ក្នុងនិន្នាការនៃការធ្វើសមាហរណកម្មអន្តរជាតិ  សហគមន៍អាណិកជនវៀតណាមនៅតែបន្តកើនឡើង ក្នុងនោះចំនួននិស្សិត​នៅបរទេស និងការនាំចេញពលករទៅធ្វើការនៅក្រៅប្រទេសក៏បានកើនឡើងពីថ្ងៃមួយទៅថ្ងៃមួយដែរ។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong មានប្រសាសន៍នៅសន្និបាតការទូតលើកទី៣០ (រូបថត៖ vnanet.vn)

ដោយមានការចូលរួមយ៉ាងសកម្មពីស្ថាប័នក្នុងស្រុក និងក្រៅប្រទេស ការអនុវត្តកម្មវិធីរបស់រដ្ឋាភិបាលអំពីកិច្ចការសម្រាប់​អាណិកជន​វៀតណាមដែលសម្រេចបានលទ្ធផលជាវិជ្ជមានជាច្រើនក្នុងរយៈពេលកន្លងមក។

ការវិនិយោគទុននៅក្នុងស្រុករបស់អាណិកជនវៀតណាមកាន់តែកើនឡើងៗ ដែលនាំមកនូវផលប្រយោជន៍លើវិស័យសេដ្ឋកិច្ច និងបង្កើតការងារធ្វើសំរាប់ប្រជាជនបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

ក្នុងបរិបទដែលនយោបាយមានបម្រែបម្រួលយ៉ាងស្មុគស្មាញ ការអនុវត្តទស្សនៈរបស់បក្ស រដ្ឋស្តីពីកិច្ចការសម្រាប់អាណិកជន​វៀតណាម ការផ្លាស់ប្តូរព័ត៌មាន ការពិគ្រោះយោបល់រវាងក្រសួង ស្ថាប័ននានាគឺជាការចាំបាច់។ ទន្ទឹមនឹងនោះ ត្រូវតែទាក់ទាញបន្ថែមទៀត និងពង្រីកនូវប្រភពទុនវិនិយោគ ពាណិជ្ជកម្ម អ្នកទេពកោសល្យ ជាពិសេសពីបញ្ញាវន្ត ពាណិជ្ជករ អាណិកជនវ័យក្មេង ដើម្បីអភិវឌ្ឍប្រទេសជាតិ៕

បកប្រែដោយ Huyen Trang