លោក To Lam អគ្គលេខាបក្ស៖ សាមគ្គីភាព និងចំណងមិត្តភាពជិតស្និទ្ធ គឺជាប្រភពនៃទំនាក់ទំនងវៀតណាម-ឡាវ
កប.អនឡាញ - នារសៀលថ្ងៃទី ១ ខែធ្នូ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានទៅទស្សនា និងថ្លែងសុន្ទរកថាគន្លឹះមួយ នៅវិទ្យាស្ថាននយោបាយ និងរដ្ឋបាលសាធារណៈជាតិឡាវ ក្រោមប្រធានបទ "ទទួលមរតកចំណងមិត្តភាពដ៏មហិមា ពូនជ្រំទំនាក់ទំនងសាមគ្គីភាពពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងជំរុញការតភ្ជាប់យុទ្ធសាស្ត្រ វៀតណាម-ឡាវ ក្នុងសម័យកាលថ្មី"។ អញ្ជើញចូលរួមក៏មានលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ។