អញ្ជើញចូលរួមមហាពិធីបុណ្យមានអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ប្រធានាធិបតីមីយ៉ាន់ម៉ា នាយករដ្ឋមន្ត្រីនេប៉ាល់ អនុប្រធានាធិបតីឥណ្ឌា រួមទាំងសម្តេចសង្ឃ ព្រះសង្ឃ និងអ្នកប្រាជ្ញ ជាច្រើនកុះករ... នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងមហាពិធីដ៏អស្ចារ្យនេះ។

leftcenterrightdel
តំណាងចូលរួមមហាពិធីបុណ្យ Vesak 2019

 

"មនុស្សគ្រប់ៗគ្នាគឺចូរជាអ្នកបេសកជនរបស់ព្រះពុទ្ធ... "

ដោយយកប្រធានបទ "វិធីសាស្រ្តខិតជិតរបស់ពុទ្ធសាសនាអំពីការដឹកនាំជាសកលលោក និងភារកិច្ចក្នុងការចែករំលែកដើម្បីសង្គមមួយប្រកបដោយនិរន្តរភាព" មហាពិធីបុណ្យ Vesak 2019 គឺជាឱកាសមួយសម្រាប់ពិភពលោកបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរួមគ្នាកសាងសន្តិភាព។ ថ្លែងសុន្ទរកថានៅមហាពិធីដ៏អស្ចារ្យនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអំពាវនាវថា៖ "ចូរយើងសញ្ជឹងគិត និងពិចារណាអំពីការប្រៀនប្រដៅរបស់ព្រះពុទ្ធដើម្បីស្វែងរកដំណោះស្រាយនិងប្រតិបត្តិរួមគ្នាការពារនិងស្ថាបនាពិភពលោកឱ្យកាន់តែមានសន្តិភាព និងសុខសាន្តជាងនេះទៅទៀត។ យោងតាមនាយករដ្ឋមន្រ្តីឱ្យដឹងថា មហាពិធីបុណ្យ Vesak របស់អង្គការសហប្រជាជាតិឆ្នាំ២០១៩  គឺជាឱកាសមួយដើម្បីគោរពដល់ព្រះពុទ្ធហើយពិចារណាអំពីសច្ចធម៌នៃសន្តិភាព កាត់បន្ថយការវិវាទ ការឈឺចាប់របស់មនុស្សជាតិ ព្រមទាំងសរសើរ និងលើកកម្ពស់មិត្តភាពសហប្រតិបត្តិការរវាងប្រជាជាតិទាំងឡាយ។

សារដើម្បីអបអរមហាពិធីបុណ្យ Vesak របស់អង្គការសហប្រជាជាតិឆ្នាំ២០១៩  និងសុន្ទរកថារបស់បណ្តាមេដឹកនាំលើពិភពលោក អង្គការអន្ដរជាតិនិងសាសនា សុទ្ធតែបានទទួលស្គាល់នូវតួនាទីដ៏សំខាន់នៃព្រះពុទ្ធសាសនាក្នុងការតភ្ជាប់ និងការបង្រួបបង្រួម​សហគមន៍ពិភពលោក។ បញ្ជាក់ថា មហាពិធីបុណ្យនេះនឹងរួមចំណែកក្នុងការលើកកម្ពស់តម្លៃស្នូលនៃព្រះពុទ្ធសាសនាដើម្បីដោះស្រាយបញ្ហាដ៏ធំធេងនៃសម័យកាលដែលរួមចំណែកជាវិជ្ជមានដល់សន្តិភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។ នាយករដ្ឋមន្ត្រី​វៀតណាមលោក Nguyen Xuan Phuc បានមានប្រសាសន៏ថា មហាពិធីបុណ្យ Vesak នៃអង្គការសហប្រជាជាតិដើម្បីលើកកម្ពស់តម្លៃនៃព្រះពុទ្ធសាសនា និងផ្សព្វផ្សាយដល់មនុស្សគ្រប់គ្នានូវសារដ៏យូរអង្វែងនៃព្រះសក្យមុនីអំពីសន្តិភាព ការបង្រួបបង្រួម ចិត្តសន្តោសប្រណី ចិត្តមនុស្សធម៌ ដែលសព្វថ្ងៃនេះនៅមានរក្សាបានតម្លៃដដែល។ នាយករដ្ឋមន្ត្រីវៀតណាមបានអំពាវនាវឱ្យ "មនុស្សគ្រប់រូបក្លាយជាបេសកជនដើម្បីអនុវត្តសាររបស់ព្រះពុទ្ធអំពីសន្តិភាពនិងសេចក្ដីស្រឡាញ់នៅក្នុងជីវិត រួមចំណែកក្នុងការដោះស្រាយជម្លោះ និងការឈឺចាប់ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចរស់នៅដោយសប្បាយរីករាយសុខសាន្ត" ។

