leftcenterrightdel
សៀវភៅសការពារប្រទេសវៀតណាមឆ្នាំ ២០១៩

* ការបង្ហាញពីសៀវភៅសការពារប្រទេសឆ្នាំ ២០១៩ នៅសហរដ្ឋអាមេរិក

ថ្លែងសុន្ទរកថានៅឯពិធីនោះ ឯកអគ្គរដ្ឋទូត Ha Kim Ngoc បានអះអាងថា ប្រទេសវៀតណាមគឺជាប្រទេសមួយស្រឡាញ់សន្តិភាព ដូច្នេះអាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់បំផុតរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមគឺការថែរក្សាបរិស្ថានសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ គោលនយោបាយការពារប្រទេសរបស់វៀតណាមគឺសន្តិភាព និងការពារខ្លួនឯងជានិច្ចកាល ដោះស្រាយរាល់ជំលោះតាមរយៈមធ្យោបាយសន្តិភាពដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ប្រជាជនវៀតណាមចង់រស់នៅដោយសុខសន្តិភាព និងមិត្តភាពជាមួយប្រទេសដទៃទៀត ប្រឆាំងនឹងសកម្មភាពដែលគំរាមកំហែងឬប្រើកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ប៉ុន្តែវៀតណាមត្រៀមខ្លួនជានិច្ចដើម្បីការពារមាតុភូមិ។ កាលពីអតីតកាលប្រទេសវៀតណាមមានសង្គ្រាមជាច្រើនដើម្បីការពារនូវឯករាជជាតិ និងសេរីភាព ហើយឥឡូវនេះកំពុងតស៊ូដើម្បីការពារ អធិបតេយ្យភាព និងបូរណភាពទឹកដី។ វៀតណាមគោរពយ៉ាងពេញលេញនូវឯករាជភាព ឯកភាព អធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍របស់ប្រទេសដទៃទៀតក្រោមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយសង្ឃឹមថាប្រទេសផ្សេងទៀតនឹងធ្វើដូចគ្នាចំពោះវៀតណាមដែរ។

នៅក្នុងពិធីនេះលោកវរសេនីយ៍ឯក Tran Hau Hung អនុព័ន្ធការពារប្រទេសវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក បានលើកឡើងពីរាល់សមិទ្ធិផលសំខាន់ៗដែលកងទ័ពប្រជាជនវៀតណាមសម្រេចបានក្នុងការកសាងកងទ័ពបដិវត្ត មានរបៀបរៀបរយ ចំណាន ឈានឡើងទំនើបជាជំហានៗ ត្រៀមខ្លួនប្រយុទ្ធការពារឯករាជជាតិ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិជាស្រេច។ យុទ្ធជនគ្រប់ជំនាន់នៃកងទ័ពប្រជាជនវៀតណាមបន្តលើកកម្ពស់ប្រពៃណីនិងចរិតល្អប្រសើររបស់កងទ័ពអ៊ំហូ ជានិច្ចកាលបំពេញមុខងាររបស់កងទ័ពប្រយុទ្ធ កងទ័ពធ្វើការ និងកងទ័ពផលិតកម្ម។

នៅក្នុងព្រឹត្តិការណ៍នេះ លោកវរសេនីយ៍ឯក Tran Hau Hung ក៏បានបង្ហាញពីសៀវភៅសការពារប្រទេសវៀតណាមឆ្នាំ ២០១៩ និងបាននិយាយថា ប្រទេសវៀតណាមប្រកាសចេញសៀវភៅសការពារជាតិពណ៌សឆ្នាំ ២០១៩ ដើម្បីបន្តអះអាង និងបញ្ជាក់បន្ថែមពីចរិតជាមូលដ្ឋាននៃវិស័យការពារប្រទេសរបស់វៀតណាមនោះគឺសន្តិភាពគឺជាការការពារខ្លួនឯង គូសបញ្ជាក់ពីបញ្ហាប្រឈមនៃវិស័យការពារប្រទេសរបស់វៀតណាម និងការកែសំរួលនូវគោលនយោបាយ ការពារប្រទេស យន្តការដឹកនាំ និងការគ្រប់គ្រងវិស័យការពារប្រទេស បង្ហាញពីរចនាសម្ព័ន្ធរបស់ក្រសួងការពារប្រទេស ការរៀបចំនិងទិសដៅសំរាប់ការកសាងកងទ័ពប្រជាជន និងកងជីវពល  ដំណើរការពង្រឹងសក្តានុពល ការពារប្រទេសដើម្បីការពារប្រទេស  និងការបង្ហាញពីតម្លាភាពក្នុងគោលនយោបាយ និងសមត្ថភាពការពារប្រទេសរបស់វៀតណាម។ សៀវភៅសការពារប្រទេសឆ្នាំ ២០១៩ របស់វៀតណាម រួមវិភាគទានបង្កើនការយល់ដឹង និងកសាងជំនឿទុកចិត្តគ្នារវាងវៀតណាមនិងបណ្តាប្រទេសនានាក្នុងសហគមន៍អន្តរជាតិ។ សៀវភៅសការពារប្រទេសនេះក៏ជាឯកសារសំខាន់មួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារជាតិសម្រាប់ពលរដ្ឋវៀតណាម រួមចំណែកធ្វើឱ្យគ្រប់ស្ថាប័ន និងអង្គការសង្គមយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិនិងទំនួលខុសត្រូវរបស់ខ្លួនក្នុងការចូលរួមការពង្រឹងវិស័យការពារប្រទេសដើម្បីបុព្វហេតុកសាង និងការពារមាតុភូមិដើម្បីសេចក្តីសុខរបស់ប្រជាជន ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍមនុស្សជាតិ។

ស្តីអំពីកិច្ចសហប្រតិបត្តិការការពារប្រទេសរវាងវៀតណាម និងអាមេរិក អនុរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក John Rood បានឲ្យដឹងថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីទទួលបានលទ្ធផលសំខាន់ៗដោយមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន។ ទំនាក់ទំនងនោះកាន់តែមានភាពជិតស្និទ្ធ កាន់តែខ្លាំងឡើងផ្អែកលើគោលការណ៍និងផលប្រយោជន៍រួមប្រកបដោយនិរន្តរភាព គ្របដណ្តប់ និងចែករំលែកលើទូទាំងតំបន់ រួមទាំងការគោរពអធិបតេយ្យភាព និងឯករាជភាពរបស់ប្រជាជាតិទាំងអស់  ដោះស្រាយជម្លោះដោយសន្តិវិធី  ការធ្វើពាណិជ្ជកម្ម និងការវិនិយោគដោយសេរីយុត្តិធម៌  គោរពតាមវិធាន និងបទដ្ឋានអន្តរជាតិដែលរួមទាំងសេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍។ លោក John Rood ក៏បានបញ្ជាក់ផងដែរថា ក្រសួងការពារជាតិអាមេរិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពប្រជាជនវៀតណាមដោយឈរលើគោលការណ៍ខាងលើដើម្បីប្រទេសវៀតណាមមួយឯករាជ រុងរឿង និងខ្លាំងក្លា ដែលអាចការពារអធិបតេយ្យភាព និងអាចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតដែលមានគំនិតដូចគ្នាដើម្បីធានាសន្តិសុខនិងវិបុលភាពនៅក្នុងតំបន់៕

បកប្រែដោយ Minh Trung