leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu (ឆ្វេង) ចូលជួបសម្តែងការគួរសមជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា (រូបថត៖ AKP)

ក្នុងជំនួបនេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ដែលបានទទួលភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានឲ្យដឹងថា ការដែលបក្ស រដ្ឋវៀតណាមតែងតាំងលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយកម្ពុជា ហើយបានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងវៀតណាម ដែលត្រូវបានពង្រឹងកាន់តែខ្លាំងឡើង តាមរយៈដំណើរទស្សនកិច្ចកម្រិតខ្ពស់។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសម្តែងនូវកិត្តិយសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានពាំនាំនូវការសួរសុខទុក្ខរបស់លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ជូនចំពោះលោក ប្រាក់ សុខុន។

ដោយសម្តែងការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍របស់កម្ពុជា លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា សមិទ្ធផលដ៏អស្ចារ្យលើគ្រប់វិស័យដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ គឺជាលទ្ធផលនៃការអនុវត្តបានពេញលេញនូវគោលនយោបាយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

leftcenterrightdel
ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ និងរៀបចំការពិគ្រោះយោបល់រវាងអង្គភាពជំនាញពាក់ព័ន្ធនៃក្រសួងការបរទេសនៃប្រទេសទាំងពីរ (រូបថត៖ ផ្តល់ដោយស្ថានទូត)

ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងការលើកកម្ពស់ និងអភិវឌ្ឍទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានចែករំលែក និងលើកឡើងវិធានការជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ទាំងនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ក៏ដូចជាការសម្របសម្រួលរវាងក្រសួងការបរទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឯកភាពចំពោះសំណើរបស់លោកឯកអគ្គរដ្ឋទូត គាំទ្រដល់ការបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ និងឯកភាពទស្សនៈ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា និងឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ និងរៀបចំការពិគ្រោះយោបល់រវាងអង្គភាពជំនាញពាក់ព័ន្ធរបស់ក្រសួងការបរទេសនៃប្រទេសទាំងពីរ។

លោកក៏បានបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន ACMECS និងអនុតំបន់មេគង្គ ហើយបានសម្តែងនូវសេចក្តីរីករាយដែលបានចូលរួមវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ និងវាយតំលៃខ្ពស់ចំពោះការទូតឬស្សីរបស់វៀតណាម ដែលបានរួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមក្នុងឆាកអន្តរជាតិ៕

បកប្រែដោយ Duy Hoan