លើកឡើងអំពីទស្សនៈរបស់ខ្លួន លោកប្រធានាធិបតី មីយ៉ាន់ម៉ា Win Myint បានសម្តែងនូវក្តីសង្ឃឹមថា មហាពិធីបុណ្យ Vesak នៃអង្គការសហប្រជាជាតិឆ្នាំ ២០១៩ នឹងរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការនិងការយល់ដឹងគ្នាទៅវិញទៅមករវាងគ្រប់ប្រជាជាតិ គ្រប់ខឿនវប្បធម៌ សាសនា និងអរិយធម៌ផ្សេងៗ។

គណៈប្រតិភូទាំងអស់បានស្តាប់សារអបអរសាទរតាមរយៈអេក្រង់វីដេអូរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដែលបានអះអាងថា "នៅពេលដែលវិសមភាពកើនឡើងនិងចិត្តសន្តោសប្រណីកាន់តែថយចុះនោះ សារនៃព្រះពុទ្ធអំពីភាពអហិង្សា និងការបម្រើដល់អ្នកដទៃកាន់តែត្រូវបង្រួចតូច បានជា សារនៃព្រះពុទ្ធអំពីភាពអហិង្សានិងការបម្រើដល់អ្នកដទៃកាន់តែសមស្របជាងពេលណាទាំងអស់”។ សារខ្លីតែបង្កប់នូវពោរពេញទៅដោយអត្ថន័យសម្រាប់ត្រិះរិះ ធ្វើឲ្យមនុស្សទាំងអស់គ្នាសុទ្ធតែយល់ជ្រាបពីភារកិច្ច ៖  នៅមហាបុណ្យ Vesak លើកនេះ ចូរយើងទាំងអស់គ្នារួមគ្នា ធ្វើឲ្យថ្មីនូវសេចក្តីសន្យាស្តីពីការកសាងពិភពលោកមួយដែលមានសន្តិភាព និងមានតម្លៃសម្រាប់ទាំងអស់គ្នា។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ថ្លែងសុន្ទរកថាក្នុងមហាពិធីបុណ្យ Vesak

 

ព្រះពុទ្ធសាសនាវៀតណាមរួមចំណែកដល់ពិភពលោក

ឆ្នាំមួយប្រធានបទមួយ ជារៀងរាល់ឆ្នាំមហាពិធីបុណ្យ Vesak នៃអង្គការសហប្រជាជាតិសុទ្ធតែបានផ្តោតសំខាន់ទៅលើការពិភាក្សាអំពីរាល់បញ្ហាដែលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ។ យោងតាមព្រះតេជគុណ Thich Nhat Tu អនុប្រធានគណះកម្មាធិការពុទ្ធសាសនាវៀតណាម  និងជាអគ្គលេខាធិការរង Vesak អង្គការសហប្រជាជាតិឆ្នាំ២០១៩ បានឲ្យដឹងថា ប្រធានបទនៃមហាពិធីបុណ្យវិសាខបូជាឆ្នាំនេះត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសម្ចាស់ផ្ទះវៀតណាម ហើយទទួលបានការអនុម័តនៃអង្គការសហប្រជាជាតិ  បានឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងចំណាប់អារម្មណ៍សកលចំពោះរាល់បញ្ហាសកលលោក។ អ្នកចូលរួមទាំងអស់បានពិភាក្សាអំពីបញ្ហានានាដូចជា៖ ការដឹកនាំប្រកបដោយមនសិការចំពោះសន្តិភាពប្រកបដោយនិរន្តភាព វិធីសាស្រ្តខិតជិតនៃពុទ្ធសាសនាចំពោះគ្រួសារសុភមង្គល ការថែទាំសុខភាព ការថែរក្សាសង្គមប្រកបដោយចីរភាព ការអប់រំនិងសីលធម៌សកលលោកជាដើម។ ផ្តើមចេញពីនោះ រួមចំណែកដល់ការបង្កើតនូវរាល់ដំណោះស្រាយមានលក្ខណៈសកលនិងជាក់ស្តែងដោយផ្អែកលើរាល់ឯកសារសម្រាប់ប្រៀនប្រដៅនិងផ្ទេរបញ្ញាញាណរបស់ព្រះពុទ្ធ។

សម្តែងនូវមោទនភាពរបស់វៀតណាមដោយបន្តត្រូវបានអង្គការសហប្រជាជាតិជ្រើសរើសជាម្ចាស់ផ្ទះរៀបចំមហាពិធីបុណ្យ Vesak នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា គោលដៅដ៏ឧត្តុងឧត្តមរបស់មហាពិធីបុណ្យ Vesak គឺសមស្របនឹងគោលដៅដែលរដ្ឋាភិបាលវៀតណាមកំពុងព្យាយាមធ្វើនោះគឺ "មិនទុកឲ្យនរណាម្នាក់នៅធ្លាក់នៅពីក្រោយ"នៅក្នុងដំណើរការអភិវឌ្ឍន៍នោះទេ។

យោងតាមព្រះតេជគុណ Thich Nhat Tu បានឱ្យដឹងថា នេះគឺជាមហាពិធីបុណ្យ Vesak មានចំនួនបទអន្តរាគមន៍ច្រើនលើសលប់តាំងពីមុនមកបានបង្ហាញពីការយកចិត្តទុកដាក់របស់គណៈប្រតិភូចំពោះព្រឹត្តិការណ៍ធំៗដែលបានរៀបចំឡើងនៅប្រទេសវៀតណាមក៏ដូចជាការគាំទ្រចំពោះរាល់បញ្ហាដែលប្រទេសម្ចាស់ផ្ទះបានលើកឡើង។

