ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំពេញអង្គលើកទី ៥៨ ដោយមានការចូលរួមពីប្រទេស អង្គការរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលប្រមាណ ៨០  UNCITRAL បានពិភាក្សាអំពីបញ្ហាផ្សេងៗនៃច្បាប់ស្ដីពីពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាផ្ដល់យោបល់លើរបាយការណ៍ត្រួតពិនិត្យរបស់លេខាធិការដ្ឋាន និងក្រុមការងារនានា។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង UNCITRAL កាលពីថ្ងៃទី ១៧ ខែកក្កដា លោក Le Anh Tuan អនុរដ្ឋមន្ត្រី និងលោកស្រី Anna Joubin-Bret លេខាធិការី UNCITRAL បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងការបរទេសវៀតណាម និង UNCITRAL សម្រាប់ដំណាក់កាល ២០២៥-២០៣១ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរស្ដីពីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល លើកកម្ពស់សមត្ថភាពសម្រាប់អ្នកជំនាញផ្នែកច្បាប់វៀតណាម និងជំរុញការបង្កើតក្របខ័ណ្ឌច្បាប់របស់វៀតណាមសម្រាប់សកម្មភាពពាណិជ្ជកម្មអន្តរជាតិ។

leftcenterrightdel
លោក Le Anh Tuan និងលោកស្រី Anna Joubin-Bret ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងការបរទេសវៀតណាម និង UNCITRAL សម្រាប់ដំណាក់កាល ២០២៥-២០៣១ (រូបថត៖ vnanet.vn)

លោក Le Anh Tuan បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ UNCITRAL និងអបអរសាទរចំពោះជោគជ័យនៃសម័យប្រជុំលើកទី ៥៨ ហើយថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។

លោកស្រី Anna Joubin-Bret បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមថ្មីរបស់វៀតណាមលើទីផ្សារកាបូននៅ UNCITRAL និងគាំទ្រសំណើរៀបចំព្រឹត្តិការណ៍នៅទីក្រុងហាណូយ ក្នុងឱកាសអបអរសាទរខួបលើកទី ៦០ ឆ្នាំនៃការបង្កើត UNCITRAL។

នៅខាងក្រៅសម័យប្រជុំឆ្នាំនេះ ក្រុមបេសកកម្មវៀតណាមបានសហការជាមួយលេខាធិការដ្ឋាន UNCITRAL រៀបចំព្រឹត្តិការណ៍មួយនៅថ្ងៃទី ១៥ ខែកក្កដា ដើម្បីណែនាំប្រធានបទ “ទីផ្សារកាបូន” សម្រាប់កម្មវិធីការងារនាពេលខាងមុខរបស់គណៈកម្មការ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចាប់អារម្មណ៍ និងការចូលរួមដោយផ្ទាល់ពីប្រទេសនិងអ្នកជំនាញជាច្រើន។ អ្នកជំនាញទាំងឡាយអះអាងថា នេះជាប្រធានបទដ៏មានសក្តានុពលសម្រាប់ UNCITRAL នាពេលខាងមុខ ហើយបម្រើផលប្រយោជន៍នៃប្រទេសកំពុងអភិវឌ្ឍន៍ រួមចំណែកបង្កើតធនធានហិរញ្ញវត្ថុសម្រាប់កិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងជំនួបជាមួយលោក Ciyong Zou អគ្គនាយករង UNIDO លោក Le Anh Tuan បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ UNIDO ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ឧស្សាហកម្មនៅប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងវៀតណាម។ លោកអនុរដ្ឋមន្ត្រីបានស្នើឲ្យ UNIDO បន្តផ្ដល់យោបល់ស្ដីពីគោលនយោបាយ ការលើកកម្ពស់សមត្ថភាព ជម្រុញអភិវឌ្ឍឧស្សាហកម្មបៃតង និងទំនើប បង្កើនការជ្រើសរើសមនុស្សវៀតណាមចូលធ្វើការក្នុង UNIDO ក៏ដូចជាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងនានានៅវៀតណាម។ លោកអនុរដ្ឋមន្ត្រីបានឲ្យដឹងផងដែរថា លោកនឹងបន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកម្មវិធីជាតិវៀតណាម - UNIDO និងរៀបចំពិធីអបអរសាទរខួបលើកទី ៤០ ដែលវៀតណាមចូលជាសមាជិកនៃអង្គការនេះ។ ភាគីខាងអង្គការ UNIDO លោក Ciyong Zou បានអបអរសាទរចំពោះសមិទ្ធិផលគួរអោយចាប់អារម្មណ៍នៃការអភិវឌ្ឍឧស្សាហកម្មរបស់វៀតណាមនាពេលកន្លងមកនេះ ហើយវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសឧស្សាហកម្មរបស់វៀតណាមដែលផ្តោតលើការអនុវត្តបច្ចេកវិទ្យាខ្ពស់ ជំរុញការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍។ លោក Zou ក៏បានអះអាងដែរថា អង្គការ UNIDO នឹងសហការ និងជួយគាំទ្រវៀតណាមយ៉ាងសកម្មថែមទៀត ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មតាមទិសដៅពោលខាងលើ។

leftcenterrightdel
លោក Le Anh Tuan និងលោកស្រី Candice Welsch ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រទេសម្ចាស់ផ្ទះរវាងរដ្ឋាភិបាលវៀតណាម និង UNODC ស្តីពីការជួយរៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅខែតុលា ឆ្នាំ២០២៥ (រូបថត៖ vnanet.vn)

នៅការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) លោក Le Anh Tuan និងលោកស្រី Candice Welsch នាយិកាទទួលបន្ទុកវិភាគគោលនយោបាយ និងទំនាក់ទំនងសាធារណៈរបស់ UNODC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រទេសម្ចាស់ផ្ទះ (HCA) រវាងរដ្ឋាភិបាលវៀតណាម និង UNODC ស្តីពីការជួយរៀបចំពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនាខែតុលា ឆ្នាំ២០២៥៕

បកប្រែដោយ Thuy Anh