ប្តូរជួបជុំ និងស្វែងរកឱកាសសហប្រតិបត្តិការទៅវិញទៅមក។ ប្រធានរដ្ឋសភាបានអះអាងថា​ វៀត​ណាមស្វាគមន៍ចំពោះបេឡារុស្សមកវិនិយោគនៅវៀតណាមហើយមានឆន្ទៈផ្តល់លក្ខខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ប្រកបដោយស្ថេរភាពរវាងសហគ្រាសនៃប្រទេសទាំងពីរ។ រួមសេចក្តីមកគឺដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីប្រធានរដ្ឋសភាវៀតណាមនៅសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបេឡារុស្សគឺជាសកម្មភាពនៃកិច្ចការបរទេសចុងក្រោយបង្អស់ឆ្នាំ ២០១៩។ ដំណើរទស្សនកិច្ចនេះត្រូវបានវាយតម្លៃថា ទទួលបានជោគជ័យដ៏ធំធេង។ នៅក្នុងគ្រប់កិច្ចប្រជុំនិងកិច្ចពិភាក្សាជាន់ខ្ពស់ ថ្នាក់ដឹកនាំទាំងសង្ខាងបានផ្លាស់ប្តូរ និងពិភាក្សាលើវិស័យជាច្រើន និងទូលំទូលាយពីវិស័យនយោបាយ សេដ្ឋកិច្ច និងវិស័យដទៃទៀតដែលទទួលបានការឯកភាពខ្ពស់។ រាល់បញ្ហាធំៗដែលយើងបានលើកឡើងដូចជាទស្សនៈលើបញ្ហាសមុទ្រខាងកើតគឺសុទ្ធតែទទួលបានការគាំទ្រពីភាគីមិត្តផងដែរ៕

បកប្រែដោយ Minh Trung