leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងប្រតិភូ (រូបថត៖ vnanet.vn)

 

ថ្លែងនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc តាងនាមឲ្យថ្នាក់ដឹកនាំបក្ស និងរដ្ឋ ជូនពរដល់អ្នកសារព័ត៌មាននិងបុគ្គលិកទាំងអស់នៃគ្រប់ទីភ្នាក់ងារសារព័ត៌មានទូទាំងប្រទេសក្នុងឱកាសរំលឹកខួបលើកទី៩៤  នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អ្នកយកព័ត៌មាន និងអ្នកកាសែតគឺជាអ្នកដែលបំពេញភារកិច្ច​នៅលើសមរភូមិសតិអារម្មណ៍​ ដែល​អនុវត្តភារកិច្ចសំខាន់ៗគឺផ្សព្វផ្សាយព័ត៌មានអំពីមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋដល់ប្រជាជន និងបង្ហាញយ៉ាងជាក់ស្តែង និង​រស់រវើកអំពីជីវភាពសង្គម។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីក៏បានសម្តែងនូវការដឹងគុណចំពោះអតីតអ្នកកាសែត និង​កម្មាភិបាលបានចូលនិវត្តន៍ ដោយ​បានរួមចំណែកជាច្រើនក្នុង​ការអភិវឌ្ឍ​សារព័ត៌មានបដិវត្តន៏ជាដោយ​ឡែក​ និង​ចំពោះបុព្វហេតុបដិវត្តន៏និយាយរួម។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងប្រតិភូ (រូបថត៖ vnanet.vn)

 

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផលនិងជ័យជំនះទាំងអស់នៅក្នុងគ្រប់ទិដ្ឋភាពនៃសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលកន្លងមក​មាន​ការ​រួមចំណែកជាវិជ្ជមាននិងសំខាន់នៃសារព័ត៌មានក្នុងប្រទេស ជាពិសេសគឺតួនាទីឈានមុខគេនៅក្នុងកិច្ចការបង្ការនិងប្រយុទ្ធប្រឆាំងនឹងអំពើអវិជ្ជមាន អំ​ពើពុករលួយ និង​ការ​ខ្ជះខ្ជាយ។ លោកនាយករដ្ឋមន្ត្រីវាយតំលៃថា ជួរអ្នកកាសែត និងសមាជិកសមាគមអ្នកកាសែតវៀតណាមមានសមត្ថភាពជំនាញនិងភាពចាស់ទុំខាងនយោបាយកាន់តែច្រើនឡើងៗ។

វាយតំលៃលើរាល់សកម្មភាពប្រតិបត្តិរបស់សមាគមអ្នកកាសែតវៀតណាម លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា សមាគមធ្វើការបង្កើនចំនួនសមាជិកបានល្អ។ តួនាទី កិត្តិយស និងសមត្ថភាពរបស់សមាគមត្រូវបានលើកកម្ពស់។ តាមរយៈរាល់សកម្មភាពជាក់លាក់ សមាគមបានបង្កើតភាពទាក់ទាញចំណាប់អារម្មណ៍និងទាក់ទាញអ្នកកាសែតឱ្យចូលរួមសកម្មភាពយ៉ាងសកម្ម។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីភ្នាក់ងារសារព័ត៌មានទាំងអស់ត្រូវតែ "បង្ហាញពីតម្លៃស្នូលរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានដែលមានមូលដ្ឋាននិង​បានឆ្លងកាត់ការពិនិត្យ ការ​ប្រយុទ្ធប្រឆាំងនឹងការបំភ្លៃព័ត៌មាន ការបំភាន់សាធារណមតិ និងព័ត៌មានអាក្រក់ទាំងអស់នេះគឺជាបេសកកម្មរបស់សារព័ត៌មាន។ ការតស៊ូនេះនឹងបញ្ជាក់ពីតួនាទីរបស់សារពត៌មាននៅក្នុងសម័យថ្មីនេះ។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទីភ្នាក់ងារសារព័ត៌មានចង់អភិវឌ្ឍបន្ថែមនិងធំជាងនោះលុះត្រាតែត្រូវលើកកម្ពស់តម្លៃស្នូលដែលមានលក្ខណៈបដិវត្តន៍ និងជាអ្នកត្រួសត្រាយផ្លូវ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យទីភ្នាក់ងារសារព័ត៌មានទាំងអស់ត្រូវតែឈ្លាសវៃ និងផ្សព្វផ្សាយព័ត៌មានបានទាន់ពេលនិងត្រឹមត្រូវក្នុងសកម្មភាពទាំងអស់។ កាសែតបដិវត្តន៍ត្រូវតែបង្ហាញពីទិដ្ឋភាពជាក់ស្តែងនៃសង្គម នោះគឺការកសាងនិងការពាររបបសង្គមនិយម កសាងយុត្តិធម៌ប្រជាធិបតេយ្យ និងការពារអភិរក្សវប្បធម៌ជាតិ ...

បកប្រែដោយ Minh Trung