ដោយបង្ហាញពីចំណាប់អារម្មណ៍ចំពោះពីរលើកដែលវៀតណាមធ្វើជាម្ចាស់ផ្ទះមហាពិធីបុណ្យ Vesak ប្រធានស្ថាបនិកគណៈកម្មាធិការចាត់តាំងអន្តរជាតិ Vesak អង្គការសហប្រជាជាតិ ព្រះតេជគុណ Phra Brahmanpundit បានអះអាងថា ព្រះពុទ្ធសាសនាវៀតណាមកាន់តែរីកចំរើនយ៉ាងខ្លាំងក្លា រួមចំណែកដល់ការអភិវឌ្ឍនៃពុទ្ធសាសនាពិភពលោក។ ប្រធានបទនៃមហាពិធីបុណ្យ Vesak ឆ្នាំនេះដែលស្នើឡើងដោយសមាគមព្រះពុទ្ធសាសនាវៀតណាមបានបង្ហាញពីការរួមចំណែករបស់ព្រះពុទ្ធសាសនាចំពោះការអភិវឌ្ឍពិភពលោក។

ចំណាប់អារម្មណ៍អំពីវៀតណាម

ប្រមូលផ្តុំនៅទឹកដី Ha Nam ដ៏ស្រស់ស្អាតនៃប្រទេសវៀតណាម ពុទ្ធសាសនិក ព្រះសង្ឃ និងអ្នកទេសចរមិនត្រឹមតែត្រូវបានចែករំលែកនូវរាល់គោលបំណងក្តីប្រាថ្នាដ៏ល្អសម្រាប់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមក្នុង"មហាពិធីជប់លៀង" វប្បធម៌នៃពិភពលោក និងរីករាយជាមួយលក្ខណៈអត្តសញ្ញាណពិសេសនៃវប្បធម៌ប្រទេសម្ចាស់ផ្ទះដែលមានអារិយធម៌រាប់ពាន់ឆ្នាំ។

ទស្សនវិជ្ជាស្តីពីការអាណិតអាសូរ ចិត្តសន្តោសប្រណី ចិត្តស្មោះសក្នុងព្រះពុទ្ធសាសនាត្រូវបានបង្ហាញតាមរយៈរាល់រឿងព្រេងទាក់ទងនឹងព្រះពុទ្ធសាសនា វប្បធម៌ប្រជាប្រិយដែលត្រូវបានផ្សព្វផ្សាយនូវសារសិល្បៈដ៏សម្បូរបែប។ ក្រុមសិល្បៈចំនួនទាំង៧  មកពីបណ្តាប្រទេសអាស៊ី រួមមានប្រទេសឥណ្ឌា ជប៉ុន ចិន ប៊ូតាន ថៃ ឥណ្ឌូនេស៊ី ស្រីលង្កា និងប្រទេសម្ចាស់ផ្ទះវៀតណាមដោយមានកម្មវិធីសម្តែងសិល្បៈជាច្រើនដិតដាមនឹងលក្ខណៈអត្តសញ្ញាណវប្បធម៌នៃប្រជាជាតិរៀងៗខ្លួន ជួយនាំមកនូវបរិយាកាសពិធីបុណ្យ​ពោរពេញទៅដោយមនោសញ្ចេតនា ចំណងមិត្តភាព សាមគ្គីភាពរវាងរាល់ខឿនវប្បធម៌ និងប្រជាជាតិ។

នៅក្នុងក្របខ័ណ្ឌមហាពិធីបុណ្យ Vesak នៃអង្គការសហប្រជាជាតិឆ្នាំ២០១៩ ក៏មានសកម្មភាពវប្បធម៌ជាច្រើនដូចជាស្រង់ព្រះពុទ្ធបដិមាតាមប្រពៃណី សំពះបួងសួងឲ្យប្រទេសជាតិមានសុខសន្តិភាព ប្រជាជនសុខសាន្ត  ការបណ្តែតកន្ទោង បួងសួងសន្តិភាពពិភពលោក  ការតាំងពិព័រណ៍វត្ថុបុរាណពុទ្ធសាសនា ក្បួនដង្ហែរថយន្តផ្កាជាដើម។

មហាពិធីបុណ្យ Vesak នៃអង្គការសហប្រជាជាតិឆ្នាំ២០១៩ ពិតជាវេទិកាដ៏ធំមួយសម្រាប់វៀតណាមមានឱកាសបង្ហាញពីរូបភាពនៃប្រទេសជាតិ ប្រជាជនស្លូតត្រង់ រាក់ទាក់និងស្រឡាញ់សន្តិភាព។ តាមរយៈនោះ បង្ហាញពីការទទួលខុសត្រូវរបស់វៀតណាមចំពោះអង្គការសហប្រជាជាតិក្នុងនាមជាសមាជិកដ៏សកម្មមួយ រួមចំណែកដល់សន្តិភាពពិភពលោក៕

បកប្រែដោយ Minh Trung