កាលពី ៧០ ឆ្នាំមុននៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៤៩ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តឥណ្ឌូចិន បានសម្រេចចិត្តថា៖ “បណ្តាកម្លាំងកងទ័ពវៀតណាមដែលប្រយុទ្ធ និងជួយប្រទេសឡាវត្រូវបានចាត់តាំងឲ្យទៅជាប្រព័ន្ធដាច់ដោយឡែកមួយដោយក្នុងនាមជាកងទ័ពស្ម័គ្រចិត្ត។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រុមួយដែលបង្ហាញពីការអភិវឌ្ឍ និងការរីកលូតលាស់ធំធាត់នៃកម្លាំងយោធានៅសមរភូមិឡាវ ដែលបញ្ជាក់ពីមាគ៌ា និងទស្សនៈត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិ។ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៤៩ ត្រូវបានគេយកធ្វើជាថ្ងៃប្រពៃណីរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមនៅប្រទេសឡាវ។

leftcenterrightdel
រូបជាឧទាហរណ៍

 

ទំនាក់ទំនងមិត្តភាពនិងទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវត្រូវបានបង្ហាញឱ្យឃើញតាមរយៈភាពជាក់ស្តែងនៃប្រវត្តិសាស្ត្រ ដែលត្រូវបាន សាងមូលដ្ឋានគ្រឹះ និងពូនជ្រំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ និងប្រជាជនទាំងពីរដោយបានឆ្លងកាត់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការលំបាក និងការលះបង់យ៉ាងសន្ធឹកសន្ធាប់ដើម្បីមានទំនាក់ទំនងគំរូដ៏កម្រមានដូចនេះ។

ចាប់តាំងពីប៉ុន្មានថ្ងៃដំបូងនៃសង្គ្រាមតស៊ូប្រឆាំងនឹងការឈ្លានពានរបស់សត្រូវនោះ  អគ្គមគ្គុទ្ទេសក៍លោកប្រធាន ហូជីមិញ បានកំណត់ជានិច្ចថា ការថែរក្សា ការរឹតបន្តឹងចំណងយុទ្ធសាមគ្គីភាពនៃប្រទេសទាំងពីរវៀតណាម និងឡាវ គឺជាភារកិច្ចរស់ស្លាប់របស់ប្រជាជាតិទាំងពីរ។ ចាប់តាំងពីពេលនោះមក ជោគវាសនារបស់ប្រទេសទាំងពីរ និងប្រជាជនទាំងពីរកាន់តែមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា។ ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរបានក្លាយទៅជាមិត្ដរួមប្រយុទ្ធដែលបានរួមសុខរួមទុក្ខជាមួយគ្នា។ នៅក្នុងសង្គ្រាមតស៊ូពីរលើកដែលប្រឆាំងនឹងពួកអាណានិគមនិយម និងចក្រពត្តិនិយមដើម្បីរំដោះប្រទេសជាតិនីមួយៗ ការសម្របសម្រួល ការគាំទ្រដោយស្មោះត្រង់ពោរពេញទៅដោយសច្ចធម៌ និងឆន្ទៈហ៊ានលះបង់គ្រប់យ៉ាងរបស់ប្រជាជនទាំងពីរវៀតណាម និងឡាវនោះប្រាកដជាកត្តាដ៏មានសារៈសំខាន់ដែលរួមចំណែកក្នុងជ័យជំនះនៃបដិវត្តន៍របស់ប្រទេសនីមួយៗ។

ក្នុងស្មារតីនៃអន្ដរជាតិអធននិយម និងធ្វើតាមការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ គឺថា៖ “ការជួយប្រជាជននៃប្រទេសមិត្តគឺជាការជួយខ្លួនឯងដែរ” ដោយទទួលបានការស្រឡាញ់ ការគាំទ្រពីប្រជាជននៃកុលសម្ព័ន្ធឡាវ  និងដោយសារតែចំណងសាមគ្គីភាពក្នុងការរួមគ្នាប្រយុទ្ធនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ឡាវ បានជាកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមមិនខ្លាច មិនរាថយចំពោះគ្រប់ការលំបាកការលះបង់ដ៏ធំធេងទាំងអស់ដើម្បីបំពេញភារកិច្ចដោយជោគជ័យជាមួយកងទ័ព និងប្រជាជននៃកុលសម្ព័ន្ធឡាវក្នុងសង្គ្រាមពីរលើកនៃការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិនិយមអាមេរិក (១៩៤៥-១៩៧៥) ឡើយ។

