leftcenterrightdel
ថ្នាក់ដឹកនាំអាស៊ានថតរូបជាអនុស្សាវរីយ៍ (រូបថត៖ vnanet.vn)

* នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ប្រកបដោយជោគជ័យ ថ្លែងមតិនៅឯពិធីបើក នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha បានសង្កត់ធ្ងន់ថា ដោយមានប្រធានបទ “ពង្រឹងភាពជាដៃគូដើម្បីនិរន្តរភាព អាស៊ាន" បានសម្តែងនូវក្តីសុបិនរបស់ខ្លួនក្នុងការឈានទៅដល់សហគមន៍មួយដ៏រឹងមាំដោយឈរលើសសរស្តម្ភទាំង៣គឺ៖ ទីមួយគឺ ឆ្ពោះទៅរកប្រជាជន យកប្រជាជនជាមជ្ឈភាព និងគ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល, ទីពីរគឺការរក្សាសន្តិភាពស្ថិរភាព និងសម្លឹងឆ្ពោះទៅមុខ, ទីបីគឺ ឆ្លៀតនូវរាល់កាលានុវត្តភាពដែលមកពីបដិវត្តន៍ឧស្សាហកម្ម 4.0 ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល និងកំណើនបៃតង។ អាស៊ានត្រូវតែពង្រឹងទំនាក់ទំនងជាមួយដៃគូដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងដណ្តើមបានឋានៈខ្ពស់ជាងដែលមានលក្ខណៈជាសកលលោកសម្រាប់អាស៊ាន។ លើកកម្ពស់ការតភ្ជា​​​​​​​​ប់ នៅក្នុងគ្រប់វិស័យទាំងអស់ឆ្ពោះទៅរកអាស៊ានមួយដែលគ្មានឧបសគ្គ។ សារៈសំខាន់ៗដែលបានលើកឡើងគឺបំណងប្រាថ្នាចង់កសាងអាស៊ានប្រកបដោយនិរន្តរភាពលើគ្រប់វិស័យទាំងអស់ពីសន្តិសុខ សេដ្ឋកិច្ច សន្តិសុខ និងមនុស្ស ... ។

ដោយផ្អែកលើមូលដ្ឋាននោះ ប្រទេសថៃបានបញ្ជាក់ថា ខ្លួននឹងបន្តពង្រីកនូវរាល់សមិទ្ធផលដែលទទួលបានពីអាណត្តិប្រធានប្តូរវេនអាស៊ានមុនៗ ព្រមទាំងជំរុញឲ្យមានគំនិតច្នៃប្រឌិត និងនវានុវត្តថ្មីៗដូចជា៖ ទីមួយ ការពង្រឹងរឹងសន្តិសុខថែមទៀត ឆ្លើយតបបានប្រសើរ ជាងមុនចំពោះរាល់បញ្ហាប្រឈមផ្នែកសន្តិសុខបណ្តាញអ៊ីនធឺណែតជាមួយការបង្កើតមជ្ឈមណ្ឌលសន្តិសុខបណ្តាញអ៊ីនធឺណែតអាស៊ាន - ជប៉ុន, ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ពង្រឹងការគ្រប់គ្រងព្រំដែន, ធានានូវសណ្ដាប់ធ្នាប់ និងសន្តិសុខបង្កលក្ខណៈងាយស្រួលឲ្យប្រជាជនក្នុងការធ្វើដំណើរ, ពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ជាមួយនឹងការបង្កើតឃ្លាំងផ្កាយរណបនៅ Chainat ។ ទីពីរ គឺបង្កើនភាពរុងរឿងកាន់តែច្រើន ការការពារ និយមកំពុងតែរីកចម្រើនដែលទាមទារឱ្យអាស៊ានពង្រឹងថែមទៀតនូវកម្លាំងផ្ទៃក្នុងរបស់ខ្លួន។ ការខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការចរចា RCEP នៅឆ្នាំនេះនឹងបង្កើតប្លុកពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកដែលនឹងក្លាយទៅជាសន្សំដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់អាស៊ាននៅក្នុងបរិបទដែល មានភាពតានតឹងផ្នែកពាណិជ្ជកម្មកាន់តែកើនឡើងក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗ។ អាស៊ានត្រូវតែលើកកម្ពស់សេដ្ឋកិច្ចឌីជីថល អនុវត្តសមិទ្ធិផលរបស់បដិវត្តន៍ឧស្សាហកម្ម 4.0 ដើម្បីគាំទ្រដល់សហគ្រាស ខ្នាតតូច មធ្យម និងវិស័យកសិកម្មទំនើប ខ្សែចង្វាក់ផ្គត់ផ្គង់ ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ការតភ្ជាប់តំបន់ ការឆ្លើយតបទៅនឹងរចនាសម្ព័ន្ធ ប្រជាជនដែលមានវ័យចំណាស់ជាមួយនឹងការបង្កើតមជ្ឈមណ្ឌលចាស់ជរាសកម្មអាស៊ាន (ACAI)។ ទីបីគឺ ការជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន ការជ្រើសរើសយកឆ្នាំ២០១៩ ជាឆ្នាំវប្បធម៌អាស៊ាន ប្រទេសអាស៊ានទាំងអស់សហការជាមួយគ្នាទប់ទល់នឹងបញ្ហាកាកសំណល់សមុទ្រ កសាងទីក្រុងអាស៊ានទំនើបតាមរយៈបណ្តាញទីក្រុងឆ្លាត អាស៊ាន (ASCN) ។

