ថ្លែងមតិនៅពិធីបិទបញ្ចប់ ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh បានសង្កត់ធ្ងន់ថា មហាពិធីបុណ្ត Vesak 2019 នៃអង្គការសហប្រជាជាតិបានក្លាយទៅជាពិធីបុណ្យវប្បធម៌ដែលពោរពេញទៅដោយ ស្មារតីសាមគ្គីភាពអន្តរជាតិដែលជួយលើកកំពស់សារស្តីពីសន្តិភាព សាមគ្គីភាព ក្តីស្រឡាញ់ដោយឈរលើមូលដ្ឋាននៃគំនិតរបស់ព្រះពុទ្ធ។ មហាពិធីបុណ្ត Vesak 2019 ត្រូវបានប្រារព្ធនៅវៀតណាមបានបន្តលើកកម្ពស់ ទង់នៃសន្តិភាព មនុស្សធម៌ មិត្តភាព និងកិច្ចសហប្រតិបត្តិការនៃមហាពិធីបុណ្ត Vesak 2019 នៃអង្គការសហប្រជាជាតិ ជួយផ្សាភ្ជាប់កម្លាំង ចំណងសាមគ្គីភាព ស្មារតីខិតខំប្រឹងប្រែងដើម្បីធ្វើការរួមគ្នារបស់ពុទ្ធបរស័ទទាំងមូលលើពិភពលោក ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងភាពជឿនលឿននៃសង្គម។

leftcenterrightdel
កម្មវិធីសម្តែងសិល្បៈមួយក្នុងមហាពិធីបុណ្យ Vesak 2019

 

យោងតាមលោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានឱ្យដឹងថា ក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ រាល់សតិអារម្មណ៍ ប្រាជ្ញា និងចិត្តសន្តោសប្រណី តាមស្មារតីនៃព្រះពុទ្ធសាសនាបានតភ្ជាប់មិត្តភ័ក្រ្តនៅគ្រប់ទីកន្លែងដើម្បីប្រមូលគ្នានៅវត្ត Tam Chuc  ក្នុងស្មារតី សាមគ្គីភាព មិត្ដភាពនៃអ្នកដែលមានបំណងប្រាថ្នាដូចគ្នាដើម្បីលើកស្ទួយស្មារតីអត់ធ្មត់ ចិត្តសន្តោសប្រណី ការបង្រួបបង្រួមដើម្បីរួមចំណែកកសាងពិភពលោកមួយប្រកបដោយសន្តិភាព និងសុភមង្គល។ បំណងប្រាថ្នាដ៏ល្អៗសម្រាប់ពិភពលោកសន្តិភាពមួយ សង្គមអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពមួយត្រូវបានពិភាក្សាព្រមព្រៀង និងបង្ហាញយ៉ាងច្បាស់លាស់តាមរយៈសេចក្តីប្រកាសរបស់ហាណាម Vesak 2019 ដែលបញ្ជាក់ពីការរួមចំណែកជាក់ស្តែង និងមានប្រសិទ្ធភាពរបស់ពុទ្ធសាសនាវៀតណាមនិយាយដោយឡែក និងពុទ្ធសាសនាពិភពលោកក្នុងការសម្រេចឲ្យបាននូវរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ "ជាមួយនឹងរាល់ការចូលរួមវិភាគទានទាំងនោះ យើងសង្ឃឹមអំពីអនាគតមួយដ៏ភ្លឺស្វាងរបស់មនុស្សជាតិនិងភាពចលាចលនៃសង្គមដូចជា៖ សង្គ្រាម ជំលោះជាតិសាសន៍ សាសនា ការរងទុក្ខរបស់មនុស្សជាតិ គម្លាតរវាងអ្នកមាននិងអ្នកក្រ ភាពក្រីក្រ និងការប្រែប្រួលអាកាសធាតុ... ត្រូវបានរុញច្រានជាជំហានៗ។ សតិអារម្មណ៍ល្អនៃមហាពិធីបុណ្យ Vesak 2019 នៃអង្គការសហប្រជាជាតិនឹងបន្តទទួលបានអត្ថប្រយោជន៍យ៉ាងស៊ីជម្រៅ និងធំធេងដើម្បីសារអំពីសន្តិភាព និងសេចក្តីស្រឡាញ់របស់ព្រះពុទ្ធត្រូវបានចែងចាំងបំភ្លឺជានិច្ច ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បានលើកឡើង ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Truong Hoa Binh បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពគោលនយោបាយគោរពនិងធានាសេរីភាពខាងជំនឿសាសនា សិទ្ធិប្រកាន់ឬមិនប្រកាន់សាសនាណាមួយ និងសិទ្ធិចូលរួមក្នុងរាល់សកម្មភាពសាសនាធម្មតាតាមច្បាប់។ បណ្ដាសាសនានៅវៀតណាមជានិច្ចកាលភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជាតិ ហើយបានរួមចំណែកយ៉ាងច្រើនដល់បុព្វហេតុកសាងនិងការពារជាតិដោយការចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយរាល់បញ្ហាក្នុងជីវភាពសង្គមកិច្ចដូចជាសប្បុរសធម៌ ការអប់រំ និងសុខភាព។ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានអះអាងថា៖ វៀតណាមនឹងបន្តខំប្រឹងប្រែង ដើម្បីមានគោលនយោបាយល្អប្រសើរថែមទៀតដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសគឺប្រជាជនក្រីក្រនៅតំបន់ដាច់ស្រយាល ជនជាតិភាគតិច និងជាជំហានៗអនុវត្តសមភាពសង្គម កសាងប្រទេសជាតិវៀតណាមប្រជាធិបតេយ្យ យុត្តិធម៌ និងស៊ីវិល័យ។

