ប្រព័ន្ធផ្សព្វផ្សាយថៃ៖ ផែនការបង្រួមក្បាលម៉ាស៊ីនរដ្ឋរបស់វៀតណាមគឺជាការវិវឌ្ឍន៍ដ៏ខ្លាំងក្លា
កប.អនឡាញ - ច្បាប់ស្តីការរៀបចំរចនាសម័ន្ធវិសោធនកម្មរបស់រដ្ឋាភិបាលវៀតណាមចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនា ដោយត្រួសត្រាយផ្លូវសម្រាប់ការអនុម័តផែនការកាត់បន្ថយរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរដ្ឋ ពី ១៥% ទៅ ២០%។
សារព័ត៌មានថៃជាច្រើនដូចជា៖ Bangkok Post, The Nation, Today... សុទ្ធតែមានអត្ថបទអំពីការអនុម័តរបស់រដ្ឋសភាវៀតណាមអំពីផែនការបង្រួមរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរដ្ឋ ដោយកំណត់ថានេះការវិវឌ្ឍន៍ដ៏ខ្លាំងក្លាមួយ ត្រូវបានវៀតណាមជម្រុញយ៉ាងឆាប់រហ័ស ក្នុងគោលដៅសន្សំការចំណាយថវិកា និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធទាំងមូល។
កាសែតអនឡាញ Today របស់ប្រទេសថៃមានអត្ថបទមួយដែលបញ្ជាក់ថា នេះត្រូវបានចាត់ទុកថាជាកំណែទម្រង់ដ៏សំខាន់របស់វៀតណាមចាប់តាំងពីការអនុវត្តគោលនយោបាយ “Doi Moi” ក្នុងឆ្នាំ១៩៨៦ ដែលជាដំណាក់កាលដំបូងសម្រាប់សមាហរណកម្មរបស់វៀតណាមទៅក្នុងសេដ្ឋកិច្ចពិភពលោក និងសម្រេចបានសមិទ្ធិផលដ៏អស្ចារ្យនាពេលបច្ចុប្បន្ន។ អត្ថបទជឿជាក់ថា នេះគឺជាការវិវឌ្ឍន៍ទាន់ពេលវេលាសម្រាប់វៀតណាមក្នុងការសម្របខ្លួនទៅនឹងបញ្ហាប្រឈមថ្មីរបស់ពិភពលោក។
បកប្រែដោយ Duy Hoan