ដោយចែករំលែកចំពោះការលំបាករបស់ប្រទេសគុយបា និងជម្រាបអំពីស្ថានភាព និងទិសដៅអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររបស់វៀតណាម លោក Pham Minh  Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាមតែងតែប្រកៀកស្មា ចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ និងត្រៀមខ្លួនជាស្រេចគាំទ្រប្រទេសគុយបាក្នុងការធានាសន្តិសុខស្បៀងអាហារ ថាមពល និងទូរគមនាគមន៍។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Jorge Legañoa Alonso ប្រធានទីភ្នាក់ងារសារព័ត៌មាន Prensa Latina (គុយបា) (រូបថត៖ vnanet.vn)

លោក Pham Minh  Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃថា ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ទំនាក់ទំនងរវាងទីភ្នាក់ងារសារព័ត៌មានវៀតណាម និង Prensa Latina ក៏មានភាពជិតស្និទ្ធ ស្មោះត្រង់ និងត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់គ្នាទៅវិញទៅមកដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ ដោយវិភាគអំពីស្ថានភាពពិភពលោក ភារកិច្ចបដិវត្តន៍របស់ប្រទេសនីមួយៗ និងបញ្ហាប្រឈម ក៏ដូចជានិន្នាការក្នុងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយពិភពលោក លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យទីភ្នាក់ងារសារព័ត៌មានវៀតណាម និង Prensa Latina បន្តសហប្រតិបត្តិការគ្នាឱ្យកាន់តែជិតស្និទ្ធ រក្សាសកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកវិធីសាស្រ្តសហប្រតិបត្តិការថ្មីៗ គាំទ្រដល់ការលើកកម្ពស់ជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្សព្វផ្សាយស្របតាមនិន្នាការនៃសម័យកាល។ ទីភ្នាក់ងារទាំងពីរត្រូវផ្តល់ព័ត៌មានត្រឹមត្រូវ  ផ្លូវការ និងទាន់ពេលវេលាដល់ប្រព័ន្ធសារព័ត៌មានក្នុងស្រុក និងបរទេស ផ្សព្វផ្សាយយ៉ាងសកម្មអំពីទំនាក់ទំនងមិត្តភាពពិសេស វៀតណាម-គុយបា មានយន្តការសម្របសម្រួលក្នុងវិស័យព័ត៌មាន ដើម្បីការពារគ្រឹះសតិអរម្មណ៍ រកឃើញ និងដោះស្រាយព័ត៌មានមិនពិត និងព័ត៌មានពុលដែលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរព្រមទាំងចែករំលែកបទពិសោធន៍ និងសម្របសម្រួលក្នុងបណ្តាញព័ត៌មានសំខាន់ៗ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Jorge Legañoa Alonso ប្រធានទីភ្នាក់ងារសារព័ត៌មាន Prensa Latina (គុយបា) (រូបថត៖ vnanet.vn)

លោក Jorge Legañoa Alonso ប្រធាន Prensa Latina បានសម្តែងការចែករំលែកយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ដែលប្រជាជនវៀតណាមរងគ្រោះដោយសារព្យុះ និងទឹកជំនន់នាពេលថ្មីៗនេះ ព្រមទាំងសម្តែងនូវមោទនភាពចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ រួមទាំងទំនាក់ទំនងរវាងទីភ្នាក់ងារសារព័ត៌មានជាតិទាំងពីរ ដូចដែលលោកប្រធាន Fidel Castro ធ្លាប់បាននិយាយថា "ដើម្បីវៀតណាម គុយបាត្រៀមខ្លួនជាស្រេចបរិច្ចាគឈាមរបស់ខ្លួន!" ហើយផ្ទុយទៅវិញ ដើម្បីគុយបា វៀតណាមក៏ត្រៀមខ្លួនបរិច្ចាគ និងចែករំលែកផងដែរ ហើយការបរិច្ចាគថ្មីៗដើម្បីគាំទ្រគុយបាដោយប្រជាជនវៀតណាមគឺជាសក្ខីភាពមួយ។ ដោយរំលឹកឡើងវិញនូវដំណើរការសហប្រតិបត្តិការរវាង Prensa Latina និងទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Jorge Legañoa Alonso បានអះអាងថា Prensa Latina នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម ដើម្បីអនុវត្តវិស័យសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀត ដូចដែលលោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានលើកឡើង៕

បកប្រែដោយ Huyen Trang