leftcenterrightdel
លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ជាបឋមក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី ក្នុងនាមមជ្ឈិមបក្ស គណៈកម្មាធិការបក្សយោធាមជ្ឈិម  ខ្ញុំសូមផ្តាំផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្តៅបំផុត និងសូមប្រសិទ្ធិពរជូនចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធ ប្រជាជនទាំងមូលឲ្យមានសុខភាពល្អ បរិបូរ សម្រេចបានភារកិច្ចទាំងអស់ប្រកបដោយជោគជ័យ។ ខ្ញុំជឿជាក់ថា ដោយមានប្រពៃណីល្អ រុងរឿង រួមនឹងលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០១៧នោះ កម្មាភិបាល យុទ្ធជនកងទ័ពប្រជាជនវៀតណាមនឹង ឈានចូលឆ្នាំថ្មីដោយមានភាពជឿជាក់លើខ្លួនឯងយ៉ាងមុតមាំ  និងមោទនភាព បន្តសម្រេចបានស្នាដៃជាច្រើនក្នុងការប្រយុទ្ធ រួមចំណែកដ៏មានតម្លៃក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាមសង្គមនិយមជាទីស្រឡាញ់!

leftcenterrightdel
លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ជួបសំណេះសំណាលជាមួយនិងកម្មាភិបាល យុទ្ធជនកងទ័ពប្រជាជនវៀតណាម

អ្នកយកព័ត៌មាន៖ សូមអរគុណចំពោះការជូនពរឆ្នាំថ្មី របស់លោកអគ្គលេខាបក្ស! ដោយមានមនោសញ្ចេតនាដ៏ពិសេសនេះ តើលោកអគ្គលេខាបក្សអាចចែករំលែកពីការវាយតំលៃចំពោះសមិទ្ធិផលទាំងឡាយដែលកងទ័ពប្រជាជនវៀតណាមសម្រេចបានក្នុងឆ្នាំកន្លងទៅដែរឬ?

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ឆ្នាំ ២០១៧ បានកត់សម្គាល់នូវសមិទ្ធិផលជាច្រើនលើគ្រប់វិស័យទាំងអស់ប្រកបដោយមោទនភាព។ ហើយក្នុងនោះ សមិទ្ធិផលនៃការរក្សាយ៉ាងរឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃប្រទេសវៀតណាម បានធានាឱ្យមានបរិយាកាសសន្តិភាពសម្រាប់បុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ។

ដូចដែលយើងបានដឹងក្នុងឆ្នាកន្លងមកស្ថានភាពអន្តរជាតិ និងតំបន់មានការវិវត្តយ៉ាងស្មុគស្មាញ។ ប្រទេសជាតិជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន និងគ្រោះមហន្តរាយធម្មជាតិកើតឡើងជាបន្តបន្ទាប់ដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់តំបន់ជាច្រើនក្នុង ប្រទេស។ ពួកអមិត្តនានាបានបង្កើនសកម្មភាពប្រឆាំងនឹងបុព្វហេតុបដិវត្តន៍... ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងរបស់បក្សទាំងមូលប្រជាជន និងកងទ័ពទាំងមូលយើងបានរក្សាស្ថិរភាពនយោបាយ និងបរិស្ថានរបស់វៀតណាម។ ការអភិវឌ្ឍរបស់ប្រទេសជាតិកំពុងឆ្ពោះទៅរកគោលដៅលឿន ចីរភាព គឺដោយសារតែយើងជាប្រទេសមានសេរីភាព ឯករាជ្យជាតិ។ សក្តានុពល កំណើនសេដ្ឋកិច្ច និង កម្លាំងសរុបរបស់វៀតណាមត្រូវបានលើកដម្កើងទាំងកិត្យានុភាព តួនាទីលើឆាកអន្តរជាតិ។

