អ្នកយកព័ត៌មាន៖ ប្រទេសន័រវេសគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានរួមចំណែកយ៉ាងច្រើនក្នុងការខិតខំប្រឹងប្រែងដើម្បីបោះសម្អាតគ្រាប់បែក គ្រប់មីននៅទូទាំងពិភពលោករួមទាំងវៀតណាម។ សូមលោកជំទាវឯកអគ្គរដ្ឋទូតឲ្យដឹងថា ការរួមចំណែកនេះមានអ្វីខ្លះ?

leftcenterrightdel
លោកជំទាវឯកអគ្គរដ្ឋទូត Grete Lochen

 

លោកជំទាវឯកអគ្គរដ្ឋទូត Grete Lochen៖ ការជួយគាំទ្រក្នុងប្រតិបត្តិការបោះសម្អាតគ្រាប់មីន គឺជាផ្នែកមួយដ៏សំខាន់នៃគោលនយោបាយមនុស្សធម៌របស់យើង ហើយក៏ជាកាតព្វកិច្ចរបស់ប្រទេសន័រវែសនៅក្នុងអនុសញ្ញាអន្តរជាតិនានា ដូចជាអនុសញ្ញាប្រឆាំងគ្រាប់មីនបណ្តាលឲ្យរបួសដែលបានអនុម័តនៅទីក្រុងអូស្លូក្នុងឆ្នាំ១៩៧៧ និងអនុសញ្ញាប្រឆាំងគ្រាប់បែកចង្កោម ដែលប្រទេស​ន័រវេសជាប្រទេសដំបូងបង្អស់បានចុះហត្ថលេខាលើអនុសញ្ញានេះ។ នៅឆ្នាំ ២០១៩ ជាឆ្នាំដែលប្រទេសន័រវែសដើរតួនាទីជាប្រធានអនុសញ្ញាប្រឆាំងគ្រាប់មីនដែលបណ្តាលឲ្យរបួស។ ការការពារប្រជាជនពីហានិភ័យនៃគ្រាប់បែក គ្រាប់មីន និងគ្រឿងផ្ទុះក៏ជាការងារជាស្នូលនៃយុទ្ធសាស្ដ្រមនុស្សធម៌ជាតិដែលប្រទេសន័រវេសទើបអនុម័តនៅឆ្នាំ ២០១៨ ផងដែរ។

អ្នកយកព័ត៌មាន៖ សង្គ្រាមនៅវៀតណាមបានកន្លងផុតទៅហើយ ប៉ុន្តែផលវិបាកនៃគ្រាប់បែក គ្រាប់មីន និងគ្រឿងផ្ទុះដែលនៅសល់នៅតែជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។ តើលោកជំទាវវាយតម្លៃអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការបោស​សម្អាត និងដោះស្រាយផលវិបាកដោយគ្រាប់បែកគ្រាប់មីនក្រោយសង្គ្រាមយ៉ាងដូចម្តេចដែរ?

លោកជំទាវ Grete Lochen៖ តួលេខអំពីការទទួលរងរបួសដោយគ្រាប់បែកនិងគ្រាប់មីននៅវៀតណាម គឺពិតជាអាណិតអាសូរណាស់។ ខេត្តនិងទីក្រុងចំនួន ៦៣ សឹងតែទាំងអស់នៅទូទាំងប្រទេសមានគ្រឿងផ្ទុះនៅសេសសល់។ ផ្ទៃដីចំនួន ៦,១ លានហិកតាដែលមានគ្រាប់បែកនិងគ្រប់មីន ស្មើនឹង១៨,៧% នៃផ្ទៃដីសរុបនៅទូទាំងប្រទេស។ ព័ត៌មានស្តីពីចំនួនជនរងគ្រោះដោយសារគ្រាប់បែកនិងគ្រាប់មីនរួមមានទាំងស្ត្រីនិងកុមារ។