នៅក្នុងសុន្ទរកថារបស់ខ្លួនលោកប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រប៊ូតាន់លោក Tashi Dorji បានអបអរសាទរវៀតណាមជាលើកទីបីដែលបានរៀបចំប្រកបដោយជោគជ័យមហាពិធីបុណ្យ Vesak 2019។ ស។ លោក Tashi Dorji បាននិយាយថា តាំងពីដំបូងលោកបានជឿជាក់យ៉ាងមុតមាំចំពោះជោគជ័យនៃមហាពិធីបុណ្យ Vesak 2019 នៅវៀតណាម។ ប្រធានព្រឹទ្ធសភាព្រះរាជាណាចក្រប៊ូតង់ក៏បានសម្តែងនូវក្តីសង្ឃឹមថាអ្វីៗដែលត្រូវបានពិភាក្សានិងព្រមព្រៀងគ្នានៅមហាពិធីបុណ្យ Vesak 2019 នឹងត្រូវបានអនុវត្តដើម្បីអនាគតដ៏ប្រសើរ។

រីឯព្រះតេជគុណ Phra Brahmapundit វិញ ប្រធានស្ថាបនិកនៃគណៈកម្មាធិកាចាត់តាំងអន្តរជាតិ Vesak នៃអង្គការសហប្រជាជាតិបានអះអាងអំពីចិត្តទូលាយរាក់ទាក់រាប់អានភ្ញៀវរបស់រដ្ឋាភិបាល សមាគមព្រះពុទ្ធសាសនា និងប្រជាជនវៀតណាម ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃមហាពិធីបុណ្យ Vesak 2019។ ព្រះតេជគុណក៏បានវាយតម្លៃផងដែរវៀតណាមបានកំណត់នូវស្តង់ដារកាន់តែខ្ពស់សម្រាប់ការប្រារព្ធមហាពិធីបុណ្យ Vesak នៃអង្គការសហប្រជាជាតិ។ ព្រះតេជគុណក៏បានជឿជាក់ថាប្រតិភូទាំងអស់សុទ្ធតែចង់វិលត្រឡប់មកចូលរួមមហាពិធីបុណ្យ Vesak  នៃអង្គការសហប្រជាជាតិដែលប្រារព្ធនៅវៀតណាម សាជាថ្មីនាពេលអនាគត។

គណៈប្រតិភូនៃមហាពិធីបុណ្យ Vesak 2019 បានព្រមព្រៀងអនុម័តលើសេចក្តីថ្លែងការណ៍ហាណាមដែលក្នុងនោះបានសម្តែងអំណរគុណចំពោះសមាគមព្រះពុទ្ធសាសនាវៀតណាម និងការគាំទ្រដ៏មានតម្លៃរបស់រដ្ឋវៀតណាមក្នុងការចាត់តាំងមហាពិធីបុណ្យ Vesak 2019។ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចែករំលែកនូវការទទួលខុសត្រូវកាន់តែខ្លាំងឡើងជាមួយសង្គមដើម្បីគាំទ្រ កសាង រក្សា និងអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព។ សេចក្តីថ្លែងការណ៍នេះក៏បានសង្កត់ធ្ងន់លើការមិនប្រើ ហិង្សាក្នុងការកសាងសន្តិភាព ព្រមទាំងលើកទឹកចិត្ត យកគំនិតអំពីចិត្តសន្តោសប្រណី និងប្រាជ្ញាធ្វើជាមូលដ្ឋានដើម្បីជៀសវាងនិងដោះស្រាយជម្លោះឬវិវាទទាំងអស់៕

បកប្រែដោយ Minh Trung