នៅក្នុងពិធីប្រកាសនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Van Than នាយករងវិទ្យាស្ថានយុទ្ធសាស្ត្រការពារប្រទេសបានបង្ហាញយ៉ាងសង្ខេបអំពីខ្លឹមសារជាមូលដ្ឋាននៃសៀវភៅសការពារប្រទេសវៀតណាមឆ្នាំ ២០១៩ ។ ដូច្នេះ បន្ទាប់ពីសៀវភៅសការពារប្រទេសវៀតណាមឆ្នាំ ២០០៩នោះ ការណ៍ដែលប្រកាសសៀវភៅសការពារប្រទេសវៀតណាមឆ្នាំ២០១៩ លើកនេះគឺក្នុងគោលបំណងបន្តបញ្ជាក់បន្ថែមពីលក្ខណៈមូលដ្ឋាននៃខឿនការពារប្រទេសរបស់វៀតណាម គឺសន្តិភាព និងការការពារខ្លួន។ គូសបញ្ជាក់ពីរាល់បញ្ហាប្រឈម នៃវិស័យការពារប្រទេសរបស់វៀតណាម និងរាល់ការកែសំរួលនូវគោលនយោបាយការពារប្រទេស យន្តការដឹកនាំ ការគ្រប់គ្រងពារប្រទេស  រចនាសម្ព័ន្ធរបស់ក្រសួងការពារប្រទេស ការរៀបចំនិងទិសដៅនៃការកសាងកងទ័ពប្រជាជន និងកងជីវពលស្វ័យការពារ ដំណើរការពង្រឹងសក្តានុពលការពារប្រទេសដើម្បីការពារប្រទេស។ ទន្ទឹមនឹងនេះវាបង្ហាញពីតម្លាភាពនៃ គោលនយោបាយ និងសមត្ថភាពការពារប្រទេសរបស់វៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសធ្វើជាអធិបតីពិធីប្រកាសសៀវភៅសការពារប្រទេសវៀតណាមឆ្នាំ ២០១៩

 

សៀវភៅសការពារប្រទេសវៀតណាមឆ្នាំ ២០១៩ របស់វៀតណាមរួមវិភាគទានបង្កើនការយល់ដឹង និងកសាងទំនុកចិត្តរវាងវៀតណាមនិងបណ្តាប្រទេសនានាក្នុងសហគមន៍អន្តរជាតិ។ គឺជាឯកសារសំខាន់ដើម្បី កែលំអចំណេះដឹងផ្នែកការពារជាតិសម្រាប់ពលរដ្ឋវៀតណាម រួមចំណែកធ្វើឱ្យគ្រប់ស្ថាប័ន អង្គភាព និងអង្គការសង្គមយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិ និងទំនួលខុសត្រូវរបស់ខ្លួនក្នុងការចូលរួមការបង្រួបបង្រួមការពារប្រទេសដើម្បីបុព្វហេតុកសាង និងការពារមាតុភូមិដើម្បីសេចក្តីសុខរបស់ប្រជាជន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍមនុស្សជាតិ។

សៀវភៅសការពារប្រទេសវៀតណាមឆ្នាំ ២០១៩ បង្ហាញពីទស្សនៈ ការវាយតំលៃ និងការព្យាករណ៍អំពីស្ថានភាពពិភពលោក តំបន់ និងក្នុងប្រទេសដែលមានការទាក់ទងនឹងវិស័យការពារប្រទេសរបស់វៀតណាម  ផ្តល់នូវមូលដ្ឋានគ្រឹះនៃគោលនយោបាយការពារប្រទេសរបស់វៀតណាម ការអភិវឌ្ឍលើការរៀបចំ និងការបំពាក់គ្រឿងសម្ភារៈឧបករណ៍សម្រាប់កងទ័ពប្រជាជនវៀតណាម និងកងជីវពលស្វ័យការពារ។ ព័ត៌មានដែលបានចុះផ្សាយក្នុងសៀវភៅសការពារប្រទេសឆ្នាំ ២០១៩ នោះបាន ឆ្លុះបញ្ចាំងពីគោលនយោបាយ ធ្វើឲ្យមានតម្លាភាពនៃគោលនយោបាយការពារប្រទេសរបស់បក្ស និងរដ្ឋវៀតណាម ដើម្បីបង្កើនការយល់ដឹង និងការកសាងទំនុកចិត្តរវាងកងទ័ពវៀតណាម និងប្រជាជនជាមួយនិងកងទ័ព និងប្រជាជននៃបណ្តា ប្រទេសនៅលើពិភពលោក បង្កលក្ខខ័ណ្ឌឲ្យលើកកម្ពស់ ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មអន្តរជាតិក្នុងវិស័យការពារប្រទេសរវាងវៀតណាម និងបណ្តាប្រទេស អង្គការក្នុងតំបន់ និងអន្តរជាតិ និងដោះស្រាយរាល់បញ្ហាសន្តិសុខដែលកំពុងលេចចេញមកដើម្បីសន្តិភាពនិងស្ថិរភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ប្រឈមមុខនឹងស្ថានភាពសន្តិសុខពិភពលោក និងតំបន់មានការវិវឌ្ឍយ៉ាងស្មុគស្មាញផលប៉ះពាល់យ៉ាងខ្លាំងដល់ការការពារប្រទេស និងសន្តិសុខរបស់វៀតណាម សៀវភៅសការពារប្រទេសឆ្នាំ ២០១៩ របស់វៀតណាមបង្ហាញពីការប្តេជ្ញាចិត្តរក្សាគោលនយោបាយការពារប្រទេសប្រកបដោយសុខដុមរមនា និងការការពារខ្លួនរបស់បក្ស និងរដ្ឋវៀតណាម និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការរកដំណោះស្រាយលើគ្រប់ជំលោះ ការខ្វែងគំនិតគ្នាជាមួយប្រទេសដទៃ ដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ សៀវភៅសការពារប្រទេសវៀតណាមឆ្នាំ ២០១៩ ក៏បានបញ្ជាក់ពីគោលនយោបាយពង្រឹង និងពង្រីកកម្លាំងការពារប្រទេសដែលក្នុងនោះកម្លាំងយោធាគឺជាស្នូលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់រារាំង និងវាយឈ្នះលើរាល់ទង្វើឈ្លានពាន និងការធ្វើសង្គ្រាម។