ក្នុងការបំពេញភារកិច្ចការពារមាតុភូមិវៀតណាមបានចេះពីរបៀបបង្កើនកម្លាំងរបស់ជាតិជាមួយកម្លាំងនៃយុគសម័យ និងទាំងយុទ្ធសាស្រ្តជាមួយនិងយុទ្ធវិធី។ ការធ្វើសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសនៃវិស័យការពារជាតិ គឺជាទិសដៅយុទ្ធសាស្ត្រដ៏ត្រឹមត្រូវដែលជាយុទ្ធសាស្ដ្រការពារជាតិពីឆ្ងាយ មុនពេលដែលប្រទេសជាតិមិនទាន់កើតឡើងគ្រោះថ្នាក់។ តាមរយៈការធ្វើសមាហរណកម្មអន្តរជាតិនៃវិស័យការពារជាតិ សន្តិសុខ​ ដើម្បីពង្រឹងទំនុកចិត្តយុទ្ធសាស្រ្ត រក្សាបរិស្ថាន ដោយសន្តិភាព និងសហការជាមួយគ្នា ដើម្បីអភិវឌ្ឍ និងពង្រឹងប្រៀបនៃផ្នែកការពារជាតិ និងសន្តិសុខរបស់ប្រទេស។ សកម្ម ម្ចាស់ការ រឹងមាំ រវៀសរវៃ និងមានប្រសិទ្ធភាពមិនឱ្យធ្លាក់ចូលក្នុងភាពអកម្មដោយមិនក្តាប់បានភាពជាម្ចាស់។

ក្នុងសមិទ្ធិផលទាំងនោះ ទាំងបក្ស រដ្ឋ និងប្រជាជនបានវាយតំលៃខ្ពស់នូវរាល់កិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់កងទ័ពនិយាយរួម និងកម្មាភិបាលយុទ្ធជន និយាយដោយឡែកមិនថាទាំងថ្ងៃ ទាំងយប់ ដើម្បីសម្រេចបានភារកិច្ចទាំងអស់ប្រកបដោយជោគជ័យក្នុងការការពារព្រំដែន សមុទ្រ កោះ ឯករាជ្យជាតិ  អធិបតេយ្យ និងបូរណភាពទឹកដី។ បក្ស រដ្ឋ និងប្រជាជនដឹងគុណចំពោះរាល់ការរួមចំណែក និងការលះបង់ របស់កម្មាភិបាល និងយុទ្ធជនក្នុងការចូលរួមការបង្ការ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ  គ្រោះថ្នាក់ដែលបណ្តាលមកពីខ្មាំង។ គោរព និងឲ្យតំលៃចំពោះការចំណាយកម្លាំងរបស់កងទ័ពក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ រួមចំណែកជាវិជ្ជមាន ក្នុងការផ្លាស់ថ្មី  ការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងជនបទថ្មី...

អ្នកយកព័ត៌មាន៖ ដូចលោកអគ្គលេខាបក្សទើបបានអះអាងថា ការប្រឆាំងនឹង “ខ្មាំងផ្ទៃក្នុង” ការរក្សាស្ថិរភាព ចាប់ពីផ្ទៃក្នុងក៏ជាវិធានការមួយដើម្បីការពារជាតិឬ?

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ នេះជា មេរៀនដែលមានតាំងពីរាប់ពាន់ឆ្នាំមកម៉្លេះ ហើយមិនអាចកាត់ផ្តាច់នឹងដំណើរការកសាង និងការពារជាតិរបស់វៀតណាមដែរ។ ទស្សនៈនេះកាន់តែឆ្លុះបញ្ចាំង និងជាការសាកល្បងភាពត្រឹមត្រូវដោយភាពជាក់ស្តែងក្នុងការដឹកនាំ ការប្រឆាំងនឹង “ខ្មាំងផ្ទៃក្នុង និង ខ្មាំងខាងក្រៅ” របស់លោកអគ្គមគ្គុទ្ទេស Ho Chi Minh និងបក្សកុម្មុយនិស្តវៀតណាមបន្ទាប់ពីអាជ្ញាធរ និងបដិវត្តន៍នៅក្មេងខ្ចីរបស់យើងទើបតែត្រូវបានចាប់បដិសន្ធិ។  នោះគឺទស្សនៈដែលចាត់ទុកអំពើពុករលួយ ការ ខ្ជះខ្ជាយ...ជាខ្មាំងមួយប្រភេទគឺ“ខ្មាំងផ្ទៃក្នុង”។ លុះត្រាតែបង្ក្រាបបានខ្មាំងនេះ ប្រទេសជាតិទើបមានសេចក្តីសុខ ស្ថិរភាព និងមានកម្លាំងគ្រប់គ្រាន់ដើម្បីវាយ ឈ្នះលើពួកខ្មាំងខាងក្រៅ និងកសាងប្រទេសជាតិ។