ខ្ញុំសប្បាយរីករាយណាស់ដែលដឹងថា រដ្ឋាភិបាលវៀតណាមបានចាត់ទុកថា សកម្មភាពដោះស្រាយផលវិបាកដោយគ្រាប់បែក គ្រាប់មីនជាភារកិច្ចបន្ទាន់មួយ។ រដ្ឋាភិបាលវៀតណាមបានខិតខំប្រឹងប្រែងក្នុងការកែលម្អក្របខ័ណ្ឌច្បាប់សម្រាប់សកម្មភាពនេះដើម្បីការពារជីវិតរបស់មនុស្សនិងជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែក គ្រាប់មីនក្នុងការកែលម្អជីវភាពរស់នៅ។

លើសពីនេះទៅទៀត វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រភពជួយឧបត្ថម្ភនានាពីអន្តរជាតិក្នុងវិស័យគ្រាប់បែកនិងគ្រាប់មីន។ ក៏ប៉ន្តែវៀតណាមនៅតែមានការងារជាច្រើនត្រូវធ្វើដែរ។

អ្នកយកព័ត៌មាន៖ តើបណ្តាអង្គការរបស់ប្រទេសន័រវែសបានជួយគាំទ្រវៀតណាមអ្វីខ្លះ ក្នុងការបោសសម្អាតផ្ទៃដីដែលនៅសល់គ្រាប់បែក គ្រាប់មីន?

លោកជំទាវ Grete Lochen៖ យើងខ្ញុំពិតជាមានមោទនភាពណាស់ពីព្រោះអង្គការជំនួយប្រជាជនន័រវែស (NPA) បានមានវត្តមាន និងធ្វើសកម្មភាពយ៉ាងសកម្មនៅប្រទេសវៀតណាមតាំងពីឆ្នាំ ២០០៨ មក ដោយបានជួយគាំទ្រចំពោះកិច្ចប្រឹងប្រែងក្នុងការបោសសម្អាតគ្រាប់បែក គ្រាប់មីនរបស់វៀតណាម។ NPA គឺជាអង្គការមួយក្នុងចំណោមអង្គការចំនួនបីដែលបោសសម្អាតគ្រាប់បែក គ្រាន់មីនប្រកបដោយមនុស្សធម៌ធំនៅលើពិភពលោក។

សកម្មភាពរបស់ NPA នៅវៀតណាមមានគោលបំណងកាត់បន្ថយហានិភ័យនៃគ្រាប់បែកចង្កោម និងគ្រឿងផ្ទុះដែលនៅសល់ក្រោយសង្គ្រាមហើយធានាថាប្រជាជនអាចរស់នៅដោយសន្តិភាព និងមិនប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍។ នៅវៀតណាមអង្គភាព NPA បានអនុវត្តការស្វែងរកនិងបោសសម្អាតគ្រាប់បែក គ្រាប់មីនដោយផ្ទាល់ផង និងកសាងសមត្ថភាពសម្រាប់ស្ថាប័នរដ្ឋាភិបាលថ្នាក់មជ្ឈិម និងមូលដ្ឋានផង។

leftcenterrightdel
រកឃើញគ្រឿងផ្ទុះសេសសល់នៅស្រុក Gio Linh ខេត្ដ Quang Tri  (រូបថត៖ To chuc Vien tro Nhan dan Na Uy)

 

ការរួមចំណែកសំខាន់បំផុតរបស់ NPA នៅវៀតណាមគឺជាវិធីសាស្ត្រស្វែងរកគ្រាប់បែកចង្កោម (CMRS)។ នេះគឺជាវិធីសាស្ត្រស្វែងរកមួយដែលផ្អែកលើភស្តុតាងដើម្បីបញ្ជាក់ពីតំបន់ដែលមានគ្រាប់បែក និងកំណត់បរិមាណនៃគ្រាប់បែកចង្កោមនៅសេសសល់នៅវៀតណាម។ ការបោសសម្អាតគ្រាប់បែកគ្រាប់មីន ហើយប្រគល់ដីធ្លីជូនប្រជាពលរដ្ឋដើម្បីរស់នៅ និងអភិវឌ្ឍន៍ដោយសន្តិភាពគឺជាអាទិភាពចម្បងរបស់ NPA ។

យើងជឿជាក់ថា ការងារដែល NPA និងអង្គការបោសសម្អាតគ្រាប់បែក គ្រាប់មីនផ្សេងទៀតដែលកំពុងធ្វើគឺពិតជាមានអត្ថន័យសំខាន់ណាស់៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោកជំទាវ

បកប្រែដោយ Duy Hoan