នាពេលខាងមុខនេះ កងទ័ពប្រជាជនវៀតណាមនឹងបន្តការវិនិយោគលើធនធានចាំបាច់នានា ដើម្បីធ្វើជាស្នូលសម្រាប់ខឿនការពារប្រទេសប្រជាជនទាំងមូល មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ប្រទេសជាតិ និងរបបសង្គមនិយមនៅវៀតណាម បន្តជំរុញការធ្វើសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសក្នុងវិស័យការពារប្រទេស ការ ស្វែងរកដំណោះស្រាយរយៈពេលវែងដើម្បីដោះស្រាយជម្លោះការខ្វែងគំនិតគ្នាដោយសន្តិវិធី រួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៅក្នុងតំបន់និងពិភពលោក។ ការបោះចេញផ្សាយសៀវភៅសការពារប្រទេសឆ្នាំ ២០១៩ បង្ហាញអំពីបំណងប្រាថ្នា និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអភិវឌ្ឍមិត្តភាព កិច្ចសហប្រតិបត្តិការ និងសមភាពជាមួយប្រទេសទាំងអស់នៅលើពិភពលោកដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក។ ដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា សៀវភៅសការពារប្រទេសវៀតណាមឆ្នាំ ២០១៩ បានអះអាងនូវទស្សនៈមូលដ្ឋាននៃ គោលនយោបាយការពារប្រទេសរបស់វៀតណាម គឺមានអត្តចរិតសន្តិភាព ការពារខ្លួនឯង មិនចូលរួមក្នុងសម្ព័ន្ធយោធា មិនចងសម្ព័ន្ធជាមួយប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសផ្សេងទៀត មិនខ្ចីមូលដ្ឋានយោធាឲ្យបរទេស មិនឲ្យបរទេសប្រើប្រាស់មូលដ្ឋានទ័ពឬប្រើទឹកដីវៀតណាមដើម្បីប្រឆាំងនឹងប្រទេសដទៃទៀត មិនប្រើកម្លាំងឬគំរាមប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិឡើយ ...

“សៀវភៅសការពារប្រទេសវៀតណាមឆ្នាំ ២០១៩ បានកំណត់យ៉ាងច្បាស់នូវទស្សនៈរបស់វៀតណាមក្នុងវិស័យការពារប្រទេស និងការពារមាតុភូមិ ពោលគឺវៀតណាមគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍នៃប្រទេសទាំងអស់ដោយអនុលោមតាមច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ យើងក៏ស្នើឱ្យប្រទេសនានាគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី រដ្ឋធម្មនុញ្ញ និងច្បាប់របស់វៀតណាម។ វៀតណាមប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការតស៊ូដើម្បីដោះស្រាយរាល់ការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងទម្លាប់អន្តរជាតិ។ ហើយនឹងចាត់វិធានការចាំបាច់ ទាំងអស់ដើម្បីការពារខ្លួនឯង ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានបញ្ជាក់ទៀតថា៖ សៀវភៅសការពារប្រទេសវៀតណាមបន្តអះអាងនូវការដឹកនាំយ៉ាងដាច់ខាត ដោយផ្ទាល់លើគ្រប់វិស័យនៃបក្សកុម្មុយនិស្តវៀតណាមចំពោះបុព្វហេតុការពារប្រទេស និងកងទ័ពប្រជាជន៕

បកប្រែដោយ Minh Trung