នៅវៀតណាម ក្នុងរយៈពេលកន្លងមក អំពើការិយាធិបតេយ្យ ពុករលួយបានក្លាយទៅជាគ្រោះថ្នាក់ជាតិ ដែលត្រូវបានមជ្ឈិមកំណត់ថា ជា ១ ក្នុងចំណោម គ្រោះថ្នាក់ទាំង ៤ នៃបុព្វហេតុរបស់បដិវត្តន៍ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើតួនាទី កិត្យានុភាព និងកម្លាំងរបស់បក្ស ប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស និងប្រព័ន្ធនយោបាយ។ ហេតុដូច្នេះប្រសិនបើមិនត្រូវបានរារាំង និងទប់ស្កាត់ ឲ្យបានទាន់ពេលនោះទេ ប្រភេទខ្មាំងនេះនឹងធ្វើឲ្យ ប្រព័ន្ធនយោបាយរងការពុកពីខាងក្នុងទៅក្រៅបំផ្លាញ មូលដ្ឋានរបប ធ្វើឲ្យខ្សោយនូវកិត្យានុភាព និងតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។

ហេតុដូច្នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកទោះបី មជ្ឈិមបក្សបានចេញសេចក្តីសម្រេចចិត្តទី៤ (អាណត្តិទី ១១) ក្តី តែនៅបន្តចេញសេចក្តីសម្រេចចិត្តមជ្ឈិមទី៤ (អាណត្តិទី១២) ទៀតហើយបានលើកឡើងនូវរាល់វិធានការសំខាន់ៗក្នុងសេចក្តីសម្រេចចិត្តមជ្ឈិមបក្សទី៦ (អាណត្តិទី១២) ដើម្បីផ្តោតសំខាន់ទៅលើការកសាង ពង្រឹងបក្សឲ្យបានល្អប្រសើរជាង។ ទន្ទឹមនឹងនោះ វៀតណាមបានជំរុញយ៉ាងសកម្មការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌របស់លោកប្រធានរដ្ឋហូជីមិញក្នុងបក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល។ នេះសុទ្ធតែជារាល់បញ្ហាដ៏សំខាន់ដែលឆ្លុះបណ្ចាំងពីឆន្ទះរបស់បក្ស ក្នុងការបង្ការ និងប្រឆាំងនឹងរាល់អំពើអវិជ្ជមានផ្ទៃក្នុង។

ក៏ប៉ុន្តែអំពើពុករលួយបានប្រព្រឹត្តទៅយ៉ាងសម្ងាត់ និងពិបាករកឃើញណាស់។ ជាងនេះទៅទៀត គំនិតហួសសម័យនៅមានការលំបាកបូកនឹងការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹង“ខ្មាំងផ្ទៃក្នុង” ក៏ប៉ុន្តែការបំបែកភាពទាល់ច្រកនៃចលនាមហាជនបានជួយនាំមកនូវកាលានុវត្តភាព  និងជាបុព្វបទមូលដ្ឋាន ដើម្បីគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស ដាក់ចេញនូវរាល់គោលការណ៍ វិធានការឲ្យបានស្របនឹងគោលនយោបាយ យុទ្ធសាស្រ្ត យុទ្ធវិធីដើម្បីដឹកនាំការប្រយុទ្ធនេះ ប្រកបដោយប្រសិទ្ធភាព។ ម៉្យាងទៀត លទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ​ អំពើអវិជ្ជមានក្នុង ឆ្នាំ២០១៧ ជាការបន្តនៃរាល់ការខិត្តខំរបស់មជ្ឈិមបក្ស ក្នុងអាណត្តិមុនៗមកម៉្លេះ។

