leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងកិច្ចសន្ទនា

មានប្រសាសន៍ក្នុងកិច្ចសន្ទនានេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាម កំពុងប្រឈមមុខនឹងបញ្ហាលំបាកឧបសគ្គជាច្រើនក្នុងការធ្វើយ៉ាងណាដើម្បីអភិវឌ្ឍប្រកបដោយឆាប់រហ័ស និងស្ថិរភាព ព្រមទាំងរួចផុតពីអន្ទាក់នៃ“ចំណូលមធ្យម”។  លើកឡើងពីភារកិច្ចក្នុងឆ្នាំ ២០១៨ នេះ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ជាដំបូងបង្អស់ វៀតណាម ត្រូវតែខិតខំប្រឹងប្រែងសម្រេចនូវតំលៃផលិតផលសរុបក្នុងប្រទេសឲ្យបានលើសពីគោលដៅដែលរដ្ឋសភាបានអនុម័តគឺ ៦,៧% ។

លោក Nguyen Xuan Phuc ក៏បានវាយតំលៃខ្ពស់ចំពោះការរៀបចំវេទិកាសេដ្ឋកិច្ចវៀតណាមលើកទី ២ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា វេទិកាមានតួនាទីសំខាន់ៗដើម្បីគ្រប់ភាគីទាំងអស់អាចជួបជុំពិភាក្សា និងចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមកលើវិស័យម៉ាក្រូសេដ្ឋកិច្ច និងភាពជាក់ស្តែងនៃស្ថានភាពសេដ្ឋកិច្ចនាសព្វថ្ងៃនេះ ហើយតាមរយៈនោះ អាចផ្តួចផ្តើមឡើងនូវរាល់វិធានការជូនរដ្ឋាភិបាល។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានសម្តែងនូវក្តីសប្បាយរីករាយចំពោះលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០១៧ ក៏ប៉ុន្តែត្រូវចាត់ទុកថា នេះជាមូលដ្ឋាននៃសមិទ្ធិផល ដើម្បីវៀតណាមមានក្តីជឿជាក់ជាងនេះទៅទៀតក្នុងការរៀបចំរចនាសម្ព័ន្ធនៃខឿនសេដ្ឋកិច្ចឡើងវិញ និងការផ្លាស់ថ្មីនូវទំរង់នៃកំណើនសេដ្ឋកិច្ច៕

បកប្រែដោយ Minh Trung