ក្រោយពីជ័យជំនះក្នុងឆ្នាំ ១៩៧៥ នោះ សន្តិភាពត្រូវបានស្តារឡើងវិញនៅប្រទេសវៀតណាម និងឡាវ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានចូលយុគសម័យសន្តិភាព ឯករាជ្យ និងកសាងសង្គមនិយម។ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ១៩៧៧ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការដោយបានបញ្ជាក់ពីសាមគ្គីភាពពិសេសដោយមិនងាករេ និងការគាំទ្រគ្នាទៅវិញទៅមកដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងពង្រឹងការសំរបសំរួលកិច្ចការការបរទេសក្នុងគោលបំណងលើកកម្ពស់កិត្យានុភាពរបស់ប្រទេសនីមួយៗ។

ឆ្លងកាត់ការលំបាកនិងការបាត់បង់ជាច្រើនដែលបណ្តាលមកពីសង្គ្រាមដោយការដាក់ទណ្ឌកម្ម និងការប្រឆាំងបំផ្លិចបំផ្លាញពីបណ្តាកម្លាំងអមិត្តនោះក្តី ប៉ុន្តែប្រជាជននៃប្រទេសទាំងពីរតែងតែផ្តល់ការគាំទ្រ និងការផ្តល់ជំនួយដ៏ធំធេងដល់គ្នាទៅវិញទៅមក។ ទំនាក់ទំនងជាប្រពៃណីដ៏ស្មោះស បរិសុទ្ធបានជួយបង្កើតឲ្យបាននូវគ្រឹះរឹងមាំមួយសម្រាប់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ ជួយឲ្យប្រទេសទាំងពីរប្រកៀកស្មាគ្នាជំរុញការកសាង និងអភិវឌ្ឍន៍ប្រទេស និងពូនជ្រំទំនាក់ទំនង មិត្តភាពពិសេសជានិរន្តភាព។

ដើម្បីសំរេចឲ្យបានគោលដៅទាំងនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដឹកនាំស្ថាប័នគ្រប់លំដាប់ថ្នាក់ចាប់ពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋានដើម្បីសម្របសម្រួលឱ្យបានល្អក្នុងការអនុវត្តការងារសំខាន់ៗ។ ដូច្នោះហើយ ពង្រឹងការអប់រំនូវប្រពៃណី ការអភិវឌ្ឍ និងការធ្វើឲ្យកាន់តែស៊ីជម្រៅទំនាក់ទំនងជាប្រពៃណីពិសេស និងស្មោះត្រង់ដ៏កម្រមាន មិនត្រឹមតែចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជ្រាបចូលយ៉ាងជ្រៅដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ហើយជាពិសេសក្នុងជំនាន់ក្រោយៗថែមទៀតផង។ បន្តលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចស្របទៅនឹងទំនាក់ទំនងនយោបាយល្អ។ ការអភិវឌ្ឍ និងការធ្វើឱ្យល្អឥតខ្ចោះនូវគោលនយោបាយអនុគ្រោះ និងការផ្តល់អាទិភាពសម្រាប់គ្នាទៅវិញទៅមក ដោះស្រាយបញ្ហាដែលកើតមានឡើងជាបន្ទាន់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ សំរបសំរួលដើម្បីធ្វើឱ្យបរាជ័យនូវគ្រប់ឧបាយកលចង់បំភ្លេចបំផ្លាញរបស់អានុភាពអមិត្តនានាចំពោះបុព្វហេតុបដិវត្តន៍នៃប្រទេសរៀងៗខ្លួន និងការប៉ុនប៉ងបំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម និងឡាវ។

ប្រជាជនវៀតណាមមានមោទនភាពដែលមានប្រជាជនឡាវជាមិត្តជិតខាងដ៏ស្មោះត្រង់ និងស្មោះសក្នុងអំឡុងពេលតស៊ូកាលពីមុន ក៏ដូចជាក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ននេះ។ ជំនាន់នាពេលបច្ចុប្បន្ននេះ និងពេលអនាគត តែងតែគោរពនិងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបង្រួបបង្រួម និងអភិវឌ្ឍន៍ចំណងមិត្តភាពជាប្រពៃណីយូរអង្វែង ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវឲ្យឡើងកម្រិតកំពស់ថ្មីមួយប្រកបដោយស្រស់បំព្រងជានិច្ចដើម្បីជាអត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ និងដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Minh Trung