ក៏ប៉ុន្តែត្រូវដឹងដែរថា ការកសាង ការពង្រឹងបក្ស  ការប្រឆាំងនឹងអំពើអវិជ្ជាន អំពើពុករលួយនេះកំពុង ជួបការលំបាក ហេតុនោះតម្រូវអោយយើងត្រូវតែតាំងចិត្តយ៉ាងមោះមុតជាងនេះទៅទៀតទើបសម្រេចបាន។ គួរឲ្យរំលឹកដែរថា សមិទ្ធិផលនោះជួនកាលអាច ជាការឈឺចាប់នៃការបាត់បង់កម្មាភិបាលទៅវិញ មិនមែនជាការសប្បាយឡើយ។ ហេតុដូច្នេះ ក្នុងឆ្នាំ  ២០១៨ និងឆ្នាំជាបន្តបន្ទាប់ យើងត្រូវតែចេះជម្នះរាល់ការ ឈឺចាប់ ហ៊ានទទួលយកការបាត់បង់ជាសត្យានុម័ត ដើម្បីធ្វើឲ្យក្បាលម៉ាស៊ីនមានតម្លាភាព ដើម្បីបក្ស រឹងមាំជាង និងស័ក្តសមជាងនឹងតួនាទីដឹកនាំ និងបេសកកម្មដែលត្រូវបានជាតិ និងប្រជាជនប្រគល់ទៅឱ្យ។

អ្នកយកព័ត៌មាន: ក្រៅពីសមិទ្ធិផលដែលទើបតែត្រូវបានលោកអគ្គលេខាបក្សចែករំលែកនោះក្នុងឆ្នាំ២០១៧ កន្លងមក តើនៅមានចំណុចលេចធ្លោដែលត្រូវបានកត់សម្គាល់ឬ?

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ 

ក្នុងឆ្នាំ២០១៧ ទោះបីត្រូវតែប្រឈមនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ប្រទេសយើងនៅតែបន្តការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យដោយមានចំណុចលេចធ្លោមួយចំនួនដូចជា៖ ជាលើកដំបូងក្នុងរយៈពេលច្រើនឆ្នាំ វៀតណាមសម្រេចបាន និងលើសពី កំណើនសេដ្ឋកិច្ចដោយសម្រេចបាន៦.៨១%ដែលជាកំណើនក្នុងកម្រិតខ្ពស់បើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់ និងនៅលើពិភពលោក។ ឆ្នាំ ២០១៧ ជាឆ្នាំមួយក្នុងចំណោមឆ្នាំជោគជ័យបំផុតនៃកិច្ចការបរទេស ដោយបានរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ ទំនងជាមួយប្រទេសដៃគូឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ព្រមទាំងជួយលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់ប្រទេសជាតិលើឆាកអន្តរជាតិ។  បំពេញបានល្អនូវតួនាទីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC ២០១៧។ នេះជាលទ្ធផលដែលបណ្តាលមកពីការដឹកនាំរបស់បក្ស និងបំណងប្រាថ្នាចង់បោះជំហានទៅមុខរបស់ប្រជាជាតិវៀតណាម។

ការដែរមជ្ឈិមបក្សប្រកាសចេញនូវសេចក្តីសម្រេចចិត្តសំខាន់ៗទាំង ៣ ស្តីពីការដឹកនាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅសន្និបាតមជ្ឈិមបក្សទី៥ (អាណត្តិ ១២)។ នោះជាសញ្ញានៃការផ្លាស់ថ្មី ជួយដោះស្រាយបញ្ហាជាប់គាំងជាច្រើន ព្រមទាំងបានឆ្លុះបញ្ចាំងពីសតិអារម្មណ៍ មោះមុត ការប្តេជ្ញាចិត្ត អនុវត្តតាមទិសដៅធ្វើសមាហរណ្កម្ម  ការអភិវឌ្ឍសេដ្ឋកិច្ច ការតភ្ជាប់រវាងរាល់ខឿនសេដ្ឋកិច្ចក្នុងតំបន់ និងលើពិភពលោក។ នោះជាមូលហេតុធ្វើឲ្យវៀតណាមបានទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសមានសុវត្ថិភាព ប្រកបដោយស្ថិរភាពបំផុតនៅអាស៊ីអាគ្នេយ៍។

អ្នកយកព័ត៌មាន៖ ក្នុងឱកាសចូលឆ្នាំថ្មី លោកអគ្គលេខាបក្សមានផ្តាំផ្ញើសារអ្វីជូនចំពោះយុទ្ធជន និងប្រជាជាតិវៀតណាមទាំងមូល?

