លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ទទួលជួបគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្តគុយបា
កប.អនឡាញ - តបតាមការអញ្ជើញរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម គណៈប្រតិភូជាន់ខ្ពស់ នៃបក្សកុម្មុយនិស្តគុយបា ដឹកនាំដោយ លោក Roberto Morales Ojeda សមាជិកការិយាល័យនយោបាយ និងជាលេខាប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តគុយបា បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយអញ្ជើញជាសហប្រធានសិក្ខាសាលាទ្រឹស្តី លើកទី៥ រវាងបក្សទាំងពីរ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។