ក្នុងឱកាសចូលរួមពិធីឡើងគ្រងរាជ្យរបស់ស្តេចអង់គ្លេស Charles III ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី៦ ឧសភា លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានជួបជាមួយ ប្រធានសភាជាន់ទាប Lindsay Hoyle, អនុប្រធានសភាជាន់ទាប Nigel Evans, រដ្ឋមន្ត្រីការបរទេស James Cleverly, រដ្ឋមន្ត្រីការពារជាតិ Ben Wallace និងសមាជិកជាច្រើន នៃគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស; ព្រទាំងបានជួបពិភាក្សាជាមួយអនុប្រធានាធិបតីគុយបា Salvador Valdes Mesa; ជួបជាមួយប្រធានាធិបតីសិង្ហបុរី Halimah Yacob។

leftcenterrightdel
លោកប្រធានរដ្ឋ Vo Van Thuong ជួបជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស James Cleverly (រូបថត៖ VNA)

ថ្នាក់ដឹកនាំអង់គ្លេសបានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូឈានមុខមួយក្នុងតំបន់ ក្នុងបរិបទដែលចក្រភពអង់គ្លេសកំពុងជំរុញការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក និងបានឯកភាពបន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងបណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល សភា និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន បន្តអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម (UKVFTA) និងយន្តការសហប្រតិបត្តិការទ្វេភាគី។

លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឱ្យចក្រភពអង់គ្លេសជួយឧបត្ថម្ភវៀតណាមយ៉ាងសកម្មក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការកសាងសមត្ថភាពក្នុងក្របខ័ណ្ឌនៃភាពជាដៃគូបរិវត្តកម្មថាមពលដោយយុត្តិធម៌ (JETP) រួមចំណែកក្នុងការអនុវត្តការប្តេជ្ញាចិត្តដ៏រឹងមាំរបស់វៀតណាមនៅសន្និសីទ COP26; សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌពហុភាគី។ ថ្នាក់ដឹកនាំរដ្ឋាភិបាល និងសភាអង់គ្លេស បានអះអាងគាំទ្រគោលជំហររបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំពោះសមុទ្រខាងកើត។

leftcenterrightdel
លោកប្រធានរដ្ឋ Vo Van Thuong ជួបជាមួយអនុប្រធានរដ្ឋគុយបា Salvador Valdés Mesa (រូបថត៖ VNA)

ជួបពិភាក្សាជាមួយអនុប្រធានរដ្ឋ​គុយបា Salvador Valdes Mesa លោក​ប្រធានរដ្ឋ Vo Van Thuong បានអះអាងថា ទំនាក់ទំនងរវាងវៀតណាម និងគុយបា គឺជាគំរូនៃភាពស្មោះត្រង់ និងកម្រមាន  ឯលោក​អនុប្រធានាធិបតី Salvador Valdes Mesa បានជឿជាក់ថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីក ដោយឥតឈប់ឈរ នាពេលខាងមុខ។

ទទួលជួបប្រធានាធិបតីសិង្ហបុរី Halimah Yacob លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៣ នឹងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) និងខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី (២០១៣-សិង្ហបុរី) ឆ្នាំ ២០២៣។  ភាគីទាំងពីរត្រូវបន្តចាត់វិធានការជាក់លាក់ ជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មីមួយទៀត ដូចជាការរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យវិនិយោគ ពាណិជ្ជកម្ម ការអប់រំ និងបណ្តុះបណ្តាល ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន... បន្តពង្រឹងការផ្លាស់ប្តូរ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងអាស៊ាន។

leftcenterrightdel
លោកប្រធានរដ្ឋ Vo Van Thuong ជួបជាមួយប្រធានាធិបតីសិង្ហបុរី (រូបថត៖ VNA)

ប្រធានាធិបតីសិង្ហបុរីសង្ឃឹមថា ប្រទេសទាំងពីរនឹងសហការគ្នាកាន់តែជិតស្និទ្ធតាមរយៈមូលដ្ឋាននានាដែលទទួលជោគជ័យដូចជា​តំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរី និងលើវិស័យសហប្រតិបត្តិការថ្មីៗដូចជា ថាមពលកកើតឡើងវិញ បរិវត្តកម្មឌីជីថល ទីផ្សារឥណទានកាបូន។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងសហគមន៍អាស៊ានដែលសាមគ្គី ខ្លួនទីពឹងខ្លួន លើកកម្ពស់តួនាទីមជ្ឈភាពរបស់ខ្លួនក្នុងការបង្កើតស្ថាបត្យកម្មក្នុងតំបន់ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ៕

បកប្រែដោយ​ Thanh Cong