លោក អគ្គលេខាបក្ស Nguyen Phu Trong៖ កាលនៅរស់ លោកប្រធានរដ្ឋហូជីមិញបានប្រៀន ប្រដៅថា៖ “នៅលើមេឃនេះ គ្មានអ្វីដែលប្រណិតជាងប្រជាជន។ នៅលើពិភពលោកនេះគ្មានអ្វីដែលខ្លាំងជាងកម្លាំងសាមគ្គីភាពនៃប្រជាជនឡើយ”។  ក្នុងឆ្នាំកន្លងមក វៀតណាមសម្រេចបាននូវសមិទ្ធិផល យ៉ាងច្រើនគួរឱ្យកត់សម្គាល់ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសជាតិ។ ប្រការទាំងអស់នោះសុទ្ធតែផ្អែកទៅលើកម្លាំងនៃធ្លុងសាមគ្គីភាពដ៏អស្ចារ្យក្រោមការដឹកនាំរបស់បក្ស។ ប្រពៃណីរបស់ជាតិ និងទំនុកចិត្តរបស់មហាជន ចំពោះការដឹកនាំរបស់បក្ស ជាកម្លាំងដ៏ធំធេង ដើម្បីប្រជាជនវៀតណាមបោះជំហានទៅមុខ។ ស្ថិរភាព នយោបាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស គឺជាអ្វីដែលមនុស្សគ្រប់រូបចាំបាច់ត្រូវយល់ឲ្យបានត្រឹមត្រូវ។ ស្ថិរភាពនយោបាយ និងសង្គម គឺជាបុព្វបទ និងជាលទ្ធផលនៃសមិទ្ធិផលក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយក៏ជាលក្ខណៈអំណោយផលសម្រាប់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយប្រទេសទាំងអស់នៅក្នុងសហគមន៍អន្តរជាតិផងដែរ។

ក្នុងឆ្នាំ ២០១៨ មនុស្សគ្រប់រូបត្រូវតែមានការយល់ដឹង ខ្ពស់ជាងក្នុងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋចំពោះមាតុភូមិ ដែលក្នុងនោះ​បញ្ហាសំខាន់បំផុតគឺការទទួលខុសត្រូវ ការរួមចំណែកយ៉ាងសកម្មបន្ថែមទៀត ក្នុងការកសាង និងការការពារប្រទេស។

កងទ័ពប្រជាជនវៀតណាមជាកងទ័ពដែលបានចាប់បដិសន្ធិដោយប្រជាជន និងបានទទួលនូវរហស្សនាមជាកងទ័ពអ៊ំហូ ដែលជានាម​ដ៏ឧត្តុង្គឧត្តមមួយ។

អាស្រ័យហេតុនោះ ក្នុងគ្រប់កាលៈទេសៈ កម្មាភិបាល យុទ្ធជននៃកងទ័ពប្រជាជនវៀតណាមត្រូវតែលើកកំពស់ការទទួលខុសត្រូវ ថែរក្សាកិត្តិយសរបស់កងទ័ពអ៊ំហូ ក្នុងបេះដូងប្រជាជា។

អបអរសាទរឆ្នាំ ២០១៨ យើងមានមោទនភាពចំពោះសមិទ្ធិផលទាំងអស់ដែលសម្រេចបានក្នុងឆ្នាំ២០១៧។ នេះមិនគ្រាន់តែជាសក្ខីភាពនៃមាគ៌ាត្រឹមត្រូវតែប៉ុណ្ណោះទេ ថែមទាំងក៏ជាមូលដ្ឋានគ្រឹះ កម្លាំងចលករដែលនាំមកនូវក្តីរំពឹងដ៏ធំសម្បើមទៀតផង។ វៀតណាមនឹងឈានចូលទៅក្នុងឆ្នាំថ្មីក្នុងកិត្យានុភាពថ្មី និងទទួលបានជោគជ័យថ្មីៗ៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអគ្គលេខាបក្ស

បកប្រែដោយ Minh Trung