ឆ្នាំ២០២៤ វៀតណាមក្លាយជាប្រទេសផ្គត់ផ្គង់ទំនិញធំទីបីទៅកាន់ទីផ្សារឡាវ បន្ទាប់ពីប្រទេសថៃ និងប្រទេសចិន។ ក្នុងបរិបទនោះ សេវា logistics ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព។ ក្នុងតួនាទីអង្គភាពប្រតិបត្តិករកំពង់ផែធំជាងគេនៅវៀតណាម អគ្គក្រុមហ៊ុន Tan Cang Saigon បានត្រួសត្រាយផ្លូវក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព ជួយគាំទ្រគម្រោងសហប្រតិបត្តិការក្នុងវិស័យកំពង់ផែសមុទ្រ  បង្កើនការតភ្ជាប់ logistics។

leftcenterrightdel
លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ បំពេញទស្សនកិច្ចនៅកំពង់ផែ Tan Cang - Cat Lai

កិច្ចខិតខំប្រឹងប្រែងទាំងនេះ សំដៅបង្កើនការតភ្ជាប់ពាណិជ្ជកម្ម រួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ី (logistics) ទំនើប និងនិរន្តរភាព ព្រមទាំងបញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។

ថ្លែងក្នុងឱកាសនេះ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ឡាវក្នុងការធ្វើអាជីវកម្ម និងប្រតិបត្តិការនៅកំពង់ផែ Vung Ang។ ប្រការនេះបង្ហាញពីការគាំទ្រយ៉ាងមុតមាំសម្រាប់ប្រទេសឡាវ ដោយបានជួយឡាវពីប្រទេសគ្មានសមុទ្រក្លាយប្រទេសមានផ្លូវទៅកាន់សមុទ្រ រួមចំណែកបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនាំចេញកសិផល រ៉ែ និងអគ្គិសនី។

លទ្ធផលទាំងនោះមានការរួមចំណែកយ៉ាងសំខាន់ពីអង្គភាពអាជីវកម្មការពារជាតិ និងសន្តិសុខវៀតណាម ជាពិសេស អគ្គក្រុមហ៊ុន Tan Cang Saigon បានរៀបចំសកម្មភាព និងសិក្ខាសាលាជាច្រើនដើម្បីតភ្ជាប់ពាណិជ្ជកម្មជាមួយអង្គភាពអាជីវកម្ម ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសឡាវ និងដាក់ពង្រាយរថយន្តជាច្រើនដើម្បីដឹកជញ្ជូនទំនិញរបស់ឡាវនៅកំពង់ផែ Vung Ang។ រដ្ឋាភិបាលឡាវវាយតំលៃខ្ពស់ចំពោះគំរូអាជីវកម្មយោធាដែលចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់រូបគំនូរលោកប្រធានហូជីមិញ ជូនលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ 
leftcenterrightdel
ថ្នាក់ដឹកនាំអគ្គក្រុមហ៊ុន Tan Cang Saigon ប្រគល់ផ្កា និងវត្ថុអនុស្សាវរីយ៍ជូនលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ

លោក Sonexay Siphandone នាយករដ្ឋមន្ត្រី បានបន្ថែមថា៖ បច្ចុប្បន្ន ប្រទេសឡាវកំពុងស្ថិតក្នុងដំណើរការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន។ ដំណើរទស្សនកិច្ចលើកនេះជួយឡាវ សិក្សានិងរៀនសូត្របទពិសោធន៍ក្នុងការគ្រប់គ្រងកំពង់ផែ ប្រតិបត្តិការ និងសេវា  logistics រួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនៃការនាំចូល និងនាំចេញទំនិញ។ ដើម្បីសម្រេចបានប្រការនោះ លោកនាយករដ្ឋមន្ត្រីឡាវសង្ឃឹមថា រដ្ឋាភិបាល និងក្រសួងការពារប្រទេសវៀតណាមបន្ដយកចិត្តទុកដាក់ និងអនុវត្ដខ្លឹមសារសហប្រតិបត្តិការរវាងរដ្ឋាភិបាលឡាវ និងរដ្ឋាភិបាលវៀតណាម ជាពិសេសការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅកំពង់ផែ Vung Ang៕

បកប្រែដោយ Pham Diep