ក្នុងពិធីបើកលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានរួមជាមួយថ្នាក់ដឹកនាំអាស៊ានចុចប៊ូតុងដាក់ឲ្យប្រើប្រាស់ជាផ្លូវការឃ្លាំងផ្កាយរណបអាស៊ានដែលមានទីតាំងនៅខេត្ត Chainat នៃប្រទេសថៃ។

* ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នាព្រឹកថ្ងៃទី២៣  ខែមិថុនា ថ្នាក់ដឹកនាំអាស៊ានបានជួបប្រជុំចង្អៀតដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិ។

ក្នុងជំនួបនេះនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើភាពបន្ទាន់ នៃភាពស្មោះត្រង់ក្នុងទំនាក់ទំនងរវាងប្រទេសជាសមាជិក ការគោរពភាពចម្រុះ ភាពខុសគ្នា ការរក្សាសាមគ្គីភាព និងមិនធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនា អត្ថប្រយោជន៍របស់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះដែរ វាចាំបាច់ត្រូវមានស្មារតីរឹងមាំក្នុងការទាក់ទងជាមួយដៃគូ។ នាយករដ្ឋមន្ត្រីបានអះអាងថានៅឆ្នាំ២០២០ ក្នុងនាមជាប្រធានប្តូរវេន អាស៊ាន និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមនឹងចូលរួមយ៉ាងសកម្ម ជាមួយឥណ្ឌូណេស៊ីដើម្បីពង្រឹង និងពង្រីកតួនាទីរបស់អាស៊ានតាមរយៈការពង្រឹងការតភ្ជាប់គ្នារវាង អាស៊ាននិងអង្គការសហប្រជាជាតិ ហើយរំពឹងថា ប្រទេសទាំងអស់នឹងសម្របសម្រួល និងគាំទ្រដល់តួនាទីរបស់វៀតណាមដើម្បី វៀតណាមសម្រេចឱ្យបានល្អតួនាទីនេះ។

អំពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រីបាននិយាយថា អាស៊ានត្រូវតែទទួលស្គាល់ដោយត្រង់ៗ ដោយទទួលស្គាល់នូវភាពវិជ្ជមានដំបូងក្នុងកិច្ចចរចា COC ប៉ុន្តែក៏មិនព្រងើយកន្តើយចំពោះស្ថានភាពពិតជាក់ស្តែងនៅកន្លែងដូចជាការកែប្រែសភាពដើមតំបន់ ការធ្វើយោធាភាវូបនីយកម្ម ការរារាំងដល់ការធ្វើអាជីវកម្មស្របច្បាប់ប្រភពធនធានសមុទ្រ ... ដូច្នេះ អាស៊ានត្រូវតែលើកទឹកចិត្តឱ្យមានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដោយមានការទទួលខុសត្រូវចំពោះរាល់ការវិវឌ្ឍដែលអាចជះឥទ្ធិពលយ៉ាងអវិជ្ជមានដល់បរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាព។

* ក្នុងក្របខ័ណ្ឌនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នាថ្ងៃទី២៣ ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្ត្រីទាំងបីបានសម្តែងក្តីសប្បាយរីករាយចំពោះរាល់សមិទ្ធផលដ៏រឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងបី ត្រូវបានលើកកម្ពស់ឲ្យកាន់តែល្អប្រសើរឡើងដោយមិនឈប់ឈរ។ ប្រទេសទាំងបីខិតខំរួមគ្នាធ្វើកំណែទម្រង់ បើកចំហ និងធ្វើសមាហរណកម្មអន្តរជាតិ។ មេដឹកនាំទាំងបី មានសេចក្តីរីករាយដោយឃើញថាចំណងមិត្តភាពនិងសាមគ្គីភាពរវាងកម្ពុជា វៀតណាម និងឡាវ កាន់តែរីកចម្រើនយ៉ាងខ្លាំងក្លា និងជឿទុកចិត្តគ្នា បានរួមចំណែកក្នុងការរក្សាបរិស្ថានសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

នាយករដ្ឋមន្ត្រីទាំងបី បានយល់ព្រមសហការក្នុងក្របខ័ណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ -  វៀតណាម (CLV) និងមហាអនុតំបន់ទន្លេមេគង្គ ក្នុងពេលឆាប់ៗដើម្បីអភិវឌ្ឍផែនការមេតភ្ជាប់សេដ្ឋកិច្ចទាំងបីដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការទាក់ទាញគ្រប់ប្រភេទហិរញ្ញវត្ថុសម្រាប់គម្រោងនានានៅមហាអនុតំបន់នេះ។ នាយករដ្ឋមន្ត្រីទាំងបីក៏បានព្រមព្រៀងគ្នាផងដែរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារសន្តិសុខតំបន់ព្រំដែន ការជំរុញពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់តំបន់ព្រំដែន ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការកសាងតំបន់ព្រំដែននៃប្រទេសទាំងបីប្រកបដោយសន្តិភាព មិត្តភាព និងការអភិវឌ្ឍ៕

បកប្រែដោយ Minh Trung